តើស្បែកជើងទាំងនេះជួយដល់ការវិវឌ្ឍន៏របស់កុមារដោយរបៀបណា?
ក្មេងមិនមែនជាមនុស្សធំ ហើយពួកគេមានតម្រូវការពិសេសស្បែកជើងសម្រាប់លេងកីឡាបានច្រើនមុខនេះ ត្រូវបានរចនាឡើងបន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយះពេល៣ឆ្នាំជាមួយនិងអ្នកជំនាញផ្នែកសុខភាពកុមារជាច្រើនយើងបាននាំយកនូវអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីទ្រទ្រង់នូវការលូតលាស់និងវិវឌ្ឍន៏របស់កូនអ្នក- ប៉ុងទាប៖ដើម្បីធានាបាននូវចលនាធម្មជាតិ
- ភាពបត់បែនខ្ពស់៖ដើម្បីជំរុញការអភិវឌ្ឍធម្មជាតិនៃជើង
- លៃតម្រូវរមួល:ដើម្បីធានាបាននូវការគាំទ្រសន្លាក់។
តើស្បែកជើងនេះអាចធន់និងសកម្មភាពដ៏សកម្មរបស់កូនអ្នកបានដែររឺទេ?
ស្បែកជើងនេះមិនត្រឹមតែមើលមកទាន់សម័យនោះទេ ប៉ុន្តែវាថែមទាំងធន់និងការតេស្តនៃរយះពេលប្រើប្រាស់ ដើម្បីយកឈ្នះចិត្តឪពុកម្តាយផងដែរ! ដោយមានសំណាញ់ផ្នែកខាងលើដែលធន់និងសំណឹកនិងប៉ុងទ្រនាប់ EVA ដែលមានភាពហាប់ណែនដោយមានបន្ទះសំណាញ់ពីលើវាអាចធន់និងសកម្មភាពទាំងអស់របស់កូនអ្នកបាន
ហេតុអ្វីបានជាអ្នកគួររើសយកស្បែកជើងបត់បែនបានជូនកូនអ្នក
ការពាក់ស្បែកជើងដែលរឹងពេកអាចនាំឲ្យខ្វះភាពលូតលាស់ពេញលេញដល់កុមារវាអាចបង្ករជាភាពឈឺចាប់និងភាពទន់ខ្សោយនៅប្រអប់ជើង កជើង ជង្គង់ ត្រគៀក និងខ្នងដូច្នេះហើយបានជាយើងបង្កើតស្បែកជើងនេះឲ្យបត់បែនបានល្អជាមួយនិងក្រឡានៅពីក្រោមបាត ស្បែកជើងនេះបមពេញនូវតម្រូវការនៃការលាត់លាស់របស់កុមារ
ស្បែកជើងដែលមិនបន្សល់ស្នាមសូម្បីតែមួយ
វាខុសគ្នាតែមួយជំហានពីទីធ្លារត់លេងដល់សាលលេងកីឡា! ទិញស្បែកជើងឲ្យកូនអ្នកមួយគូរណាដែលសក្តិសមសម្រាប់ទីតាំងនានា ជាមួយនិងស្បែកជើងមិនបន្សល់ស្នាមនេះ វាល្អឥតខ្ចោះសម្រាប់ទាំងការពាក់លេងនិងហាត់កីឡាកូនអ្នកអាចរត់លេងបានដោយមិនបាច់បារម្ភពីការបន្សល់ស្នាមលើឥដ្ឋនៅសាលលេងកីឡានោះទេ!