1
Hide filters
Filters 0
Sort by :
Filters 0
Available online
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      កង់ 20“ RIVERSIDE 500 CNFR
      BTWIN

      កង់ 20“ RIVERSIDE 500 CNFR

      8942410
      $249,00
      $229,00
      -8%
      ពន្ធត្រូវបានបូកបញ្ចូល
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      • កង់ 20“ RIVERSIDE 500 CNFR
      កង់ 20“ RIVERSIDE 500 CNFR
      ទំហំ:
      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      ចង់បានកង់ទម្ងន់ស្រាលមែនទេកង់ហាយប្រីដនេះគឺល្អឥតខ្ចោះសម្រាប់កុមារអាយុ6-9ឆ្នាំ (កម្ពស់120-135សម) ដែលចង់ជិះក្នុងទីក្រុង និងនៅលើផ្លូវលំ។

      កង់ហាយប្រីដដែលគ្រឿងនានាផលិតពីអាលុយមីញ៉ូមនេះមានទម្ងន់ត្រឹមតែ 8.9 គ.ក្រ ប៉ុណ្ណោះ!ជាមួយនឹងលីប 6 លេខ និងសំបកកង់ហាយប្រីដមានពន្លកចំហៀងរបស់វា អ្នកអាចជិះនៅលើផ្លូវរាបនិងផ្លូវលំបានយ៉ាងរីករាយ។

      ស៊ុម: 100.0% អាលុយមីញ៉ូម

      BENEFITS

      ដែលមានទំងន់ស្រាល

      ត្រឹម 8.9 គ.ក្រ ជាមួយតួអាលុយមីញ៉ូម ជម្ពឹះដែក cr-mo និងគ្រឿងស្រាលៗផ្សេងទៀត

      ងាយស្រួលប្រើ

      កង់​ទម្ងន់​ស្រាលជាមួយ​ដៃ​ហ្វ្រាំង​ទំហំ​សម្រាប់​ដៃ​កុមារ

      ពហុមុខងារ

      សំបកកង់ហាយប្រីដជាមួយពន្លកចំហៀង សម្រាប់ជិះទាំងលើផ្លូវលំនិងផ្លូវក្រាល

      TECHNICAL INFORMATIONS

      កង់ទម្ងន់ស្រាល៖តួគ្រោងនិងតួចំពាមអាលុយមីញ៉ូម

      យើងត្រូវជ្រើសរើសអាលុយមីញ៉ូមសម្រាប់តួកង់នេះ ពីព្រោះយើងចង់ធ្វើឱ្យវាស្រាលតាមដែលអាចធ្វើទៅបាន។ជាពិសេសអាលុយមីញ៉ូមជាវត្ថុធាតុដ៏រឹង៖បញ្ចៀសបានច្រែះលើតួកង់ សូម្បីតែនៅក្នុងបរិយាកាសមិនល្អក្ដី (សើម ប្រៃ ជាដើម)។

      គុណសម្បត្តិនៃមីញ៉ុងទោល

      កង់នេះភ្ជាប់មកជាមួយដុំជង្គង់ថាសទោលមួយ។វា​មាន​ដងលីប​មួយ​ប៉ុណ្ណោះ ដែល​បញ្ជាបាន​ដោយ​ប្រើ​ប្រដាប់ប្ដូរលីបប្រភេទបង្វិល ​សម្រាប់​ការប្តូរ​លីបរហ័សនិង​ងាយស្រួលបាន 6 លេខ។មីញ៉ុងទោល36T និងកាសែត11-34 នេះ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្តូរលីប ជាមួយការធាក់ដោយរលូន ដូច្នេះអ្នកអាចជិះកង់របស់អ្នកដោយរីករាយជាអតិបរមា។

      កែបបែបអ៊ែរហ្គោណូមិក

      ដើម្បីឱ្យកាន់តែមានផាសុកភាព យើងបានបំពាក់កង់នេះជាមួយនឹងកែបមានប៉ុងដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារ។ការបន្ថែមប៉ុងធ្វើឱ្យកែបនេះមានភាពទន់និងច្រោះខ្យល់ល្អប្រកបដោយផាសុកភាព។

      ហេតុអ្វីបានជាយើងបង្កើតដៃហ្វ្រាំងពិសេសសម្រាប់កុមារ?

      ដោយសារតែកុមារមានប្រអប់ដៃតូចជាងមនុស្សពេញវ័យ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការលូកចាប់ដៃហ្វ្រាំង។នេះហើយជាមូលហេតុដែលវិស្វករនិងអ្នករចនារបស់យើងបានរចនាដៃហ្វ្រាំងកាន់តែកៀកនឹងរបារដៃចង្កូត ដែលកាន់តែងាយស្រួលចាប់កាន់។ឥឡូវនេះកុមារប្រអប់ដៃតូចៗក៏អាចចាប់ហ្វ្រាំងបានដែរ។

      ស្បែកហ្វ្រាំងអក្សរ V៖គ្រប់គ្រងហ្រ្វាំង

      ហ្រ្វាំង V-Brake ពីរបន្ទះជួយឱ្យកាន់តែមានប្រសិទ្ធិភាពពេលចាប់ហ្រ្វាំង។
      ជាហ្វ្រាំងកាលីពែរដែលយើងអាចចាប់ខ្លាំង ឬខ្សោយ ដើម្បីបន្ថយឬបញ្ឈប់ល្បឿនកង់បានយ៉ាងល្អ។

      ឈុតជង្គង់ស្រាលដែលត្រូវបានរចនាសម្រាប់កុមារ

      ឈុតជង្គង់អាលុយមីញ៉ូមថ្មីមានជង្គង់ប្រវែង 114 ម.ម. ដែលត្រូវបានរចនាសម្រាប់តម្រូវប្រវែងជើងកុមារ។ឈុតឈ្នាន់ទម្ងន់ស្រាលនេះអាចឱ្យកុមារធាក់បានកាន់តែងាយស្រួល។
      មានរបាំងការពារពីរជាន់ដើម្បីបង្ការកុំឱ្យធ្លាក់ច្រវាក់

      ភាពច្បាស់ក្នុងការកាច់ចង្កូត

      យើង​បាន​បំពាក់​កង់ហាយប្រ៊ីដ​នេះ​ជាមួយនឹងឈុត​ដៃកង់​អាលុយមីញ៉ូម​ Rise Combo ដែល​មាន​ទទឹង 520 ម.ម. ដើម្បីឱ្យការកាច់ចង្កូតកាន់​តែ​គ្រប់គ្រងបានល្អ និងជំហរ​ជិះកាន់តែមាន​ផាសុកភាព។

      គ្រឿងបន្ថែម

      កង់​ត្រូវ​បាន​ដំឡើងជន្ទល់មកស្រាប់។តួកង់នេះក៏ប្រើបានជាមួយគ្រឿងផ្សេងទៀតផងដែរ៖ កង់ហ្វឹកហាត់ ក្បាំងភក់ កាបូប ជើងដាក់ដប។

      ព័ត៌មានអំពីកង់/សំបកកង់

      កង់នេះភ្ជាប់មកជាមួយសំបកកង់ហាយប្រីដដែលមានពន្លកចំហៀង ដូច្នេះអ្នកអាចជិះបានទាំងលើផ្លូវលំនិងផ្លូវក្រាល។សំបកកង់ជញ្ជាំងស្បែក 20*1.75 ដែលមានពោះវៀនទំហំ 20 អ៊ីញ មុខកាត់ 1.75 ដល់ 2.2 ជាមួយវ៉ាល់ Schrader។