Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ស្គីកង់មួយជួរសម្រាប់បុរស FIT500 - ខៀវ/ក្រហម

ស្គីកង់មួយជួរសម្រាប់បុរស FIT500 - ខៀវ/ក្រហម
OXELO

ស្គីកង់មួយជួរសម្រាប់បុរស FIT500 - ខៀវ/ក្រហម

8561739
$69,00
$35,00
-49%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
មិនថាលោកអ្នកចង់ធ្វើឱ្យបច្ចេកទេសរបស់អ្នកល្អឥតខ្ចោះ ឬចង់កែតម្រូវចំណុចខ្វះខាតរបស់អ្នក លោកអ្នកបានមកកន្លែងដ៏ត្រឹមត្រូវ។ ជិះស្គីដោយសេចក្តីពេញចិត្តដោយជិះស្គីដែលមានសមត្ថភាពខ្ពស់ និងប្រកបដោយផាសុកភាព។

តើលោកអ្នកត្រូវការផាសុកភាព និងសមត្ថភាពជិះរំអិលនៅពេលកំពុងជិះស្គីដែរឬទេ? ស្គី Fit500 នៅអមដំណើរលោកអ្នកជានិច្ច ហើយទ្រនាប់ខាងក្នុង កង់ស្គី និងបាដាងផ្តល់ការគាំទ្រដល់ការជិះរបស់អ្នកនៅគ្រប់ទីកន្លែង។

ស្បែកជើងកវែង ILS: 100.0% Polypropylene

; ដៃកង់ ILS: 100.0% Polypropylene

; ប្រអប់លេខដៃ នៃរថយន្ត: 100.0% អាលុយមីញ៉ូម; ផ្នែកខាងលើនៃ: 25.0% Polyurethane

, 75.0% Polyester; កង់ ILS: 50.0% Polyurethane

, 50.0% Polypropylene

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester; បាតស្បែកជើង: 100.0% Thermoplastic Polyurethane

; កន្លាស់: 50.0% Thermoplastic Polyurethane

, 20.0% Polycarbonate

, 30.0% Polyamide; បន្ទះ: 100.0% ដែកថែប

BENEFITS

ផាសុខភាពក្នុងការពាក់

ស្រទាប់ខាងក្នុងស្រទន់ល្មមអមដោយក្រណាត់សំណាញ់ 3D ទ្រនាប់អេប៉ុងថ្មីផ្តល់ផាសុកភាព និងទ្រនាប់ការពារកែងស្បែកជើង។

គុណភាពរអិល

កង់ទំហំ 80មម, ភាពរឹងមាំកម្រិត 80A និងបាដាងប្រភេទ ABEC 7 សម្រាប់ការជិះស្គីលេងស្ទាយន៍ប្រកបដោយផាសុកភាព។

សាកសម

ចុងស្បែកជើងផ្នែកខាងលើ រឹង និងខ្ពស់, ចងខ្សែភា្ជប់គ្នា, គន្លឹះភ្ជាប់ខ្សែមីក្រូម៉េទ្រិច និងខ្សែបកបិតត្រឹមកជើង។

ភាពបត់បែនបាន

បន្ទះអាលុយមីញ៉ូមអាចប្រើប្រាស់ជាមួយកង់ទំហំ 84 មម បាន
ហ្វ្រាំងអាចបត់បែនបានទៅតាមជើងឆ្វេង។

TECHNICAL INFORMATIONS

តើស្បែកជើងស្គីនេះនៅតែផ្តល់នូវភាពផាសុខភាពនិងភាពសមល្មមយ៉ាងដូចម្តេច?

