ស្បែកជើងត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗ៖
យើងខ្ញុំបានរើសយកសារធាតុសម្រាប់ស្បែកជើងនេះយ៉ាងម៉ត់ចត់ព្រោះថាយើងខ្ញុំចង់រក្សាគុណភាពនិងភាពស្រាលឲ្យបានល្អ បែបនេះ ប្រអប់ជើងកូនរបស់អ្នកអាចលូតឡាស់បានដោយមិនមានការរារាំងហើយពួកគេមានអារម្មណ៏ថាជើងទទេរ ស្បែកជើងដែលការពារកូនអ្នកហើយអាចឲ្យពួកគេធ្វើចលនាដោយសេរីនិងបែបធម្មជាតិពេលបោះជំហានដំបូង
ការជំនួយដល់ឯករាជ្យភាព:
ចំហររបស់វាធំ ងាយស្រួលដល់កូននិងឪពុកម្តាយក្នុងការពាក់និងដោះវាចេញយើងខ្ញុំបានដាក់រូបពពកនៅបាតខាងក្នុងរួមជាមួយផ្លាក ស្តាំ/មឆ្វេងនៅបាតខាងក្រៅព្រោះយើងខ្ញុំចង់ឲ្យកូនរបស់អ្នកពេញចិត្តនិងភាពឯករាជ្យរបស់ពួកគេនិងចង់ជួយពួកគេឲ្យពាក់ស្បែកជើងបានត្រូវដោយខ្លួនឯង ស្បែកជើងនេះជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ឪពុកម្តាយក្នុងការបង្កើននូវការវិវឌ្ឍកូនៗរបស់ពួកគេនិងជាមធ្យោបាយដ៏សប្បាយឲ្យកូនលូតលាស់ផងដែរ
ស្បែកជើងមួយណាត្រូវនិងប្រអប់ជើងមួយណា? ជាសំណួរដ៏ល្អ!
អាយុចាប់ពី 5 រឺ 6 ឆ្នាំ ក្មេងនឹងចេះដឹងថាមួយណា "ស្តាំ" មួយណា "ឆ្វេង" ហើយនឹងយល់ពីរបៀបប្រើប្រាស់មួយនេះលើរាងកាយរបស់គេ យើងខ្ញុំក៏ចង់បញ្ចូលគន្លឹះតិចតួចលើបាតខាងក្នុងនិងខាងក្រៅផងដែរដើម្បីជួយកូនអ្នកឲ្យពាក់ឲ្យត្រូវខាងយើងខ្ញុំបានដាក់រូបពពកនៅបាតខាងក្នុង
ប្រអប់ជើងតូចពីរប៉ះគ្នានៅបាតខាងក្រៅ
តើស្បែកជើងណាដែលអ្នកជ្រើសរើសសម្រាប់កូនៗរបស់អ្នក
ចាប់ពីអាយុ 3 ដល់ 6 ឆ្នាំ (ទំហំ 4 ដល់ 7)៖ ចាប់ផ្តើមចេះដើរ ប្រអប់ជើងគឺសំប៉ែត មូល និងមានសាច់: ស្បែកជើង I LEARN យើងខ្ញុំគឺបត់បែនខ្លាំងមែនទែនដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍបែបធម្មជាតិរបស់ក្មេង ចាប់ពីអាយុ 3 ដល់ 6 ឆ្នាំ (ខ្នាតលេខ 7.5 ដល់9.5): ជំនាញខាងដើរ រត់ និងលោត។ ប្រអប់ជើងនឹងមានភាពខ្លាំងក្លា ហើយបាតជើងនឹងចាប់ផ្តើមចេញទម្រង់។ស្បែកជើង I MOVE យើងខ្ញុំមានភាពបត់បែន និងទ្រទ្រង់កែងជើងបានយ៉ាងល្អ។
ការជ្រើសរើសទំហំដ៏សមស្រប
ងាយស្រួលក្នុងការពិនិត្យទំហំ៖ដោះបាតស្បែកជើងក្នុងចេញ រួចដាក់វានៅលើឥដ្ឋ៖ សូមដាក់ស្បែកជើងពីលើវា ដែលកែងជើងស្មើរនិងបាតខាងក្នុង បើសិនម្រាមជើងប៉ះដល់បាតខាងមុខ នោះវាត្រូវទំហំហើយ! ត្រូវចងចាំក្នុងការត្រួតពិនិត្យទំហំស្បែកជើងជាប្រចាំ។ ប្រអប់ជើងក្មេងមានការធំធាត់លឿនបំផុតនៅពេលដែលពួកគេមានអាយុចន្លោះពី 1 ដល់ 3ឆ្នាំ៖សូមពិនិត្យមើលតារាងណែនាំពីទំហំដែលត្រូវបានផ្តល់ជូននៅលើគេហទំព័រ។
60 នាទីនៃចលនារាងកាយប្រចាំថ្ងៃ
តើអ្នកដឹងទេថាដើម្បីឲ្យមានសុខភាពល្អ កូនរវស់អ្នកត្រូវការធ្វើចលនារាងកាយយ៉ាងហោចណាស់ 180 នាទីជារៀងរាល់ថ្ងៃនេះបើយោងតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក? ហើយយ៉ាងហោចណាស់ 60 នាទីគួរតែពីសកម្មភាពមធ្យមទៅខ្លាំងចាប់ពីអាយុ 3ឆ្នាំ!
ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាព អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។