ភាពស័ក្តិសមរបស់សំយ៉ាប
សំយ៉ាបនេះអាចប្រើប្រាស់ជាមួយតង់ 2 Seconds Easy សម្រាប់មនុស្ស 2 និង 3 នាក់ (លេខយោង 8553541, 8784164, 8513472 និង 8576110)។
ដោយសារតែខ្សែអាចសារ៉េបានរបស់វា លោកអ្នកតម្លើង និងសារ៉េសំយ៉ាបនេះលើតង់ 2 Seconds EASY បានលឿន ដែលវាផ្តល់ផាសុកភាពកាន់តែខ្លាំង!
តម្លើង និងរុះរើសំយ៉ាប
តម្លើងបានលឿន និងងាយស្រួលជាមួយនឹងវ័ណ្ឌ និងខ្សែអាចសារ៉េបាន នឹងជួយឱ្យលោកអ្នកតម្លើងសំយ៉ាបនេះបានយ៉ាងងាយស្រួល។
តម្លើងបង្គោល និងភ្ជាប់សំយ៉ាបទៅនឹងទំពក់លើជ្រុងទ្វារបស់តង់។
បន្ទាប់មកភ្ជាប់ខ្សែជាមួយនឹងទំពក់នៅខាងក្រោយតង់របស់អ្នក និងសារ៉េវាដោយប្រើប្រាស់ផ្លាកសញ្ញាដែលដេរនៅលើខ្សែ។
ជាចុងក្រោយ លោកអ្នកអាចបន្តឹងសំយ៉ាបដោយប្រើទំពក់ចំនួន 2 ដើម្បីតម្លើងវាឱ្យបានពេញលេញ។
ការរុះរើអាចធ្វើឡើងបានដោយអនុវត្តផ្ទុយមកវិញ។
សមត្ថភាពការពារទឹករបស់សំយ៉ាប
តង់របស់យើងទាំងអស់ ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីពិសោធន៍ និងនៅស្ថានភាពជាក់ស្ដែង ដើម្បីធានាដល់ការមិនជ្រាបទឹកនៃតង់.
ដើម្បីធ្វើដូច្នេះបាន យើងត្រូវដាក់តង់ជាមួយនឹងសំយ៉ាបទាំងមូលនៅក្រោមការចាក់ទឹកមានកម្រិតទឹក 200 លីត្រ ក្នុងមួយម៉ោង រយៈពេល 3 ម៉ោង។
ដំបូលតង់ ផលិតពីប៉ូលីអេស្ទ័រស្រោបដោយទ្រនាប់ PU ចំនួន 2000 មម Schmerber និងកម្រាលដីផលិតពីប៉ូលីអេទីលែនក្នុងបរិមាណ 120ក្រ/ម²។ ថ្នេរទាំងអស់បិតស្គុតកំដៅ។
ភាពធន់នឹងខ្យល់
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិលដើម្បីអោយគ្រប់ជ្រុងរបស់តង់ត្រូវខ្យល់។ សំយ៉ាប នៅពេលតម្លើងបានត្រឹមត្រូវជាមួយនឹងសាច់ក្រណាត់គ្របដណ្តប់ជុំវិញសំយ៉ាប គួរតែមានលំនឹងល្អនៅក្នុងល្បឿនខ្យល់ 40 គម/ម៉ នៅជិតដី (កំលាំងលេខ 5)។
ផលិតមានអ្វីខ្លះ?
- ដំបូលពីរជាន់ 1 និងកម្រាលដីការពារជ្រាបទឹក
- របារមូ 1
- ទំពក់ 4
- ខ្សែចងទំពក់ 4
- ស្រោម 1
មានការធានាចំពោះសំយ៉ាបរបស់អ្នក៖
សំយ៉ាបសម្រាប់បោះតង់នេះត្រូវបានឌីសាញឡើងសម្រាប់ ដើរកម្សាន្តទៅខាងក្រៅម្ដងម្កាល (4 សប្ដាហ៍ក្នុងមួយឆ្នាំ) អំឡុងពេលដំណើរកម្សាន្តបោះតង់ ឬ ដើរក្នុងព្រៃប្រឹក្សា។
ដាក់ហាល់ថ្ងៃច្រើនសប្ដាហ៍នៅក្រោមពន្លឺថ្ងៃ អាចបំផ្លាញផ្នែកក្រណាត់ របស់តង់.
សំយ៉ាបរបស់យើង មិននៅក្នុងប្រភេទ "គ្រឿងសង្ហារឹមតាមសួន" ទេ ហើយមិនត្រូវបានឌីសាញឡើង ដើម្បីដាក់នៅខាងក្រៅជាប់រហូតនោះដែរ។
ដើម្បីធានាបានថាសំយ៉ាបរបស់អ្នកប្រើប្រាស់បានយូរតាមដែលធ្វើទៅបាន វាពិតជាសំខាន់ដែលរក្សាទុកវាត្រឹមត្រូវនៅពេលមិនប្រើប្រាស់។
ធានារយៈពេល 5 ឆ្នាំ!
សូមកុំបោះវាចោល អាចជួសជុលវាបាន!
តង់ និងសំយ៉ាបរបស់យើងត្រូវបានប្រើប្រាស់សម្រាប់ដំណើរបោះតង់។ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួល ជួសជុល យើបានដាក់ស្តុកដូចជា ឆ្អឹងងត់ ដំបូលតង់ បន្ទប់គេង ជាដើម ផ្ដល់ភាពងាយស្រួល ពេលត្រូវការផ្លាស់ប្ដូ. សូមកុំបោះវាចោល អាចជួសជុលវាបាន!
ការរចនាម៉ូតផលិតផល៖ ជំនាញ
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
វាជាកន្លែងដែលក្រុមការងារ (អ្នកឌីសាញ អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) អាចជួបអ្នកដែលចូលចិត្តកាបោះតង់.
អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរចនាម៉ូតផលិតផលមានគុណភាពខ្ពស់សម្រាប់ការបោះតង់ និងនាំមកជូនលោកអ្នកនូវជំនាញទាំងអស់ដែលយើងមាន។
តើសំយ៉ាបរបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, សំយ៉ាបត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន វៀតណាម និងបង់ក្លាដេស។
ពួកគេគឺជាដៃដែលមានបទពិសោធន៍ពិតប្រាកដក្នុងការផលិតសំយ៉ាបរបស់យើង និងជាអ្នកដែលយើងធ្វើការយ៉ាងជិតស្និតជាមួយ។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.