ស្បែកជើងទន់ល្មម ជាមួយនឹងសំណាញ់ 3D ផ្តល់នូវផាសុខភាព និងមិនធ្វើឱ្យមានសំណើមច្រើនពេក នៅក្នុងស្បែកជើង។ស្នោប្រភេទថ្មីដែលផ្តល់នូវផាសុខភាព និងពូកនៅកែងស្បែកជើង ក៏ធ្វើឱ្យជីវិតកាន់តែមានភាពរីករាយផងដែរ។កស្បែកជើង (ផ្នែកនៃស្បែកជើងនៅខាងលើ) គឺរឹងល្អ និងគ្របដណ្តប់ជើងពេញលេញដែលជួយការពារកជើងរបស់អ្នកបានល្អប្រសើរ។ជាមួយនឹងប្រព័ន្ធចងស្បែកជើងបីជាន់ (ខ្សែចង, គន្លឹះភ្ជាប់, និងខ្សែបកបិត) ស្បែកជើងប្រភេទនេះ ចងភ្ជាប់ទៅនឹងកជើងរបស់អ្នកបានយ៉ាងល្អ។

តើអ្នកត្រូវការជ្រើសរើសរវាងគុណភាពសំកាំង និងការកាន់?

ទេ, មិនមែនជាមួយនឹងផលិតផលអក់ហ្សេឡូ (Oxelo) នោះទេ។ស្គីកង់មួយជួរ FIT500 របស់ Decathlon អាចជិះរំអិលបានយ៉ាងល្អដោយសារតួអាលុយមីញ៉ូម (រឹងមាំជាងតួជ័រប្លាស្ទិកដែលផ្ទេរថាមពលដល់អ្នកជិះស្គីបានយ៉ាងល្អប្រសើរ), បាដាង ABEC 7 និងកង់កៅស៊ូថ្មីទំហំ 80មម (ភាពរឹងមាំកម្រិត 80 A ផ្តល់ឱ្យលោកអ្នកជិះទៅស្អិត និងទទួលបានផាសុកភាព)។
ការផ្សំបញ្ចូលគ្នារវាងតួអាលុយមីញ៉ូម និងកង់កៅស៊ូទំហំ 80មម ផ្តល់ឱ្យលោកអ្នកនូវតុល្យភាពយ៉ាងល្អរវាងគុណភាពនៃការរុញ និងការជិះរំអិល។
តួរបស់វាអាចប្រើជាមួយកង់ស្គីទំហំ 80 មម ផងដែរ។

តើអ្នកអាចថែរក្សា/ជួសជុលស្បែកជើងស្គីរបស់អ្នក យ៉ាងដូចម្តេច?

អ្នកអាចផ្លាស់ប្តូរផ្នែកនីមួយៗនៃស្បែកជើង ឬជួសជុលស្បែកជើងស្គីរបស់អ្នក ដោយប្រើប្រាស់ផលិតផលដែលមានលក់នៅក្នុងហាង, បណ្តាញអនឡាញ និងនៅរោងជាងរបស់ក្រុមហ៊ុនលក់ផលិតផលកីឡាឌីខេតលន (Decathlon) តាមតំបន់ដែលអ្នករស់នៅ។ផ្នែកនៃស្គីដែលលោកអ្នកអាចផ្លាស់ប្តូរបានគឺកង់ប្រភេទ 80 មម 80A ឬប្រភេទ 80មម 84A និងបាដាងប្រភេទ ABEC 7 ឬ ABEC 9។ ការចាប់ហ្វ្រាំងអាចបត់បែនទៅតាមជើងទាំងពីរ។

តើអ្នកអាចថែរក្សាស្បែកជើងស្គីរបស់អ្នកឱ្យបានយូរ យ៉ាងដូចម្តេច?

