Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
ម៉ាស៊ីនរត់អាចបត់បាន W500
DOMYOS

ម៉ាស៊ីនរត់អាចបត់បាន W500

8580130
$459,00
$349,00
-23%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
  • ម៉ាស៊ីនរត់អាចបត់បាន W500
ម៉ាស៊ីនរត់អាចបត់បាន W500
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅ Domyos យើងត្រូវបានជំរុញឱ្យស្វែងរកនវានុវត្តន៍ និងមានបំណងប្រាថ្នាក្នុងផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើងនូវដំណោះស្រាយថ្មីដែលបំពេញតម្រូវការរបស់ពួកគេ។

ម៉ាស៊ីនរត់ W500 មានទ្រនាប់ផ្ទៃដើរថ្មីពិសេស "Comfort Walk" ដែលផ្តល់នូវផាសុកភាពពេលដើរក្នុងផ្ទះ។ វាមានម៉ូតរចនាតូចបត់បានដូចដែលអ្នកដើរជាច្រើនប្រាថ្នាចង់បាន។

គ្រោង: 100.0% ដែកថែប; ស្រោមការពារ: 75.0% Polypropylene

, 25.0% Polystyrene; បន្ទះក្តារ: 100.0% ឈើ

BENEFITS

ពហុមុខងារ

ដើរក្នុងល្បឿនធម្មតារបស់អ្នកដោយមិនចំាបាច់សារ៉េកម្រិតទម្រេតនោះទេ ដោយសារតែល្បឿនរបស់វា៖ 0.5 ដល់ 8គម/ម៉។

ផាសុខភាពដល់អ្នកប្រើប្រាស់

ផ្ទៃដើរទំហំ 40 x 100 សម ជាមួយនឹងទ្រនាប់លើផ្ទៃដើរផ្តល់ផាសុកភាព

ការណែនាំ

វាស់វែងរយៈពេលដើរ ចំងាយចរ កាល់ឡូរី ល្បឿន និងជំហាន។

សមត្ថភាពបង្រួមតូច

បត់ឱ្យវាមានទំហំតូចដោយមិនចាំបាច់ប្រើឧបករណ៍ឡើយសម្រាប់ការរក្សាទុកដោយបញ្ឈរក៏បាន ឬផ្តេកក៏បាន

រយះពេលតំលើង

ផលិតផលដែលតម្លើងរួចជាស្រេច៖ ពុំចាំបាច់មានការតម្លើងបន្ថែមនោះទេ

ជួសជុល

អតិថិជនអាចធ្វើការជួសជុលផលិតផលនេះបានជាង 80%។ គ្រឿងបន្លាស់មានផ្តល់ជូនក្នុងរយៈពេល 10 ឆ្នាំ។

TECHNICAL INFORMATIONS

ទំងន់ និងទំហំ

ទំហំផ្តេករបស់ម៉ាស៊ីនរត់ពេលបត់រួច៖ ប.130 x ទ.67 x ក.17
ទំហំបញ្ឈររបស់ម៉ាស៊ីនរត់ពេលបត់រួច៖ ប67 x ទ27 x ក130
ទំហំរបស់ម៉ាស៊ីនរត់ពេលមិនទាន់បត់រួច៖ ប130 x ទ67 x ក110
ទំហំរបស់ម៉ាស៊ីនរត់ពេលរក្សាទុកដោយបញ្ឈរ៖ ប130 x ទ67 x ក27
ទំងន់របស់ម៉ាស៊ីនរត់៖ 35 គក

ទំហំប្រអប់៖ ប140 x ទ76.5 x ក23
ទំងន់ប្រអប់៖ 41 គក

ហេតុអ្វីចាំបាច់ត្រូវហាត់ដើរនៅផ្ទះ?

ដើរគឺល្អបំផុតដែលធ្វើអោយរាងនៅតែស្អាត។ ម៉ាស៊ីនសម្រាប់ដើរប្រភេទថ្មីរបស់យើងនេះអាចឱ្យលោកង្នកធ្វើការដើរបានយ៉ាងស្រួលជាប្រចាំ។ មិនចាំបាច់បារម្មណ៍ពីអាកាសធាតុ ការបំពុល ឬពេលវេលា។ ដើរបានគ្រប់ពេលវេលាទាំងអស់ដែលអ្នកចង់ និងរយៈពេលយូរតាមដែលអ្នកចូលចិត្ត!
ត្រៀមលក្ខណៈក្នុងការដើរចំនួន 10,000 ជំហាន និងរក្សារាងឱ្យនៅស្អាតហើយឬនៅ?

