វ៉ាល់
នៅពេលដែលអ្នកកំពុងជ្រមុជទឹក ទឹកនឹងចូលតាមស្នុកគែលដោយសារតែការបាចសាចរបស់ទឹក។ វ៉ាល់ដែលឋិតនៅផ្នែកខាងក្រោមនៃស្នុកគែល ផ្តល់ភាពងាយស្រួលក្នុងការជម្រុះទឹកចេញ។ ដោយសារតែវ៉ាល់របស់វា ទឹកភាគច្រើននឹងត្រូវបានហូរចេញតាមផ្នែកខាងក្រោម ដែលមានន័យថា អ្នកប្រើប្រាស់នឹងមិនចាំបាច់ផ្លុំវាចេញខ្លាំងពេក។ វាខុសពី ស្នុកគែលស៊េរីមុនៗ ដែលទឹកត្រូវបានបញ្ចេញនៅផ្នែកខាងលើ។
របៀបប្រើប្រាស់វ៉ាល់
គ្រាន់តែផ្លុំតិចៗ ដើម្បីឱ្យអស់ទឹកពីស្នុកគែល តាមរយៈវ៉ាល់។ ក្រោយពេលដកដង្ហើមចេញក្រៅ សូមដកដង្ហើមចូលក្នុងវិញដោយការប្រុងប្រយ័ត្ន។ សូមដកដង្ហើមចូលវិញដោយការប្រុងប្រយ័ត្ន ព្រោះអាចនៅមានទឹកដក់ជាប់ក្នុងស្នុកគែល។ ប្រសិនបើមានចម្ងល់ សូមកុំបង្អង់យូរ៖លើកក្បាលឡើងលើទឹក នោះស្នុកគែលនឹងជម្រុះទឹកចេញតាមរយៈក្បាលវ៉ាល់របស់វាទាំងស្រុង។ ការហែលទឹកល្បឿនលឿន គឺមិនត្រូវបានណែនាំឱ្យធ្វើ ដោយសារតែវាអាចនឹងប៉ះពាល់ដល់វ៉ាល់របស់ស្នុកគែល និងធ្វើឱ្យទឹកចូលតាមវ៉ាល់នោះ។
ការថែទាំវ៉ាល់
ពេលខ្លះ ខ្សាច់ អំបិល នៅជាប់នៅចន្លោះក្បាលវ៉ាល់ និងផ្នែករឹងនៃស្នុកគែល វានឹងទប់ស្កាត់ក្បាលវ៉ាល់ពីការផ្តេកចុះក្រោម ហើយធានាឱ្យបាននូវសៀលជប់ទឹក។ ក្នុងករណីនេះ គ្រាន់តែលាងសម្អាតស្នុកគែលដោយប្រុងប្រយ័ត្នជាមួយនឹងទឹកស្អាត ហើយត្រួតពិនិត្យមើលវ៉ាល់របស់វាសារឡើងវិញ។
ការដកដង្ហើមដោយងាយស្រួល
ជាមួយនឹងបំពង់បឺតដែលផ្តល់ផាសុកភាព និងទំហំដ៏ត្រឹមត្រូវរបស់ស្នុកគែល លោកអ្នកអាចដកដង្ហើមបានប្រកបដោយសុវត្ថិភាព។
ជ័រស៊ីលីខន
ស៊ីលីខន ជាសមាសធាតុដេលមានភាពបត់បែនខ្លាំងបំផុត។ បំពង់បឺតស៊ីលីខន ផ្តល់ផាសុកភាពបន្ថែមដល់មាត់។
PVC 0%
ពោងបណ្តែតនេះ មិនមានផ្ទុកសមាសធាតុជ័រ PVC ឡើយ។
បំពង់បឺត
បំពង់បឺតរបស់ស្នុកគែល គឺជាផ្នែកមួយដែលត្រូវបានដាក់នៅក្នុងមាត់។ ទ្រង់ទ្រាយនៃការឌីសាញយ៉ាងពិសេសរបស់វា ធ្វើឱ្យវាក្លាយជាស្នុកគែលជ្រមុជទឹកប្រកបដោយផាសុកភាពបំផុត។
ការមើលទឹករលក
Deflector ជាផ្នែកមួយដែលឋិតនៅផ្នែកខាងលើនៃស្នុកគែល។ រាងដ៏កោងរបស់វា បង្កើតឱ្យបានការការពារដើម្បីកំណត់ការជ្រាបទឹកចូលតាមរយៈផ្នែកខាងលើនៃស្នុកគែលជ្រមុជទឹក។
ការទទួលស្គាល់
ស្នុកគែលដែលបំពេញទៅតាមស្តង់ដាសុវត្ថិភាពដែលតម្រូវឱ្យមានដោយយោងទៅតាមស្តង់ដាអ៊ឺរ៉ុប EN 1972ទទួលបានវិញ្ញាប័នបត្រ INPP (វិទ្យាស្ថានកីឡាជ្រមុជទឹកជំនាញរបស់ប្រទេសបារាំង)។
វិមាត្ររបស់ឈុត
120 ក្រាម។