Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
ម៉ាស៊ីនរត់ T540C
DOMYOS

ម៉ាស៊ីនរត់ T540C

8542696
$699,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
  • ម៉ាស៊ីនរត់ T540C
ម៉ាស៊ីនរត់ T540C
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតហាត់ចង្វាក់បេះដូងរបស់យើងបានបង្កើតម៉ាស៊ីនរត់នេះឡើងសម្រាប់អោយលោកអ្នកហាត់ចង្វាក់បេះដូងរយៈពេលរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។

ម៉ាស៊ីនរត់ដែលស្ងាត់ជាមួយនឹងក្តាររត់រចនាឡើងសម្រាប់អ្នកប្រើប្រាស់លេងកីឡារត់នៅល្បឿនរហូតដល់ ១៦ គម/ម៉។ ម៉ាស៊ីន T540 គឺសក្តិសមនិងអេប Domyos E-Connected ដូច្នេះអ្នកអាចតាមដានលំហាត់ប្រាណរបស់អ្នកបាន។

គ្រោង: 100.0% ដែកថែប; វ់ានីឡា/កូកូ: 10.0% Polypropylene

, 35.0% ដែកថែប, 10.0% លង្ហិន, 40.0% ស្ពាន់, 5.0% Epoxy Resin

; គ្រឿងបន្លាស់បន្ថែម: 100.0% Polystyrene; បន្ទះក្តារ: 100.0% ឈើ

BENEFITS

ពហុមុខងារ

អ្នកអាចរត់បានដល់ទៅ 16 km/h លើចលនារត់ឡើងទួលបានដល់ទៅ 10%

ផាសុខភាពដល់អ្នកប្រើប្រាស់

បន្ទះក្តាររត់ ៤៥ x ១២៥ សម។

ការណែនាំ

ការហាត់ប្រាណបាន 24 ក្បាច់ជាមួយនិងគោលដៅដែលដាក់ទុកមុនដែលអាចសារ៉េបានអាស្រ័យលើកំរិតរបស់អ្នក

ការតភ្ជាប់បាន

ម៉ាស៊ីនរត់ដែលសក្តិសមនិងអេប Domyos Econnected និង Kinomap

សមត្ថភាពបង្រួមតូច

ម៉ាស៊ីនរត់ដែលអាចបត់បាន

រយះពេលតំលើង

ប្រើពេល 45នាទី សម្រាប់មនុស្សពីរនាក់ក្នុងការតម្លើង។

Instructions


TECHNICAL INFORMATIONS

ផលប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនរត់

ការដើរ និងរត់គឺវិធីដ៏ល្អបំផុតដើម្បីទទួលបានរាង រក្សាកម្រិតហាត់ប្រាណរាងកាយរបស់អ្នក ធ្វើអោយរាងកាយស្លីម និងបង្កើនសមត្ថភាពហាត់ចង្វាក់បេះដូង។
T540 មានម៉ាស៊ីនរត់ជួយអោយអ្នកអាចហាត់នៅផ្ទះ និងកាន់តែងាយបញ្ចូលការហាត់ប្រាណទៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចសារ៉េការហាត់ប្រាណរបស់អ្នកក្នុងគោលដៅនិងកម្រិតហ្វីតណេសរបស់អ្នកសម្រាប់ផាសុកភាពនិងប្រសិទ្ធភាពបន្ថែម។

កំលាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីន T540 គឺ 1.25 ជាប់និង HP និងប្រើកម្លាំង 932 វ៉ាត់។ការប្រើប្រាស់ថាមពលជាមធ្យមរបស់វាគឺ 395 វ៉ាត់ (សម្រាប់អ្នកប្រើប្រាស់ទម្ងន់ 90kg និងការរត់នៅល្បឿន 8 km/h)

ក្តារកុងទ័ររបស់ម៉ាស៊ីនរត់ T540

យើងបានយកចិត្តទុកដាក់ជាពិសេសទៅលើការរចនាបន្ទះក្តារកុងទ័រដើម្បីអោយអ្នកប្រើប្រាស់ងាយស្រួលប្រើប្រាស់។
ពត៌មានហ្វីតណេសងាយស្រួលមើលដោយសារតែអេក្រង់មានភ្លើងLCD 13 x 5 cm របស់វា។មានវា អ្នកអាចតាមដានពេលវេលាហាត់ ចំងាយរត់បាន កាល់ឡូរីដែលដុត ល្បឿន និងទេរចុះ ក៏ដូចជាការប៉ាន់ស្មានលើអត្រាចង្វាក់បេះដូង។ វារួមបញ្ចូលវិធីលឿនចំនួនប្រាំមួយដែលអាចអោយអ្នកសារ៉េតម្រូវល្បឿន និងទេរចុះបានយ៉ាងលឿន។

