Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
DECATHLON

ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ

8547237
$21,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
  • ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
ស្បែកជើង AT EASY ពណ៌ខៀវ សម្រាប់ក្មេងៗ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើង AT Easy នេះត្រូវបានរចនាឡើងសម្រាប់សកម្មភាពកីឡាប្រចាំថ្ងៃរបស់កូនអ្នក។

ស្បែកជើងដ៏សែនស្រាល និងងាយពាក់នេះគឺជាជម្រើសល្អឥតខ្ចោះសម្រាប់កូនរបស់អ្នកក្នុងការពាក់លេងកីឡារឺលេងលើទីធ្លាកុមារ។

Upper of: 30.0% Polyurethane, 70.0% Polyester; Outer sole of: 30.0% Synthetic Rubber, 70.0% Ethylene Vinyl Acetate; Lining and sock of: 100.0% Polyester

BENEFITS

[EN] Heel to toe drop

ផលប៉ះពាល់នៃការរត់គឺទាបជាង ដោយសារតែសម្រុតកម្រិត ០ជម្រុញនូវការបោះជំហានបែបធម្មជាតិ

ដែលមានទំងន់ស្រាល

ស្បែកជើងមានទំងន់តិចជម្រុញឲ្យមានជំហានបែបធម្មជាតិជាងមុន: 130 ក្រ ចំពោះទំហំលេខ 2½។

ងាយស្រួលស្លៀកពាក់

បន្ទះបកបើកងាយស្រួលប្រើជួយកូនអ្នកឲ្យមានឯករាជ្យពេញលេញ។

ការពារការឆក់

ការទង្គិចពីការរត់និងលោតត្រូវបានបំពាក់ដោយប៉ុងបាតហ្វូម EVA។

សាកសម

ខ្សែខាងក្នុងជួយឲ្យប្រអប់ជើងមានសុវត្ថិភាព។

ការទប់ទំងន់

កែងបាតនិងបន្ទះទប់ម្រាមជួយកាត់បន្ថយហានិភ័យក្នុងការរអិល។

មិនប្រឡាក់បាត់ជើង

បាតមិនបន្សល់ស្នាមការពារអ្នកមិនឲ្យបន្សល់ស្នាមលើកម្រាលជីម!

TECHNICAL INFORMATIONS

តើអ្វីជាស្បែកជើងសម្រុត ០?

លើស្បែកជើង សម្រុតគឺជាភាពខុសគ្នារបស់កំពស់រវាងបាតខាងមុខនិងខាងក្រោយ។ការសិក្សាបែបវិទ្យាសាស្រ្តធ្វើឡើងដោយមន្ទីរពិសោធន៏យើងខ្ញុំ (SportsLab) បានបង្ហាញថាសម្រុត០ ផ្តល់ជូននូវការបោះជំហានបែបធម្មជាតិជាង ដែលស្រដៀងគ្នាទៅនិងការរត់ជើងទទេរ។ ជំហានបែបធម្មជាតិនេះជួយកូនអ្នកស្រូបយកនូវការទង្គិចគ្នានៃការរត់ហើយក៏ពង្រឹងឆ្អឹងនិងសាច់ដុំរបស់គេបន្ទាប់ពីមួយរយះក្រោយ។

ហើយចុះជំហានបែបធម្មជាតិ?

ដើម្បីជម្រុញជំហានធម្មជាតិដែលស្រដៀងគ្នាទៅនិងរត់ជើងទទេរ ស្បែកជើង Athletic Easy គឺផ្អែកលើលកខណ្ណ៣:
-សម្រុត ០ដូច្នេះបាតកណ្តាលប៉ះផ្ទៃដីមុនកែងជើង។- ទំងន់ស្រាលសម្រាប់ការបោះជំហានដោយរលូន - ការរចនាដ៏បត់បែនដែលងាយបត់នៅប្រអប់ជើងកណ្តាលពេលរត់។លទ្ធផលនោះគឺថា ថាមពលអ្នកទទួលបានពេលប៉ះកម្រាលត្រូវបានផ្ទេរទៅសាច់ដុំនៅខាងក្រោយជើងដែលស្រូបយករំញ័របានប្រសើរ។

