តើអ្វីជាស្បែកជើងសម្រុត ០?
លើស្បែកជើង សម្រុតគឺជាភាពខុសគ្នារបស់កំពស់រវាងបាតខាងមុខនិងខាងក្រោយ។ការសិក្សាបែបវិទ្យាសាស្រ្តធ្វើឡើងដោយមន្ទីរពិសោធន៏យើងខ្ញុំ (SportsLab) បានបង្ហាញថាសម្រុត០ ផ្តល់ជូននូវការបោះជំហានបែបធម្មជាតិជាង ដែលស្រដៀងគ្នាទៅនិងការរត់ជើងទទេរ។ ជំហានបែបធម្មជាតិនេះជួយកូនអ្នកស្រូបយកនូវការទង្គិចគ្នានៃការរត់ហើយក៏ពង្រឹងឆ្អឹងនិងសាច់ដុំរបស់គេបន្ទាប់ពីមួយរយះក្រោយ។
ហើយចុះជំហានបែបធម្មជាតិ?
ដើម្បីជម្រុញជំហានធម្មជាតិដែលស្រដៀងគ្នាទៅនិងរត់ជើងទទេរ ស្បែកជើង Athletic Easy គឺផ្អែកលើលកខណ្ណ៣:
-សម្រុត ០ដូច្នេះបាតកណ្តាលប៉ះផ្ទៃដីមុនកែងជើង។- ទំងន់ស្រាលសម្រាប់ការបោះជំហានដោយរលូន - ការរចនាដ៏បត់បែនដែលងាយបត់នៅប្រអប់ជើងកណ្តាលពេលរត់។លទ្ធផលនោះគឺថា ថាមពលអ្នកទទួលបានពេលប៉ះកម្រាលត្រូវបានផ្ទេរទៅសាច់ដុំនៅខាងក្រោយជើងដែលស្រូបយករំញ័របានប្រសើរ។
រចនាឡើងសម្រាប់ក្មេងៗ ...ដោយផ្អេកលើមតិយោបល់ពីឪពុកម្តាយពួកគេ។
ក្រុមរបស់យើងខ្ញុំបានផ្តោតលើតម្រូវការអត្តពលិកកំរិតដំបូងនិងមតិយោបល់ពីឪពុកម្តាយពួកគេពេលរចនាស្បែកជើងនេះ:
- បន្ទះជ័រទប់ការរអិលលើម្រាមជើងនិងកែងជើងសម្រាប់ភាពស្អិតជាប់ល្អ -បន្តះបកបើកដូច្នេះកូនអ្នកអាចពាក់និងដោះចេញបានខ្លួនឯង - ខ្សែនៅពីក្នុងដើម្បីធានានបានថាប្រអប់កូនអ្នកត្រូវបានទ្រទ្រង់យ៉ាងមានប្រសិទ្ធភាព - ភាពរឹងនៅខាងមុខខាងក្រោយនិងចំហៀងសម្រាប់ការទ្រទ្រង់និងការការពារប្រសើរ
ក្រុមអ្នករចនាយើងខ្ញុំមានមោទនភាពក្នុងការនាំយកនូវ...
...ស្បែកជើងដែលស្រាល ងាយស្រួលពាក់ និងមានស្ទីលស្អាត។នៅពីក្រោយសមទ្ធផលនេះមានមនុស្ស១៥នាក់ មតិយោបល់ជាទៅមកជាច្រើនពីលោកអ្នក ការសហការណ៏ដ៏ជិតដិតពី SportsLab ទាំងនៅមន្ទីរនិងការធ្វើតេស្តផ្ទាល់និងគោលដៅដើម្បីបង្កើតស្បែកជើងមានតម្លៃសមរម្យនេះឡើង និងការសម្របទៅនិងជំហានធម្មជាតិរបស់ក្មេងពេលកំពុងស្វែងយល់ពីកីឡានានា។លទ្ធផល៖ "ជាស្បែកជើងដ៏ស្រស់ស្អាតដែលមានរឿងបង្កប់អត្ថន័យជាច្រើននិងស្របតាមគុណតម្លៃរបស់អត្តពលិក។"
លោក Carole ជាអ្នកគ្រប់គ្រងផលិតផលនិងលោក Maxime ជាវិស្វករនៅមន្ទីរ SportsLab ពិពណ៌នាពីស្បែកជើង describe the Athletics Easy និងជំហានធម្មជាតិនេះ។
"យើងខ្ញុំចាប់ផ្តើមឡើងពីគោលការណ៏ដែលរាងកាយគឺមានសុខភាពល្អបែបធម្មជាតិនិងមានអ្វីគ្រប់យ៉ាងក្នុងការរត់។ក្មេងពេលកំពុងស្វែងយល់ពីកីឡាដំបូងគឺជាពេលដែលកំពុងវិវឌ្ឍជំហានធម្មជាតិរបស់យើងខ្ញុំ។នេះជាមូលហេតុដែលយើងខ្ញុំចង់បង្កើតស្បែកជើងនេះ។"
"សារគឺថាមិនត្រូវប្រឆាំងនិងធម្មជាតិនិងរៀនរត់ឡើងវិញព្រោះថាការរត់មានមកដោយធម្មជាតិទេ។ពេលក្មេងចាប់ផ្តើមលេងអត្តពលកម្ម ស្បែកជើងទាំងនេះនឹងទ្រទ្រង់ពួកគេរួមទាំងចលនារបស់គេផងដែរ។"
តើអ្នកដឹងទេ?ស្បែកជើងក្មេងនិងមនុស្សធំគឺមិនមានទំហំដូចគ្នាទេ!
ស្បែកជើងអត្តពលកម្មរបស់កុមារគឺត្រូវបានរចនាជាពិសេសដើម្បីស្របតាមតម្រូវការនៃប្រអប់ជើងរបស់ពួកគេ។ទោះបីជាក្នុងទំហំដូចគ្នា ប្រអប់ជើងក្មេងគឺតូចជាងហើយត្រូវការចន្លោះតិចជាងប្រអប់ជើងមនុស្សធំ។ផ្តល់នូវកន្លែងសម្រាប់កូនតូចរបស់អ្នកដើម្បីលូតលាស់ដូច្នេះពួកគេមិនមានអារម្មណ៏តឹងណែនពេលកំពុងលេង។ជាមនុស្សធំ បើសិនជាអ្នកពាក់ស្បែកជើងក្មេងវានឹងរឹតជើងអ្នកដែលនេះអាចប៉ះពាល់ដល់រាងកាយអ្នកទាំងមូល!