តើអ្វីដែលធ្វើឲ្យស្បែកជើងនេះអស្ចារ្យសម្រាប់កុមារ?
បន្ទាប់ពីការស្រាវជ្រាវអស់រយះពេល៣ឆ្នាំជាមួយនិងអ្នកជំនាញផ្នែកសុខភាពកុមារ យើងបានបញ្ចេញនូវស្បែកជើងមួយគូរដែលបំពេញនូវការទាមទារនៃការលូតលាស់របស់កុមារ:
ការដាក់ទ្រនាប់គឺត្រូវតាមកម្រិតនៃការទ្រទ្រង់ដល់ការលូតលាស់របស់ប្រអប់ជើងនិងការពង្រឹងសាច់ដុំផងដែរ
ភាពបត់បែន: ការបត់បែនបានច្រើនសម្រាប់ចលនាបែបធម្មជាតិរបស់ប្រអប់ជើង ភាពរមួល: គឺសម្របបានដើម្បីធានានូវការទ្រទ្រង់គន្លាក់ឆ្អឹងកូនរបស់អ្នកអាចលេងសប្បាយនិងបំពេញក្តីសុខពួកគេបាន!
តើស្បែកជើងនេះអាចធន់និងសកម្មភាពរបស់កូនអ្នកដែររឺទេ?
វាជារឿងល្អក្នុងការមានស្បែកជើងទាន់សម័យ តែពេលនិយាយរឿងធន់និងទីធ្លាលេងដែលគ្រើមនិងពិបាកនោះ ស្បែកជើងនេះគឺកាន់តែល្អ! ហេតុនេះហើយទើបយើងប្រើសំណាញ់ផ្នែកខាងលើដែលធន់និងសំណឹកនិងប៉ុងទ្រនាប់ EVA ដែលមានភាពហាប់ណែនដោយមានបន្ទះសំណាញ់ពីលើមិនថាកូនអ្នកកំពុងតែរត់ រំកិលខ្លួនចុះ រឺហក់លោតចុះឡើងជាប្រចាំនោះទេ យើងបានសង្កេតគ្រប់ចលនានីមួយៗនិងប្រើប្រាស់ការរកឃើញរបស់យើងនេះក្នុងការចនាស្បែកជើងដែលស្រាលនិងមានផាសុកភាពនេះឡើង
ភាពបត់បែនខ្ពស់សម្រាប់ស្បែកជើងដែលអាចទប់ទល់និងសកម្មភាពរបស់កូនអ្នក
កូនអ្នកគឺពោរពេញដោយកម្លាំងហើយត្រូវការស្បែកជើងដែលទប់ទល់និងសកម្មភាពនានា! ស្បែកជើងនេះមានចង្អូរក្រឡានៅពីក្រោមបាត ដូច្នេះវាអាចបត់បែនបានទិសដៅជាច្រើនពីឆ្វេងទៅស្តាំ និងពីមុខទៅក្រោយ កូនរបស់អ្នកនឹងទទួលបានការទ្រទ្រង់គ្រប់ពេល! ភាពបត់បែនបានខ្ពស់នៅខាងមុខអាចឲ្យប្រអប់ជើងកូនអ្នកលូតលាស់និងមានភាពរឹងមាំតាមធម្មជាតិ
ស្បែកជើងដែលមិនបន្សល់ស្នាមសូម្បីតែមួយ
ស្បែកជើងនេះរចនាឡើងសម្រាប់ពាក់បានគ្រប់កន្លែង រួមទាំងក្នុងសាលរៀន! ដោយសារតែបាតមិនបន្សល់ស្នាមរបស់វា កុមារអាចប្រើវាបានទាំងក្នុងទីធ្លាលេងនិងសាលលេងកីឡាដូច្នេះមិនចាំបាច់បារម្មណ៏រឿងស្បែកជើងបន្សល់ស្នាមលើការ៉ូនោះឡើយ!