រចនាឡើងសម្រាប់ក្មេងៗ ...ដោយផ្អេកលើមតិយោបល់ពីឪពុកម្តាយពួកគេ។

ក្រុមរបស់យើងខ្ញុំបានផ្តោតលើតម្រូវការអត្តពលិកកំរិតដំបូងនិងមតិយោបល់ពីឪពុកម្តាយពួកគេពេលរចនាស្បែកជើងនេះ:
- បន្ទះជ័រទប់ការរអិលលើម្រាមជើងនិងកែងជើងសម្រាប់ភាពស្អិតជាប់ល្អ -បន្តះបកបើកដូច្នេះកូនអ្នកអាចពាក់និងដោះចេញបានខ្លួនឯង - ខ្សែនៅពីក្នុងដើម្បីធានានបានថាប្រអប់កូនអ្នកត្រូវបានទ្រទ្រង់យ៉ាងមានប្រសិទ្ធភាព - ភាពរឹងនៅខាងមុខ​ខាងក្រោយនិងចំហៀងសម្រាប់ការទ្រទ្រង់និងការការពារប្រសើរ

ក្រុមអ្នករចនាយើងខ្ញុំមានមោទនភាពក្នុងការនាំយកនូវ...

...ស្បែកជើងដែលស្រាល ងាយស្រួលពាក់ និងមានស្ទីលស្អាត។នៅពីក្រោយសមទ្ធផលនេះមានមនុស្ស១៥នាក់ មតិយោបល់ជាទៅមកជាច្រើនពីលោកអ្នក ការសហការណ៏ដ៏ជិតដិតពី SportsLab ទាំងនៅមន្ទីរនិងការធ្វើតេស្តផ្ទាល់និងគោលដៅដើម្បីបង្កើតស្បែកជើងមានតម្លៃសមរម្យនេះឡើង និងការសម្របទៅនិងជំហានធម្មជាតិរបស់ក្មេងពេលកំពុងស្វែងយល់ពីកីឡានានា។លទ្ធផល៖ "ជាស្បែកជើងដ៏ស្រស់ស្អាតដែលមានរឿងបង្កប់អត្ថន័យជាច្រើននិងស្របតាមគុណតម្លៃរបស់អត្តពលិក។"

លោក Carole ជាអ្នកគ្រប់គ្រងផលិតផលនិងលោក Maxime ជាវិស្វករនៅមន្ទីរ SportsLab ពិពណ៌នាពីស្បែកជើង describe the Athletics Easy និងជំហានធម្មជាតិនេះ។

"យើងខ្ញុំចាប់ផ្តើមឡើងពីគោលការណ៏ដែលរាងកាយគឺមានសុខភាពល្អបែបធម្មជាតិនិងមានអ្វីគ្រប់យ៉ាងក្នុងការរត់។ក្មេងពេលកំពុងស្វែងយល់ពីកីឡាដំបូងគឺជាពេលដែលកំពុងវិវឌ្ឍជំហានធម្មជាតិរបស់យើងខ្ញុំ។នេះជាមូលហេតុដែលយើងខ្ញុំចង់បង្កើតស្បែកជើងនេះ។"

"សារគឺថាមិនត្រូវប្រឆាំងនិងធម្មជាតិនិងរៀនរត់ឡើងវិញព្រោះថាការរត់មានមកដោយធម្មជាតិទេ។ពេលក្មេងចាប់ផ្តើមលេងអត្តពលកម្ម ស្បែកជើងទាំងនេះនឹងទ្រទ្រង់ពួកគេរួមទាំងចលនារបស់គេផងដែរ។"

តើអ្នកដឹងទេ?ស្បែកជើងក្មេងនិងមនុស្សធំគឺមិនមានទំហំដូចគ្នាទេ!

ស្បែកជើងអត្តពលកម្មរបស់កុមារគឺត្រូវបានរចនាជាពិសេសដើម្បីស្របតាមតម្រូវការនៃប្រអប់ជើងរបស់ពួកគេ។ទោះបីជាក្នុងទំហំដូចគ្នា ប្រអប់ជើងក្មេងគឺតូចជាងហើយត្រូវការចន្លោះតិចជាងប្រអប់ជើងមនុស្សធំ។ផ្តល់នូវកន្លែងសម្រាប់កូនតូចរបស់អ្នកដើម្បីលូតលាស់ដូច្នេះពួកគេមិនមានអារម្មណ៏តឹងណែនពេលកំពុងលេង។ជាមនុស្សធំ បើសិនជាអ្នកពាក់ស្បែកជើងក្មេងវានឹងរឹតជើងអ្នកដែលនេះអាចប៉ះពាល់ដល់រាងកាយអ្នកទាំងមូល!