Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ស្បែកជើងបាល់ទាត់ផលិតពីស្បែក VIRALTO IV FG Pro Evolution

  • Football Socks Viralto Solo - Pink/Red Stripes
  • Football Socks Viralto Solo - Pink/Red Stripes
ស្បែកជើងបាល់ទាត់ផលិតពីស្បែក VIRALTO IV FG Pro Evolution
KIPSTA

ស្បែកជើងបាល់ទាត់ផលិតពីស្បែក VIRALTO IV FG Pro Evolution

8787420
$99,00
$80,00
-19%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំបង្កើតស្បែកជើងដែលផលិតពីស្បែកប្រភេទនេះឡើង សម្រាប់បំពេញតម្រូវការអ្នកលេងកីឡាបាល់ទាត់គ្រប់រូបដែលចង់ប្រើប្រាស់នៅលើទីលានដែលមានស្មៅស្ងួត ឬទីលានស្មៅសិប្បនិមិត្ត។

ទទួលបានជម្រើសដ៏ឆ្លាតវៃជាមួយស្បែកជើង Viralto IV! ស្បែកផ្នែកខាងលើ និងបាតផ្តល់នូវផាសុកភាពកម្រិតខ្ពស់ និងអាចឱ្យអ្នកលេងបាល់ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អ។

ផ្នែកខាងលើនៃ: 10.0% Thermoplastic Polyurethane

, 50.0% Polyester, 40.0% ស្បែកសត្វ កង់ហ្គូរូ គ្រាប់ធញ្ញជាតិចម្រុះ; បាតស្បែកជើង: 100.0% Thermoplastic Polyurethane

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ផាសុខភាពក្នុងការពាក់

ស្បែកផ្នែកខាងលើល្អ ជាមួយនឹងថ្នេររឹងមាំ និងបាត PORON។

ធន់បានយូរ

ស្បែកជើងដែលអាចប្រើបានយូរ ជាងស្បែកជើងស្បែកដែលមានលក់នៅលើទីផ្សារ។

ភាពបត់បែន

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness។​

ការទប់ទំងន់

បាតរាងមូល សម្រាប់ភាពស្អិតជាប់នឹងស្មៅ និងទីលានសំយោគ

សាកសម

បន្ទះសាច់ក្រណាត់ត្រូវបានផលិតពីសំណាញ់យឺតដែលរុំព័ទ្ធប្រអប់ជើងបានល្អ។

ងាយស្រួលស្លៀកពាក់

ស្បែកជើងបាល់ទាត់ប្រភេទនេះ មានភាពងាយស្រួលក្នុងការពាក់ព្រោះសំណាញ់នៅផ្នែកខាងលើយឺតល្អ។

កាត់បន្ថយការរលាក

បាតស្បែកជើងកាត់បន្ថយការកកិត។

TECHNICAL INFORMATIONS

របៀបជ្រើសរើសទំហំស្បែកជើង VIRALTO IV

ដើម្បីធានាឱ្យបានថា ប្រអប់ជើងលោកអ្នកទទួលបានផាសុកភាព យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជ្រើសរើសស្បែកជើងបាល់ទាត់ដែលមានទំហំតូចជាងកន្លះលេខ (ស្បែកជើងទំហំអង់គ្លេស មួយលេខ) ដែលតូចជាងស្បែកជើងធម្មតា។ ស្បែកជើងដែលផលិតពីស្បែក មានភាពទន់ ខុសពីស្បែកជើងដែលផលិតពីសមាសធាតុសំយោគ ហើយវាមានភាពយឺត និងសមល្មមនឹងទម្រង់ប្រអប់ជើងអ្នកប្រើប្រាស់។ សម្រាប់ស្បែកជើង VIRALTO IV សូមជ្រើសរើសទំហំដែលតូចជាងកន្លះលេខ។ឧទាហរណ៍ថា ប្រសិនបើទំហំរបស់លោកអ្នក 9កន្លះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកជ្រើសរើស ទំហំលេខ 9។