ដើម្បីអាចប្រើប្រាស់ស្បែកជើងស្គីរបស់អ្នក បានរយៈពេលយូរ អ្នកត្រូវដោះកង់ស្គីចេញ, ហាលស្បែកជើងឱ្យស្ងួត និងជូតដុំការពារភាពកកិត ដោយក្រណាត់ស្ងួត បន្ទាប់ពីការជិះស្គីកាត់ទឹក, ធូលី ឬខ្សាច់ ។សូមស្វែងរកការណែនាំ និងការបង្រៀនរបស់យើង នៅលើបណ្តាញយូធូប (YouTube)។គេហទំព័រ៖ https://www.youtube.com/user/oxelo/videos

តើអ្នកអាចថែរក្សាកង់ស្គីរបស់អ្នក ឱ្យបានយូរ យ៉ាងដូចម្តេច?

នេះគឺជារឿងធម្មតាក្នុងការប្តូរកង់ស្គីរបស់អ្នកចុះឡើង ពីព្រោះកង់ស្គី មិនសឹករិចរិលស្មើគ្នាទេ។ អ្វីទៅជាហេតុផល? ជារឿយៗ យើងជិះស្គីដោយជើងរបស់យើងរអិលទៅមុខបន្តិច នៅពេលយើងរុញ និងបង្វិលកង់ស្គី។ប្រសិនបើអ្នកចង់ការពារមិនឱ្យកង់ស្គីសឹករិចរិល សូមផ្លាស់ប្តូរកង់របស់អ្នកចុះឡើង (ជាគូ)។

តើស្បែកជើងស្គី Oxelo Fit 500 នេះ មានទម្ងន់អតិបរមាប៉ុន្មាន?

ស្បែកជើងស្គីសម្រាប់មនុស្សពេញវ័យទាំងនេះ បំពេញតាមមាត្រដ្ឋាន EN ១៣៨៤៣ កម្រិតA (មាត្រដ្ឋានស្បែកជើងស្គីមានកង់តែមួយជួរ)។មាត្រដ្ឋាននេះ អនុវត្តចំពោះ «ឧបករណ៍កីឡារអិល - ស្បែកជើងស្គីមានកង់តែមួយជួរ» ដែលត្រូវបានរចនាម៉ូតឡើងសម្រាប់មនុស្សដែលមានទម្ងន់ចន្លោះពី ២០គីឡូក្រាម និង១០០គីឡូក្រាម។ មាត្រដ្ឋានអឺរ៉ុបនេះ កំណត់ពីតម្រូវការសុវត្ថិភាព និងការបញ្ជាក់យ៉ាងច្បាស់លាស់អំពីវិធីសាស្ត្រនៃការធ្វើតេស្តសាកល្បង, សញ្ញាសម្គាល់ និងព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនផលិត នៅក្នុងគោលបំណងកាត់បន្ថយហានិភ័យផ្សេងៗ។

តើស្គី Oxelo Fit 500 នេះមានទម្ងន់ប៉ុន្មាន?

2.8 គីឡូក្រាម ក្នុងមួយគូ ក្នុងទំហំ 8.5។

តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?

ស្បែកជើងស្គីរបស់យើងទាំងអស់ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ការធ្វើតេស្តសាកល្បងទាំងនេះ បញ្ជាក់ពីការបំពេញតាមមាត្រដ្ឋានអឺរ៉ុបរបស់ស្បែកជើងស្គី ក៏ដូចភាពជាប់ធន់ក្នុងពេលពាក់ផងដែរ។ បន្ថែមទៅលើការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍ យើងក៏បានធ្វើតេស្តសាកល្បងនៅក្នុងស្ថានភាពជាក់ស្តែងផងដែរ - ការសាកល្បងខ្លះ គឺជាការវាស់ស្ទង់ប្រសិទ្ធភាព និងខ្លះទៀត ផ្អែកទៅលើមតិយោបល់របស់អ្នកធ្វើតេស្ត - ដើម្បីអាចដាក់ផលិតផលទាំងនេះ នៅតាមដំណាក់កាលរៀងៗខ្លួន។លទ្ធផលទទួលបាន គឺតាមរយៈការធ្វើតេស្តសាកល្បងលើប្រសិទ្ធភាពរបស់ផលិតផល។