ស្បែកជើងត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗ៖
នៅចន្លោះអាយុពី 1 ដល់ 6ឆ្នាំ ប្រអប់ជើងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងធំធាត់របស់កុមារ។ស្បែកជើងយើងខ្ញុំ បំពេញតម្រូវការចាំបាច់សម្រាប់ប្រអប់ជើងរប់សក្មេង កំឡុងពេលដំណាក់ការនៃការលូតលាស់នេះ។
តើស្បែកជើងណាដែលអ្នកជ្រើសរើសសម្រាប់កូនៗរបស់អ្នក
ចាប់ពីអាយុ 1 ដល់ 2 ឆ្នាំ (ទំហំ 4 ដល់ 7)៖ ការរៀនដើរ។ ប្រអប់ជើងមានផ្ទៃរាបស្មើ មូល និងមានសាច់៖ស្បែកជើង I LEARN យើងខ្ញុំគឺបត់បែនខ្លាំងមែនទែនដើម្បីទ្រទ្រង់ដល់ការធ្វើចលនាបែបធម្មជាតិរបស់ក្មេង។ ចាប់ពីអាយុ 3 ដល់ 6 ឆ្នាំ (ខ្នាតលេខ 8 ដល់11): ជំនាញខាងដើរ រត់ និងលោត។ ប្រអប់ជើងនឹងមានភាពខ្លាំងក្លា ហើយបាតជើងនឹងចាប់ផ្តើមចេញទម្រង់។ស្បែកជើង I MOVE យើងខ្ញុំមានភាពបត់បែន និងទ្រទ្រង់កែងជើងបានយ៉ាងល្អ។
លក្ខណៈរបស់ប្រអប់ជើងក្មេងដែលមានអាយុចន្លោះពី 3ដល់ 6ឆ្នាំ៖
សម្រាប់ក្មេងដែលមានអាយុចន្លោះពី 3 ដល់ 6ឆ្នាំ ដែលប្រើសម្រាប់រត់ និងលោត ហើយលោកអ្នកអាចជ្រើសរើសស្បែកជើងនេះសម្រាប់ការការពារប្រអប់ជើង និងការទទួលបានសេរីភាពក្នុងការធ្វើចលនា។ស្បែកជើង DOMYOS I MOVE នេះផ្តល់នូវការទ្រទ្រង់កាន់តែប្រសើរនៅផ្នែកខាងក្រោយនៃប្រអប់ជើង។ក្មេងៗនៅអាយុនេះ កំពុងតែទទួលបានការលូតលាស់ (កម្ពស់ ទម្ងន់) និងបង្កើនសកម្មភាពកីឡាជាច្រើន (ជាមួយនឹងភាពខ្លាំងក្លា និងរយៈពេលយូរ)។ពួកគេត្រូវការការទ្រទ្រង់ និងការការពារ។
ការជ្រើសរើសទំហំដ៏សមស្រប
ងាយស្រួលក្នុងការពិនិត្យទំហំ៖ដោះបាតស្បែកជើងក្នុងចេញ រួចដាក់វានៅលើឥដ្ឋ៖ ដាក់ជើងរបស់កូនអ្នកនៅពីលើវា ជាមួយនឹងកម្រិតនៃកែងជើងនៅលើផ្នែកខាងក្រោយនៃបាតស្បែកជើង៖ប្រសិនបើម្រាមជើងរបស់ពួកគេត្រូវនឹងតំបន់គំនូសនៅផ្នែកខាងចុង នោះវាជាទំហំដ៏ត្រឹមត្រូវ!ត្រូវចងចាំក្នុងការត្រួតពិនិត្យទំហំស្បែកជើងជាប្រចាំ។ ប្រអប់ជើងក្មេងមានការធំធាត់លឿនបំផុតនៅពេលដែលពួកគេមានអាយុចន្លោះពី 1 ដល់ 3ឆ្នាំ៖សូមពិនិត្យមើលតារាងណែនាំពីទំហំដែលត្រូវបានផ្តល់ជូននៅលើគេហទំព័រ។
តើមានការទ្រទ្រង់ប្រអប់ជើង ឬក៏អត់?