របៀបថែទាំស្បែកជើងស្បែក

តើអ្នកមានទម្លាប់ទុកស្បែកជើងកខ្វក់របស់អ្នកនៅក្នុងកាតាបក្រោយពេលលេងបាល់មែនទេ? ហើយមិនយកចេញ រួចក៏ទុកប្រើនៅពេលក្រោយមែនទេ? សូមបញ្ឈប់ការធ្វើដូច្នេះ!!!
ដើម្បីបន្តការប្រើប្រាស់ស្បែកជើងកីឡារបស់អ្នក សូមទុកវាដោយគិតពីរយៈពេលទុក។ ស្បែកជើងស្បែក ត្រូវការការថែទាំយ៉ាងដិតដល់។ ដើម្បីជាជំនួយដល់ការអភិវឌ្ឍឈុតកីឡារបស់យើងខ្ញុំ សូមទស្សនាគេហទំព័រខាងក្រោម៖https://www.decathlon.fr/p/kit-entretien-chaussure-essential/_/R-p-339843?mc=8756736

ជម្រើសរើសដ៏ប្រសើរសម្រាប់អ្នកស្រឡាញ់ផាសុកភាព៖ស្បែកជើងបាល់ទាត់ផលិតពីស្បែកដ៏ល្អ

ស្បែកជើងបាល់ទាត់ដ៏ល្អឯក ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេស។ស្បែកជើងនេះផលិតពីស្បែកកុងហ្គូរូ។ស្បែកគុណភាពខ្ពស់ ដែលត្រូវបានយកពីតំបន់ជិតៗ (https://www.kangarooindustry.com/fr/)
ដោយឋិតក្រោមកិច្ចសហការជាមួយដៃគូ យើងខ្ញុំបានជ្រើសយកស្បែកដែលមានគុណភាពខ្ពស់ ដែលមានគុណភាពនិងអត្ថប្រយោជន៍ខ្ពស់ក្នុងការលេងបាល់។

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness៖តើទាំងនេះជាអ្វី?

ដើម្បីផ្តល់ជូននូវភាពបត់បែន សម្រាប់ការផ្លាស់ប្តូរទិសដៅចលនា យើងត្រូវប្រើបច្ចេកវិទ្យាពីរខាងក្រោម។ FLEX-H នៅផ្នែកខាងមុខនៃស្បែកជើង ដែលអាចឱ្យបាតស្បែកជើងបត់បែនទៅកាន់ទ្រង់ទ្រាយរាងអក្សរ H បញ្ឈរ។ ទីពីរ មុខងារ DUAL HARDNESS ជាការរួមបញ្ចូលគ្នារវាង TPU និងមុខងារដ៏រឹងមាំផ្សេងៗទៀត ដើម្បីផ្តល់នូវភាពបត់បែន និងការទ្រទ្រង់ដោយអាស្រ័យទៅលើទីតាំងសម្រាប់ការវាយប្រហារ។

សុវត្ថិភាពសម្រាប់ការថែទាំស្បែកជើងបាល់ទាត់ដែលគិតគូពីប្រអប់ជើងរបស់លោកអ្នកជានិច្ច។ តើវាពិតជាមានមែនទេ?

យើងខ្ញុំបានឌីសាញស្បែកជើងបាល់ទាត់ប្រភេទនេះឡើង សម្រាប់អ្នកលេងបាល់ទាត់ដ៏ស្ទាត់ជំនាញ។ យើងខ្ញុំបានឌីសាញ និងអនុញ្ញាតិឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះដែលត្រូវបានប្រើប្រាស់សម្រាប់ស្បែកជើងបាល់ទាត់។ ឧទាហរណ៍៖ នៅពេលដែលបង្កើតបាតនៃស្បែកជើង ចំនួនបន្ទះជ័រដែលមានរាងមូល និងទីតាំងរបស់វានៅលើស្បែកជើង ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងឌីសាញដើម្បីធានាឱ្យបាននូវលំនឹងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្អិតជាប់ និងផាសុកភាព។

តើអ្វីទៅជាតំបន់ប្រយុទ្ធដ៏សំខាន់?

យើងខ្ញុំបានបង្កើតផ្ទៃក្រឡាដើម្បីឱ្យមានផ្ទៃប៉ះនឹងបាល់ខ្លាំងជាងមុន។ វាត្រូវបានបង្កើនឡើង 10ដឺក្រេដើម្បីផ្តល់នូវផ្ទៃប៉ះ និងការគ្រប់គ្រងកាន់តែប្រសើរ សម្រាប់ការគ្រប់គ្រង ការប៉ះបាល់ និងការប្រយុទ្ធ។ គ្មានអ្វីដែលល្អជាងការបង្ហាញសមត្ថភាពនៅលើទីលានបាល់ទាត់នោះទេ។ លាហើយ ការញាក់បាល់ ឬការប៉ះបាល់ ឬការស៊ុតបាល់ខុសបច្ចេកទេស។ គ្រូបង្វឹក និងក្រុមការងាររបស់លោកអ្នកនឹងមានភាពរីករាយ។

តើលោកអ្នកចង់ដឹងទេថា ការពាក់ស្បែកជើងបាល់ទាត់ប្រភេទនេះ មានអារម្មណ៍យ៉ាងណា? តោះនាំគ្នាសិក្សាលម្អិត!

