ព័ត៌មានអំពីទំហំ និងភាពសមល្មម
គ្របដណ្តប់បានល្អសម្រាប់អ្នកដើរភ្នំ
កម្ពស់ចន្លោះពី 167 ដល់ 176 សម ទំហំ S/M,
កំម្ពស់ចន្លោះពី 177 ដល់ 190 សម ទំហំ L/XL
និងពាក់កាតាប (សមត្ថភាពផ្ទុកពី 0 ដល់ 75 ល)។
គម្របក្បាលអាចសារ៉េកម្ពស់ និងជម្រៅបានដោយសារខ្សែទាញយឺត រួមជាមួយនិងកន្លាស់កឹប។ វាមានរាងជាកន្តឹប ដូចមួក ដែលផ្តល់ការការពារលើមុខបានជាអតិបរមា។
ចុងដៃអាវទាំងសងខាងមានសន្ទះបកបិតដែលការពារទឹកមិនឱ្យចូលក្នុងដៃអាវបាន។
ផលិតផលដែលសូមណែនាំបន្ថែម
ដើម្បីបំពេញបន្ថែមដល់ឯកសណ្ឋានរបស់អ្នក សូមណែនាំឱ្យស្លៀកខោភ្លៀងនេះដើម្បីការពារជើងបានល្អឥតខ្ចោះ។
ផលិតផលថែទាំ៖ ស្ព្រៃ ឬសារធាតុរាវប្រព្រិត្តិកម្មការពារទឹក សម្រាប់ប្រើប្រាស់ក្នុងម៉ាស៊ីនបោកគក់។ ធ្វើអោយមុខងារការពារទឹកត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។
កាតាបដាក់ឥវ៉ាន់
ភ្ជាប់ជាមួយផលិតផលនេះ។ បន្តឹងដោយខ្សែរ៉ូតផ្ទៃស្បៃការពារសាច់ក្រនាត់ពីការខូចប្រសិនបើអាវត្រូវបានបត់នៅឋានៈពេលនៅតែសើម។ទំហំ៖ប25 x ក23 x អ5 សម។
ប្រព័ន្ធហោប៉ាវ
មាត់ចំហរបើកនៅក្រោមសាច់សន្ទះក្រណាត់ចំនួន ២ សម្រាប់ភាពងាយស្រួលលូកចូលក្នុងហោប៉ៅអាវរងារ ឬខោជើងវែង។
សុវត្ថិភាព
ខ្សែឆ្នូតមានចំណាំងផ្លាតនៅលើខ្នងដែលងាយស្រួលសម្គាល់ឃើញនៅពេលដើរយប់តាមផ្លូវ។
ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ
យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំដែលមានចំណាត់ថ្នាក់មិនជ្រាបទឹកកម្រិត 5,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 5,000 មម ដែលស្មើទៅនឹងភ្លៀងរលឹមដែលមានរយៈពេល 3 ម៉ោង។
ភាពមិនជ្រាបទឹកនៃអាវ
បច្ចេកវិទ្យា៖ អាវនេះត្រូវបានធ្វើសុពលភាពដោយប្រើការធ្វើតេស្តចាក់ទឹកក្រោមកម្រិតភ្លៀង 30 សម រយៈពេល 3 ម៉ោង។ នេះបង្កើតលក្ខខណ្ឌព្យុះខ្លាំងនៅលើតំបន់ភ្នំ។
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ
អាវភ្លៀង និងអាវមានមួករបស់យើងទាំងអស់មិនមានស្រទាប់ការពារទឹកមិនឱ្យជ្រាប/មានខ្យល់ចេញចូលឡើយ។
ដូច្នេះយើងសូមណែនាំឱ្យប្រើប្រាស់វាថ្នមៗ និងមួយៗដើម្បីកាត់បន្ថយការបែកញើស ជំនួសឱ្យការដើរលឿនៗ!
សមាសធាតុផ្សំដែលធន់នឹងទឹក
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់ (រៀងរាល់បោកគក់ 3 ដង)។ រាល់អាវភ្លៀង Forclaz និង អាវមានមួកទាំងអស់ បានទទួលនូវប្រព្រិត្តិកម្មការពារទឹក។