កម្មវិធីតំលើងរួចជាស្រេចចំនួន ២៤

មានការហាត់ដែលកំណត់ទុកមុនដល់ទៅ 24 ដើម្បីជួយអ្នកក្នុងការសម្រេចគោលដៅនិងក្នុងការណែនាំការហាត់របស់អ្នក:
- ៨ កម្មវិធី "សុខភាព & សុខមាលភាព" ដើម្បីបង្កើនសាច់ដុំ និងសម្រួលប្តូរមកហាត់ចង្វាក់បេះដូង
- ៨ កម្មវិធី "ដុតកាល់ឡូរី" ដើម្បីបំបាត់ខ្លាញ់ក្នុងអំឡុងពេល និងក្រោយហាត់ប្រាណ
- ៨ កម្មវិធី​ "ភាពធន់" ធ្វើអោយរាងកាន់តែស្អាត និងបង្កើនភាពធន់របស់អ្នក។
រាល់កម្មវិធីទាំងអស់អាចសារ៉េតម្រូវបានទៅតាមកម្រិតនៃការហាត់ប្រាណរបស់អ្នកដោយសារ៉េល្បឿនអតិប្បរមា និង/ឬទេរចុះ។

ម៉ាស៊ីនរត់ដែលសក្តិសមនិងអេប Domyos Econnected និង Kinomap

ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹង apps ឬ Kinomap។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

លក្ខណះពិសេសរបស់ T540

ដើម្បីភាពងាយស្រួលរបស់អ្នក T540 មានបំពាក់នូវ៖
- ឧបករណ៍សំលេងចំនួនពីរដែលភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងទៀត (ខ្សែភ្ជាប់មកស្រាប់)
- ឧបករណ៍ដាក់ថេបប្លែតចំនួន២
- ឧបករណ៍ដាក់របស់របរតូច
- ថតដោត USB សម្រាប់បញ្ចូលឧបករណ៍ចល័ត
- ឧបករណ៍កាន់ដៃសម្រាប់អត្រាចង្វាក់បេះដូង (ទិន្នន័យប្រហាក់ប្រហែល)
- ខ្សែក្រវ៉ាត់អត្រាចង្វាក់បេះដូង

ប្រសិនបើអ្នកទើបតែចាប់ផ្តើមហាត់ ចងចាំថាត្រូវពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក!

ប្រព័ន្ធតាមដានចង្វាក់បេះដូង

ម៉ាស៊ីន T540 មកជាមួយក្រវ៉ាត់ម៉ូនីទ័រវាស់ចង្វាក់បេះដូងដើម្បីវាស់ចង្វាក់បេះដូងរបស់អ្នកបានជាប្រចាំក៏ដូចជាសេនស័រកំណត់ដោយដៃដើម្បីវាស់នូវចង្វាក់បេះដូងភា្លមៗគ្រប់ពេលអ្នកកំពុងហាត់។
ប្រសិនបើលោកអ្នកចង់ចាប់ផ្តើមការហាត់ ត្រូវចងចាំថាត្រូវពិគ្រោះជាមួយគ្រូពេទរបស់លោកអ្នក!អ្នកបង្ហាត់អាចជួយអ្នកកំណត់អត្រាចង្វាក់បេះដូងសមស្របផងដែរ ដូច្នេះអ្នកអាចសម្រេចគោលដៅហាត់ប្រាណរបស់អ្នកកាន់តែលឿន។

ក្តាររត់ និងទ្រនាប់

ក្តាររត់នៅលើ T540 គឺមានទទឹង ៤៥ សម និងបណ្តោយ ១២៥ សម ដែលផ្តល់ទំហំបន្ថែមសម្រាប់អ្នករត់ប្រកបដោយផាសុកភាព និងនៅល្បឿនមធ្យម។
ប្រព័ន្ធទ្រនាប់របស់ Domyos ផ្តល់នូវតុល្យភាពរវាងផាសុកភាព និងថាមពលដើម្បីការពារសន្លាក់របស់អ្នក។

ការថែរក្សា

ម៉ាស៊ីនរត់ T៩០០A បត់ដើម្បីកុំអោយចង្អៀតនៅពេលដែលមិនប្រើ។នៅពេលបត់ អ្នកត្រូវការតែទំហំដីតែ ១១៤ x ៧៩ សម ប៉ុណ្ណោះ។
ដើម្បីធ្វើអោយអាយុកាលម៉ាស៊ីនរត់កាន់បានយូរ ទុកវានៅកន្លែងដែលស្ងួត និងកន្លែងមិនមានធូលីដី។
ម៉ាស៊ីនរត់មានកង់រ៉ូឡូ២ដែលអ្នកអាចផ្លាស់ប្តូរទីតាំងវាបានយ៉ាងងាយ។

វិមាត្រ និងទម្ងន់

ទំហំម៉ាស៊ីនរត់ពេលបត់៖ ១១៤ X ៧៩ X ១៤១ សម
ទំងន់ម៉ាស៊ីនរត់៖ ១៧៧ X ៧៩ X ១៤១ សម
ទំងន់ម៉ាស៊ីនរត់៖ ៧៣.៣គក

ទំហំប្រអប់៖ ១៧៦ X ៧៥ X ២៩ សម
ទំងន់ប្រអប់៖ ៨១ គក

សេវាកម្មក្រោយពេលទិញ / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់

សូមចូលមើលគេហទំព័រសាយរបស់យើងដើម្បី៖
- ស្វែងរកការធានាលើផលិតផលរបស់អ្នក
- តំលើង សារ៉េតម្រូវ ឬប្រើប្រាស់ផលិតផលរបសអ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក។