Hide Filters
Filters 0
Sort by :
Filters 0
  • បាល់ហាយប្រ៊ីដកម្រិត FIFA ថ្នាក់មូលដ្ឋានទំហំលេខ 4 ម៉ូដែល F500 - ស/លឿង

បាល់ហាយប្រ៊ីដកម្រិត FIFA ថ្នាក់មូលដ្ឋានទំហំលេខ 4 ម៉ូដែល F500 - ស/លឿង
KIPSTA

បាល់ហាយប្រ៊ីដកម្រិត FIFA ថ្នាក់មូលដ្ឋានទំហំលេខ 4 ម៉ូដែល F500 - ស/លឿង

8619223
$14,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាបាល់កូនកាត់អនុម័តដោយ FIFA ម៉ូដែល F500 នេះ ដែលផ្គូផ្គងផាសុកភាពជាមួយនឹងភាពធន់ សម្រាប់ការហ្វឹកហាត់និងប្រកួតរបស់អ្នក។

ត្រូវការបាល់សម្រាប់ក្លឹបបាល់ទាត់របស់អ្នកមែនទេ?បាល់ស្តង់ដារ FIFA Basic ម៉ូដែល F500 នេះមានស្រទាប់ប៉ុងខាងក្នុងមួយ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលប្រើ រួមជាមួយនឹងថ្នេរមើលមិនឃើញ ដើម្បីធ្វើឱ្យវាប្រើប្រាស់បានយូរ។

Outcover: 100.0% Polyurethane; Bladder: 100.0% Butadiene Rubber; Foam: 100.0% Ethylene Vinyl Acetate; Backing: 100.0% Polyester

BENEFITS

ធន់បានយូរ

ការដេរបន្ទះគឺស្ថិតនៅខាងក្នុង ដើម្បីកុំឱ្យវាឆាប់សឹក។

រក្សាទុកខ្យល់បានយូរ

ធានារក្សាសម្ពាធរបស់វាឱ្យបានកាន់តែយូរ ដោយសារវាមានប្លោកធ្វើពីជាតិប៊ុយទីល។

លោត

បាល់របស់អ្នកគោរពតាមលក្ខខណ្ឌតម្រូវអន្តរជាតិទាក់ទងនឹងការលោត

ចាប់បាល់បានល្អ

យើងបានបំពាក់បន្ទះហ្វ៊ូមនៅផ្នែកខាងក្រៅសម្រាប់ផាសុកភាពកំឡុងពេលលេង។

TECHNICAL INFORMATIONS

រឿងរ៉ាវនៅពីក្រោយការបង្កើតបាល់នេះ

ក្រុមការងាររចនារបស់យើងបានបង្កើតបាល់ហាយប្រីដនេះ បន្ទាប់ពីបានសង្កេតមើលកីឡាករបាល់ទាត់ដែលកំពុងធ្វើសកម្មភាពនៅលើទីលាន។បាល់នេះគឺជាបាល់ហាយប្រីដ ពីព្រោះការរចនារបស់វារួមបញ្ចូលគ្នានូវផាសុកភាពនៃបាល់ដេរដោយម៉ាស៊ីន ជាមួយនឹងភាពធន់នៃការដេរដោយដៃ។យើងក៏បានប្រើប្រាស់ថង់ខ្យល់ជាមួយនឹងការរចនាពិសេស (សាច់ក្រណាត់ប្រហែលជា 2គម ត្រូវបានព័ទ្ធជុំវិញថង់នោះ) ដើម្បីធានាឲ្យបាននូវការបំប៉ោងខ្យល់បានយូរ និងប៉ោងបានល្អ។

ស្រាលខ្លាំងមែនទេ?ធ្ងន់ខ្លាំងមែនទេ?ទម្ងន់របស់វា គឺស្ថិតក្នុងស្តង់ដា

បាល់នេះមានទំងន់ចន្លោះពី 350 ក្រ ដល់ 390 ក្រ (ទំហំលេខ 4) និងអនុលោមទៅតាមបទដ្ឋានជាផ្លូវការនានារបស់ FIFA។បញ្ជាក់ជាស្តង់ដារ FIFA Basic។

តើវាមានទំហំយ៉ាងណា?តើបរិមាត្ររបស់បាល់ប៉ុន្មាន?