ប្រអប់ជើងរបស់យើងទាំងអស់គ្នាពេលកើតមកគឺមានផ្ទៃរាបស្មើ។នៅពេលដែលយើងចាប់ផ្តើមដើរ បាតជើងរបស់យើងចាប់ផ្តើមអភិវឌ្ឍតាមរយៈការអភិវឌ្ឍន៍តាមបែបធម្មជាតិនៃសាច់ដុំប្រអប់ជើង។នេះជាមូលហេតុដែលស្បែកជើងយើងខ្ញុំមិនមានការទ្រទ្រង់បាតខាងក្រោម នៅពេលដែលពួកគេកំពុងមានការលូតលាស់ (លុះត្រាតែត្រូវបានបញ្ជាក់ដោយអ្នកជំនាញវេជ្ជសាស្ត្រ)។
អត្ថប្រយោជន៍សម្រាប់កីឡានៅអាយុក្មេង៖
ការធ្វើលំហាត់ប្រាណជាប្រចាំសម្រាប់ក្មេងៗ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ការរៀនសូត្រពីរទម្លាប់ក្នុងការពង្រឹងសុខភាព អាចជួយកាត់បន្ថយបញ្ហាសុខភាពនៅថ្ងៃខាងមុខ។ ការធ្វើលំហាត់ប្រាណជាក្រុម ជួយជ្រោមជ្រែងកូនៗរបស់អ្នកឱ្យយល់ច្បាស់ពីការរួបរួមក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
អត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត៖
តើអ្វីជាអត្ថប្រយោជន៍សុខភាពផ្លូវកាយ?អភិវឌ្ឍជំនាញក្នុងការធ្វើចលនា
អភិវឌ្ឍភាពខ្លាំង និងភាពបត់បែន
ជម្រុញឱ្យមានសុខភាពល្អ
ប្រឆាំងនឹងជម្ងឺលើសទម្ងន់
តើអ្វីជាអត្ថប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្ត? - ជម្រុញឱ្យមានទំនុកចិត្តលើខ្លួនឯង
- សម្រួលដល់កិច្ចការទំនាក់ទំនងសង្គម
- ជួយឱ្យក្មេងៗទទួលបានភាពជោគជ័យនៅសាលារៀន
- កាត់បន្ថយស្រ្តេស និងភាពតក់ក្រហល់
កីឡា
តើអ្វីជាជីមសម្រាប់កូនក្មេង?
កីឡាប្រភេទនេះ ដែលត្រូវបានឌីសាញឡើងសម្រាប់ក្មេងតូចៗដែលមានអាយុចន្លោះពី 10ខែ ដល់ 6ឆ្នាំ ជាការរួមបញ្ចូលនៃសកម្មភាពកីឡាជាច្រើនដែលរួមមានវគ្គសិក្សាដែលពោរពេញដោយឧបសគ្គជាមួយនឹងសម្ភារៈប្រើប្រាស់នានា ដែលត្រូវបានឌីសាញយ៉ាងពិសេសសម្រាប់ក្មេងៗ។អំពីបេប៊ីជីម
បេប៊ីជីម ជួយក្មេងៗឱ្យស្វែងយល់ និងអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ពួកគេ តាមរយៈលំហាត់ប្រាណ និងការធ្វើចលនាខុសៗគ្នា។
វាជាការណែនាំសម្រាប់កីឡាគ្រប់ប្រភេទ។
អត្ថប្រយោជន៍របស់កីឡា៖
ជីមកូនក្មេង ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្តកូនក្មេង ជាពិសេសការអភិវឌ្ឍន៍ជំនាញក្នុងការធ្វើចលនា ការសម្របសម្រួល និងទប់លំនឹង។ ការទប់លំនឹងតាមរយៈ ការលោត បង្វិលខ្លួន និងការហក់ គឺជាសកម្មភាពទាំងឡាយណាដែលនឹងជួយកូនៗរបស់អ្នកក្នុងការអភិវឌ្ឍន៍ឯករាជ្យភាព និងទំនុកចិត្តរបស់ពួកគេ។