ស្បែកជើងបាល់ទាត់ប្រភេទនេះ គឺជាលទ្ធផលសម្រាប់ការស៊ុតបញ្ចូលទីតែម្តង!វាបានបង្កើតមុខងារដែលផ្តល់នូវផាសុកភាព និងមុខងារបច្ចេកទេសខ្ពស់ដែលអាចរកបាននៅលើទីផ្សារ។ ស្បែកកុងហ្គូរូ ផ្នែកខាងលើ បន្ទះហ្វូម និងស្បែកថ្នេរនៅកែងស្បែកជើង បាតស្បែកជើង​PORON និងមុខងារប្រឆាំងរលាក រឹតណែនជើងបានល្អ ប្រកបដោយផាសុកភាព។

អ្វីទៅជាស្បែកជើង VIRALTO?

Viralto គឺជាស្បែកជើងកីឡាចុងក្រោយបង្អស់របស់យើងខ្ញុំ! យើងខ្ញុំបង្កើតស្បែកជើងបាល់មិនលើសពី 4ម៉ូដែលសម្រាប់ស្បែកជើងបាល់ទាត់ ដោយផ្តោតលើផាសុកភាព និងភាពបត់បែន។ ម៉ូដែលចំនួនពីរ ផលិតពីស្បែក និងពីរទៀតបង្កើតដោយសមាសធាតុសំយោគ។ ម៉ូដែលនីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមតម្រូវការ កម្រិតថវិកា និងការរំពឹងរបស់អ្នកប្រើប្រាស់។ ម៉ូដែលទាំងអស់នេះមានដូចជា FG, MG, SG ឬ Turf (TF)។ដូច្នេះហើយ គ្មានអ្វីដែលជាលេសសម្រាប់អ្នកនៅលើទីលាន ដែលមិនមានលទ្ធភាពគ្រប់គ្រងបាល់ទៀតទេ។

បាតមូល សម្រាប់ស្មៅសិប្បនិមិត្ត និងមានខ្ចៅ៖ភាពខុសគ្នានៃបាតស្បែកជើងបាល់ទាត់

ស្បែកជើង VIRALTO មានបីប្រភេទសម្រាប់ជ្រើសរើស៖វាសម្តៅទៅលើប្រភេទនៃតារាងដែលលោកអ្នកលេង។ - TF (Turf ឬ ការមា​នលំនឹង): បាតផលិតពីជ័រកៅស៊ូ សម្រាប់ផ្ទៃសំយោគរឹង ឬតារាងបាល់ដែលមានផ្ទៃរឹង។ - FG (ផ្ទៃតឹងណែន): បាតស្បែកជើង TPU រាងមូល ត្រូវបានផលិតឡើងសម្រាប់ស្មៅធម្មជាតិ ឬស្មៅសំយោគ។ - MG/AG: (សិប្បនិមិត្ត): បាតស្បែកជើងត្រូវបានបង្កើតឡើងសម្រាប់ទីលានស្មៅសំយោគ
- SG (ផ្ទៃដីទន់): សម្រាប់ទីលានសើម ឬភក់។ បាតហាយប្រ៊ីដដែលមានខ្ចៅ ៦គ្រាប់។

ពាក្យពេចន៍មួយចំនួនពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ

ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍យើងខ្ញុំ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសបារាំង ដែលមានសមាសភាពចូលរួមពីគណគ្រប់គ្រងផលិតផល ក្រុមវិស្វករ អ្នកឌីសាញ និងក្រុមការងារសាកល្បងផលិតផល។ ក្រុមការងារទាំងមូល ពេញចិត្ត និងស្រឡាញ់កីឡាបាល់ទាត់។ យើងខ្ញុំមានមោទនភាពក្នុងការនាំមកជូននូវស្បែកជើង VIRALTO IV ដែលផ្តល់នូវផាសុកភាពដ៏កម្រ ជាមួយនឹងតម្លៃសមរម្យ។

លក្ខណៈផ្ទាល់ខ្លួន

ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។