តើគួរជ្រើសរើសឧបករណ៍ហាត់ប្រាណតាមចង្វាក់ដោយរបៀបណា?
ការធ្វើកាយសម្ព័ន្ធតាមចង្វាក់ប្រើប្រាស់ឧបករណ៍ ៥ យ៉ាង:បាល់ កង ខ្សែបូរ ដំបង និង ខ្សែពួរសម្រាប់លោត។ពួកយើងចែកជា ២ ក្រុម សម្រាប់ឧបករណ៍នីមួយៗ។សម្រាប់អ្នកទើបរៀនដំបូង ពួកយើងផ្ដល់ជា ឧបករណ៍តូច ស្រាល និងងាយស្រួលក្នុងការរៀនជាងឧបករណ៍ដ៏ទៃ។ប្រភេទនេះគឺល្អបំផុត និង សាកសមសម្រាប់អត្ថពលករវ័យក្មេង។សម្រាប់អ្នកធ្លាប់ហាត់ហើយ ឧបករណ៍មានលក្ខណៈរាងធំ និង ធ្ងន់ជាងដែលសមស្របទៅតាមស្ដង់ដារត្រឹមត្រូវ។វាសាកសមបំផុតសម្រាប់អត្ថពលករចាប់ពីអាយុ ១២ឆ្នាំទៅ។
តើអ្នកគួរស្លៀកពាក់បែបណាសម្រាប់ការធ្វើកាយសម្ព័ន្ធតាមចង្វាក់?
ការស្លៀកខោខ្លី ឬ ខោរឹបជើងវែង ជាមួយអាវយឺតវាលក្លៀកបុរស នារី ឬ អារយឺតជាជម្រើសដ៏ល្អបំផុតនៅពេលហាត់។
បើសិនជាអ្នកចូលរួមការប្រកួត អ្នកត្រូវតែពាក់ រ៉ូបលីអូថាត ជាមួយសំពត់ រឺ គ្មានសំពត់ក៍បាន (ភាគច្រើនគឺពាក់ជាមួយសំពត់)។ហើយកុំភ្លេចស្បែកជើងរបស់អ្នកសម្រាប់កាយវិការចង្វាក់ (សូមកុំច្រឡំជាមួយនឹងស្បែកជើងរាំ!) ដែលវាជួយការពារជើងរបស់អ្នកនិងជួយឲ្យអ្នកគ្រប់គ្រងចលនារបស់អ្នកបានល្អ។