ការជ្រើសរើសទំហំត្រឹមត្រូវនៃស្បែកជើងបាល់ទាត់ VIRALTO II MATADOR?
ដើម្បីទទួលបានស្បែកជើងដែលត្រូវនឹងទំហំជើងរបស់អ្នក យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជ្រើសរើសស្បែកជើងណាដែលមានទំហំតូចជាងជើងរបស់អ្នក 0.5។ស្បែកជើងដែលមានកផលិតពីស្បែក ខុសពីសមាសធាតុសំយោគ ព្រោះវាមានភាពយឺត។ ឧទាហរណ៍ថា ប្រសិនបើទំហំរបស់លោកអ្នក 9កន្លះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជ្រើសរើស ទំហំលេខ 9។
របៀបថែទាំស្បែកជើងបាល់ទាត់ស្បែក VIRALTO II MATADOR
តើអ្នកមានទម្លាប់ទុកស្បែកជើងកខ្វក់របស់អ្នកនៅក្នុងកាតាបក្រោយពេលលេងបាល់មែនទេ? ហើយមិនយកចេញ រួចក៏ទុកប្រើនៅពេលក្រោយមែនទេ? សូមបញ្ឈប់ការធ្វើដូច្នេះ!!!
ដើម្បីបន្តការប្រើប្រាស់ស្បែកជើងកីឡារបស់អ្នក សូមទុកវាដោយគិតពីរយៈពេលទុក។ ស្បែកជើងស្បែក ត្រូវការការថែទាំយ៉ាងដិតដល់។ មូលហេតុដែលយើងខ្ញុំឌីសាញស្បែកជើងប្រភេទនេះ ត្រូវបានបង្ហាញនៅក្នុងតំណភ្ជាប់ខាងក្រោម៖ https://www.decathlon.fr/p/kit-entretien-chaussure-essential/_/R-p-339843?mc=8756736
ជម្រើសរើសដ៏ប្រសើរសម្រាប់អ្នកស្រឡាញ់ផាសុកភាព៖ស្បែកជើងកីឡាបាល់ទាត់
អធិរាជនៅលើទីលាន មួយនេះតើអ្នកពេញចិត្តនឹងវាឬទេ? យើងខ្ញុំបានបង្កើតវាសម្រាប់អ្នកនិយមកីឡាបាល់ទាត់គ្រាប់រូបស្បែកជើងនេះផលិតពីស្បែកក្របី។ យើងខ្ញុំបានប្រើប្រាស់ស្បែកដែលមានគុណភាពខ្ពស់ និងគោរពទៅតាមស្តង់ដា។ ជាមួយនឹងអ្នកផ្គត់ផ្គង់ដែលមានអាជ្ញាប័ណ្ណរបស់យើងខ្ញុំ យើងខ្ញុំបានប្រើប្រាស់ផ្នែកនៃស្បែកដែលមានគុណភាពខ្ពស់ដើម្បីផ្តល់ជូនផលិតផលដែលមានគុណភាពជូនដល់លោកអ្នក។
បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness៖
ដើម្បីផ្តល់ជូននូវភាពបត់បែន សម្រាប់ការផ្លាស់ប្តូរទិសដៅចលនា យើងត្រូវប្រើបច្ចេកវិទ្យាពីរខាងក្រោម។ FLEX-H នៅផ្នែកខាងមុខនៃស្បែកជើង ដែលអាចឱ្យបាតស្បែកជើងបត់បែនទៅកាន់ទ្រង់ទ្រាយរាងអក្សរ H បញ្ឈរ។ ទីពីរ មុខងារ DUAL HARDNESS ជាការរួមបញ្ចូលគ្នារវាង TPU និងមុខងារដ៏រឹងមាំផ្សេងៗទៀត ដើម្បីផ្តល់នូវភាពបត់បែន និងការទ្រទ្រង់ដោយអាស្រ័យទៅលើទីតាំងសម្រាប់ការវាយប្រហារ។
ការថែទាំសុវត្ថិភាព ដែលគិតគូរពីប្រអប់ជើងរបស់អ្នកមុនគេ តើវានៅមានទេ?
យើងខ្ញុំបានរចនាស្បែកជើងបាល់ទាត់ប្រភេទនេះឡើង សម្រាប់អ្នកលេងបាល់ទាត់ដ៏ស្ទាត់ជំនាញ។ យើងខ្ញុំបានរចនា និងអនុញ្ញាតិឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះដែលត្រូវបានប្រើប្រាស់សម្រាប់ស្បែកជើងបាល់ទាត់។ ឧទាហរណ៍៖ នៅពេលដែលបង្កើតបាតនៃស្បែកជើង ចំនួនបន្ទះជ័រដែលមានរាងមូល និងទីតាំងរបស់វានៅលើស្បែកជើង ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងរចនាដើម្បីធានាឱ្យបាននូវលំនឹងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្អិតជាប់ និងផាសុកភាព។
តើអ្វីទៅជាតំបន់ប្រយុទ្ធដ៏សំខាន់?