បាល់នេះមានរង្វាស់ចន្លោះពី 63.5 សម ដល់ 66.0 សម (ទំហំលេខ 4) និងអនុលោមទៅតាមបទដ្ឋានជាផ្លូវការនានារបស់ FIFA។បញ្ជាក់ជាស្តង់ដារ FIFA Basic។

បាល់ "មូល"

នេះជារបៀបដែលយើងធ្វើតេស្តភាពមូល៖រង្វាស់បម្រើបម្រួលជាមធ្យម៖អតិបរមា 1.8% (ការបញ្ជាក់ស្តង់ដារ FIFA Basic)។យើងវាស់ស្ទង់ភាពមូលរបស់បាល់ទាត់លើ 4500 ចំណុចផ្សេងគ្នា ហើយបន្ទាប់មកពិនិត្យមើលភាពខុសគ្នា។
ប្រសិនបើភាពខុសគ្នាច្រើនជាង 1.8% (ស្តង់ដា FIFA Basic) ក្រុមវិស្វករយើងខ្ញុំនឹងត្រូវធ្វើការងារបន្ថែមក្នុងការបង្កើនភាពប៉ោងរបស់បាល់ ដើម្បីធានាឱ្យបាននូវភាពលោតមួយដ៏ល្អប្រសើរ។

ការបាត់បង់សម្ពាធអតិបរមានេះជាអ្វីដែលយើងខ្ញុំធ្វើ.....

នេះជារបៀបដែលយើងធ្វើតេស្តលើការបាត់សម្ពាធ៖យើងខ្ញុំបានសប់ខ្យល់បំប៉ោងបាល់ក្នុងកម្រិតសម្ពាធខ្យល់ដែលត្រូវបានណែនាំ(0.8 bar)។
72 ម៉ោងក្រោយមក បាល់មិនត្រូវបាត់បង់សម្ពាធច្រើនជាង 15% នៃសម្ពាធរបស់វាឡើយ ដែលមានតម្លៃប្រហាក់ប្រហែល 0.1 កាំ (ការបញ្ជាក់ស្តង់ដារ FIFA Basic។ ដូច្នេះហើយ សម្ពាធខ្យល់របស់បាល់ក្រោយពេល 72ម៉ោង ត្រូវមានប្រហែល 0.7bar។
វាមានន័យថា វាជារឿងធម្មតាបំផុតដែលបាល់មួយបាត់បង់សម្ពាធយ៉ាងដូច្នេះក្រោយរយៈពេលពីរបីថ្ងៃ។

យើងខ្ញុំក៏ធ្វើតេស្តផងដែរថា តើទឹកប៉ុន្មានដែលត្រូវបានស្រូបដោយបាល់

នេះជារបៀបដែលយើងធ្វើតេស្តលើសម្រូបទឹក៖យើងខ្ញុំបានធ្វើតេស្តបាល់ក្រោមស្ថានភាពភ្លៀង ដោយទុកបាល់នៅលើទឹកកម្ពស់ 2cm សម្រាប់កម្លាំងសង្កត់រហូតដល់ 250ដង។នៅចុងបញ្ចប់នៃការធ្វើតេស្ត បាល់ត្រូវតែបានស្រូបយកមិនលើសពី 10% នៃទម្ងន់របស់វា (ការបញ្ជាក់ស្តង់ដារ FIFA Basic)។

វាទាក់ទិននឹងភាពលោតនៃបាល់

នេះគឺជាការធ្វើតេស្តលើការលោត៖បាល់ត្រូវបានទម្លាក់ 10 ដងលើបន្ទះដែកពីកម្ពស់ 2 ម៉ែត្រ។កម្ពស់លោតត្រូវតែស្ថិតនៅចន្លោះពី 110 ដល់ 160 សម ជាមួយគម្លាតអតិបរមា 10 សម ចន្លោះកម្ពស់លោតខ្ពស់បំផុតនិងទាបបំផុតរបស់បាល់។

មិនមានស្នាមឆ្កូតសូម្បីតែបន្តិច!

ការធ្វើតេស្តដ៏សំខាន់បំផុតគឺការប្រើម៉ាស៊ីនបាញ់បាល់។ បាល់ត្រូវតែធន់នឹងការស៊ុតរហូតដល់ 2500 ដង ផ្ទប់នឹងផ្ទៃបេតុងទេរ ក្នុងល្បៀន 50 គម/ម៉ នៅចម្ងាយ 2.5 ម។ ជាចុងបញ្ចប់នៃការធ្វើតេស្ត យើងពិនិត្យមើល៖
- ស្ថានភាពទូទៅរបស់បាល់៖ ថ្នេរត្រូវតែធន់នឹងការធ្វើតេស្ត
- បរិមាត្របាល់៖ វាមិនត្រូវកើនឡើងទំហំច្រើនជាង 0,5 សម ឡើយ។

- ភាពមូលរបស់បាល់៖ មិនត្រូវច្រើនជាង 1.8%
- សម្ពាធ៖ ការបាត់បងសម្ពាធបាល់មិនត្រូវច្រើនជាង 12.5%ឡើយ។

តើអ្នកវិញគិតយ៉ាងណា?តើអ្នកគិតយ៉ាងណា?

យើងខ្ញុំឱ្យតម្លៃទៅលើការផ្តល់មតិរបស់អតិថិជន និងបន្តការប​ង្កើនគុណភាពផលិតផលឥតឈប់ឈរ។ សូមអរគុណសម្រាប់មតិត្រឡប់វិញរបស់លោកអ្នក។