ប្រព័ន្ធទ្រនាប់ការពារពិសេសសម្រាប់ម៉ាស៊ីនដើរប្រភេទថ្មី "WALK"

ម៉ាស៊ីនដើរប្រភេទ W500 និង W900 របស់យើងមានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទ្រនាប់ការពារដែលមានលក្ខណៈនវានុវត្តន៍ថ្មីរបស់យើង៖ ទ្រនាប់ការពារលើផ្ទៃដើរ "Comfort Walk"។ ផ្ទៃដើរម៉ាស៊ីនត្រូវបានគ្របដណ្តប់ដោយស្រទាប់អេប៉ុងក្រាស់រហូតដល់ 9 មម ដែលផ្តល់នូវផាសុកភាពនៅពេលប៉ះជើង។
នវានុវត្តន៍នេះជួយកាត់បន្ថយការប៉ះទង្គិច និងសម្លេងរំខាននៅពេលអ្នកដើរកំពុងធ្វើចលនាផ្លាស់ប្តូរលើជើងពីកែងជើង-ទៅ-ចុងជើង។

ពិសេសសម្រាប់ប្រភេទ W500៖ បត់បានតូច

ម៉ាស៊ីនដើរ Walk500 ដែលផលិតដោយ Domyos គឺជាម៉ាស៊ីនរត់ល្អបំផុតសម្រាប់ទីតាំងតូច!
ដៃបត់មានន័យថាវាមានទំហំតូចពិសេសដែលមានកំពស់ត្រឹមតែ 17 សម នៅពេលបត់។
ម៉ូតរចនាដែលមានទំហំតូច និងកង់ខាងមុខរបស់វាផ្តល់ភាពងាយស្រួលក្នុងការរក្សាទុកដាក់ ដូច្នេះវាមិនចង្អៀតផ្ទះដែលផ្តល់ការលំបាកដល់ការរស់នៅរបស់អ្នក។

កុងទ័រស្រួលផ្តល់ភាពងាយស្រួលក្នុងការប្រើ

ម៉ាស៊ីនដើរ Domyos W500 មានកុងទ័រដែលមានអេក្រង់ LCD ភ្លឺពីខាងក្រោយ។
អេក្រង់កណ្តាលបង្ហាញនូវព័ត៌មានចាំបាច់ដែលអ្នកត្រូវការ៖ ពេលវេលា ល្បឿន ចំងាយចរ បរិមាណកាល់ឡូរីដុត និងចំនួនជំហានដើរនៅពេលហ្វឹកហាត់។
ប៊ូតុងកណ្តាលអាចឱ្យលោកអ្នកសារ៉េទៅ "គោលដៅ" ដើម្បីកំណត់គោលដៅនៅពេលហាត់ម្តងៗ។
លោកអ្នកអាចប្រើប្រាស់ប៊ូតុងសញ្ញា + និង - ដើម្បីសារ៉េល្បឿនពី 0.5 ទៅ 8 គម/ម៉។

សមាសធាតុផ្សំជាម៉ូទ័រ និងគ្រឿងអេឡិចត្រូនិកដែលជាប់បានយូរ

យើងធ្វើតេស្តទៅលើភាពធន់របស់ម៉ូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិចរបស់យើងរយៈពេលយ៉ាងហោចណាស់ ៦០០ ម៉ោង - ២៥ ថ្ងៃដោយមិនឈប់សោះ - ដើម្បីធានាថាវាអាចទុកចិត្តបានរយៈពេលយូរ ហើយអ្នកនឹងប្រើប្រាស់ផលិតផលរបស់អ្នកក្នុងលក្ខខណ្ឌល្អបំផុត។
ជាពិសេស យើងពិនិត្យមើលថាម៉ាស៊ីនរត់ចាប់ និងឈប់ដោយថ្នមៗ ហើយក្តារដើរលើធ្វើចលនាដោយរលូន ដូច្នេះការហាត់ប្រាណរបស់អ្នកទទួលបាននូវផាសុកភាពបំផុត។

សុវត្ថិភាពជាទិសដៅអាទិភាពនៅ DECATHLON!

គ្រប់ម៉ាស៊ីនដើរទាំងអស់មានប្រព័ន្ធបញ្ឈប់ពេលអាសន្នដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
យើងបំពាក់ម៉ាស៊ីនរត់របស់យើងជាមួយនឹងសោរសុវត្ថិភាពដែលអាចភ្ជាប់ជាមួយនឹងសំលៀកបំពាក់របស់អ្នក។ ប្រសិនបើអ្នកធ្លាក់ ឬក៏ធ្វើចលនាឆ្ងាយពីក្តារកុងទ័រ ម៉ាស៊ីននឹងឈប់ដោយស្វ័យប្រវត្តិ ដូច្នេះមិនបង្ករអោយអ្នកមានគ្រោះថ្នាក់។

សេវាកម្មក្រោយពេលទិញ / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់

សូមធ្វើការចូលមើលក្នុងវេបសាយដែលផ្តល់ជាជំនួយរបស់យើង៖

- ស្វែងយល់អំពីការផ្គុំ ឬសារ៉េម៉ាស៊ីនរត់របស់អ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ដោនលោតសៀវភៅណែនាំរបស់អ្នកប្រើប្រាស់ម៉ាស៊ីនរត់។