យើងខ្ញុំបានបង្កើតផ្ទៃក្រឡាដើម្បីឱ្យមានផ្ទៃប៉ះនឹងបាល់ខ្លាំងជាងមុន។ វាត្រូវបានបង្កើនឡើង 10ដឺក្រេដើម្បីផ្តល់នូវផ្ទៃប៉ះ និងការគ្រប់គ្រងកាន់តែប្រសើរ សម្រាប់ការគ្រប់គ្រង ការប៉ះបាល់ និងការប្រយុទ្ធ។ គ្មានអ្វីដែលល្អជាងការបង្ហាញសមត្ថភាពនៅលើទីលានបាល់ទាត់នោះទេ។ ការប៉ះបាល់ ការស៊ុតបញ្ចូលទី និងការញាក់បាល់ប្រកបដោយប្រសិទ្ធិភាព។ គ្រូបង្វឹក និងក្រុមការងាររបស់លោកអ្នកនឹងមានភាពរីករាយ។
តើលោកអ្នកចង់ដឹងទេថា ការពាក់ស្បែកជើងបាល់ទាត់ប្រភេទនេះ មានអារម្មណ៍យ៉ាងណា? តោះនាំគ្នាសិក្សាលម្អិត!
ស្បែកជើងបាល់ទាត់ប្រភេទនេះ គឺជាលទ្ធផលសម្រាប់ការស៊ុតបញ្ចូលទីតែម្តង!ការបង្កើតស្បែកជើងបាល់ទាត់ដែលប្រកបដោយផាសុកភាព!ផលិតពីស្បែក ហ្វ៊ូម និងស្បែកដែលមានថ្នេរស្បែកនៅកែងជើង ការពារការរលាក ផ្នែកខាងលើនៃកជើង អណ្តាតស្បែកជើង ផលិតពីស្បែកគោ ភ្ជាប់នៅផ្នែកខាងក្រោម ដែលមិនរង្គើរ និងធានាឱ្យបាននូវការរឹបជាប់នឹងជើងបានល្អ
រាងមូល សិប្បនិមិត្ត និងមានបំពាក់ខ្ចៅ៖ភាពខុសគ្នានៃបាតស្បែកជើងបាល់ទាត់
ស្បែកជើងបាល់ទាត់យើងខ្ញុំមានបួនប្រភេទវាសម្តៅទៅលើប្រភេទនៃតារាងដែលលោកអ្នកលេង។ - TF (Turf ឬ ការមានលំនឹង): បាតផលិតពីជ័រកៅស៊ូ សម្រាប់ផ្ទៃសំយោគរឹង ឬតារាងបាល់ដែលមានផ្ទៃរឹង។ - FG (ផ្ទៃតឹងណែន)៖ បន្ទះជ័រតូចៗផលិតឡើងសម្រាប់ការលេងនៅលើទីលានស្មៅសំយោគ (ពហុទីលាន) - MG/AG: (ទីលានសិប្បនិមិត្ត): បាតស្បែកជើងត្រូវបានឌីសាញឡើងសម្រាប់ទីលានសិប្បនិមិត្ត។ - SG (ផ្ទៃទន់) សម្រាប់តារាងដែលមានផ្ទៃទន់ ឬភក់ ជាមួយនឹងបាតស្បែកជើងហាយប្រ៊ីដ ដែលមានខ្ចៅចំនួនប្រាំមួយគ្រាប់។
អ្វីទៅជាស្បែកជើង VIRALTO?
Viralto នាំមកជូននូវស្បែកជើងបាល់ទាត់ចំនួន 4 ម៉ូដែល ដែលរចនាឡើងជុំវិញប្រធានបទនៃផាសុកភាពនិងភាពបត់បែន។ម៉ូដែលចំនួនពីរ ផលិតពីស្បែក និងពីរទៀតបង្កើតដោយសមាសធាតុសំយោគ។ ម៉ូដែលនីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមតម្រូវការ កម្រិតថវិកា និងការរំពឹងរបស់អ្នកប្រើប្រាស់។ ម៉ូដែលទាំងនេះអាចរកបានជាមួយបាតក្រៅ FG, MG/AG, SG ឬ Turf (TF)។ដូច្នេះហើយ គ្មានអ្វីដែលជាលេសសម្រាប់អ្នកនៅលើទីលាន ដែលមិនមានលទ្ធភាពគ្រប់គ្រងបាល់ទៀតទេ។
ពាក្យពេចន៍មួយចំនួនពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ
ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍យើងខ្ញុំ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសបារាំង ដែលមានសមាសភាពចូលរួមពីគណគ្រប់គ្រងផលិតផល ក្រុមវិស្វករ អ្នកឌីសាញ និងក្រុមការងារសាកល្បងផលិតផល។ ក្រុមការងារទាំងមូល ពេញចិត្ត និងស្រឡាញ់កីឡាបាល់ទាត់។ យើងខ្ញុំមានមោទកភាពក្នុងការណែនាំស្បែកជើងបាល់ទាត់ VIRALTO ដែលផ្តល់នូវផាសុកភាពជាមួយនឹងតម្លៃសមរម្យ!
ការបោះពុម្ភ
ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។