តើកង់លំនឹងជួយកុមារអភិវឌ្ឍផ្នែកចលនាចិត្តសាស្ត្រយ៉ាងដូចម្តេច?
ការផ្លាស់ទី ការរៀន និងការលេង គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍរបស់កុមារ។ជាមួយនឹងកង់លំនឹងរបស់ពួកគេ ក្មេងៗនឹងរៀនទប់លំនឹង ការយល់ដឹងពីទំតាំង និងជំនាញសម្រប ស្របពេលបន្ស៊ាំខ្លួនពួកគេទៅក្នុងពិភពស្រមើលស្រមៃ។
ជម្រើសទី 1 របស់យើង៖ការរៀនងាយៗ
ផ្នែកនីមួយៗត្រូវបានរចនាឡើងយ៉ាងពិសេសដោយក្រុមការងារ B'TWIN របស់យើង។តួកង់ទាបធ្វើឱ្យកុមារមានភាពងាយស្រួលក្នុងការឡើងជិះនិងចុះពីកង់របស់ពួកគេ និងជម្នះឧបសគ្គនានា (ផ្លូវថ្នល់ ភ្នំ)។កន្លែងដាក់ជើងនឹងលើកទឹកចិត្តពួកគេឱ្យលើកជើងរបស់ពួកគេផុតពីដី និងពិសោធន៍លើការរក្សាលំនឹង។ទីតាំងកន្លែងដាក់ជើងនឹងនាំឱ្យពួកគេដាក់ជើងនៅកន្លែងត្រឹមត្រូវនៅលើកង់ពិត។ជាចុងក្រោយ កែបមានទម្រង់កោងឡើងនៅខាងក្រោយ ដើម្បីជួយកុមារអង្គុយឱ្យជាប់ ដែលពួកគេអាចរុញខ្លួនពួកគេប្រកបដោយប្រសិទ្ធភាព។
តើមានអ្វីដែលបញ្ឈប់មិនឱ្យបត់ចង្កូតបាន?
យើងបានជ្រើសរើសឱ្យរបារចង្កូតបង្វិលបានឆ្ងាយ ដូច្នេះកុមារអាចធ្វើចលនាបានមុំធំទូលាយជាងមុន។ទោះជាយ៉ាងណា ទ្រង់ទ្រាយរបស់តួកង់មិនអាចឱ្យកង់វិសចេញឆ្ងាយពីដៃចង្កូតឡើយ ដើម្បីឱ្យបកទៅខាងមុខវិញ។កុមារត្រូវបានផ្តល់នូវសេរីភាពក្នុងការហាត់បត់ចង្កូតរបស់ពួកគេ ស្របពេលរក្សាបាននូវសុវត្ថិភាព។
ការរចនាបែបសប្បាយៗ
ដើម្បីផ្គាប់ចិត្តទាំងកូនៗនិងឪពុកម្តាយ កង់នេះមានជាច្រើនពណ៌ ដោយមានរចនាបទបែបទីក្រុងនិងបែបកីឡាដ៏ទាក់ទាញ។តើអ្នកបានកត់សម្គាល់ឃើញមាននិមិត្តសញ្ញានៅលើតួដែរឬទេ?ពួកវាខុសគ្នាទៅតាមម៉ូដែលនីមួយៗ ហើយប្រាកដថានឹងទាក់ភ្នែកអ្នកដែលរុករកភាពរីកចម្រើន។យើងដឹងថា នៅអាយុនេះ ភាពលម្អិតពិតជាសំខាន់!
ទម្ងន់ត្រឹមត្រូវ
កង់លំនឹង Runride 900 របស់យើងមានទម្ងន់ 3.6 គក្រ។ម៉ូដែលកំពូលនេះមានទម្ងន់ស្រាលមិនគួរឱ្យជឿ ហើយមានកង់ពិត (ដុំកង់ កាំកង់ សំបកកៅស៊ូ ទំហំ 12")!គ្រឿងអាលុយមីញ៉ូម (តួកង់ របារចង្កូត និងដងកែប) ធ្វើឱ្យអ្វីៗទាំងមូលមានភាពស្រាល ដែលផ្តល់តុល្យភាពល្អបំផុតរវាងទម្ងន់និងប្រសិទ្ធភាព។ហានិភ័យតែមួយគត់ជាមួយនឹងកង់លំនឹងនេះគឺថា អ្នកនឹងពិបាកប្រជែងជាមួយអ្នកជិះកង់ខ្នាតតូចរបស់អ្នក!
ការច្នៃប្រឌិតថ្មីនៃ Stop Easy៖ប្រព័ន្ធហ្វ្រាំងមានប៉ាតង់ដែលត្រូវបានរចនាឡើងសម្រាប់កុមារ។
ហ្វ្រាំងដែលអាចចាប់និងការចាប់ប្រកបដោយផាសុខភាពគឺជាអត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធ Stop Easy។ដៃហ្វ្រាំងត្រូវបានសង្កត់ស្របទៅនឹងចំណុចទាញ សម្រាប់ផ្ដល់នូវចលនាតាមបែបធម្មជាតិ។ទន្ទឹមនឹងការរីកចម្រើន ដៃហ្វ្រាំងថ្មីនេះក៏បង្កើននូវថាមពលហ្វ្រាំង ៣០% ផងដែរ បើប្រៀបធៀបទៅនឹងដៃហ្វ្រាំងធម្មតា។ការច្នៃប្រឌិតថ្មីមួយពីក្រុម B'Twin របស់យើង ជាមួយនឹងក្ដីស្រឡាញ់ពីឪពុកម្តាយនិងកូន។
ចាប់ហ្វ្រាំងដូចនឹងកង់ធំៗ
ហ្រ្វាំងប្រើប្រព័ន្ធហ្រ្វាំង V ជាមួយនឹងកាប៉ែនអាលុយមីញ៉ូមខ្នាតតូច។ក្រុមរបស់យើងបានរចនាវាឱ្យប្រើបានយ៉ាងពេញលេញជាមួយនឹងការប្រើប្រាស់កង់លំនឹង៖វីសលៃតម្រូវគឺនៅខាងក្រោយ ដើម្បីកុំឱ្យជើងរបស់កុមារប៉ះនឹងវា នៅពេលពួកគេរុញខ្លួនពួកគេ។
កង់ទំហំ 12"
ដើម្បីជិះនៅលើផ្លូវគ្រប់ប្រភេទដូចមនុស្សពេញវ័យបាន យើងបានជ្រើសរើសកង់ដែលបំពាក់ដោយសំបកកង់មានពោះវៀនប្រភេទកូនកាត់កៅស៊ូពិតៗ ដើម្បីធានាភាពស្អិតជាប់និងការស្រូបរំញ័របានល្អ។ទំហំកង់ 12" ជួយផ្ដល់នូវអារម្មណ៍ត្រៀមខ្លួនរួចរាល់ សម្រាប់ការជិះឆ្លងឧបសគ្គនានា។ឪពុកម្តាយមិនត្រូវបានទុកចោលឡើយ៖វ៉ាល់កែងផ្តល់ឱ្យអ្នកនូវភាពងាយស្រួល នៅពេលសប់ខ្យល់វា។
ហេតុអ្វីបានជាគុណភាពប៉ាដាងមានសារៈសំខាន់?
គោលការណ៍នៃកង់លំនឺង គឺដើម្បីឱ្យកុមាររុញខ្លួនពួកគេ និងប្រើចលនានេះដើម្បីរៀនរក្សាលំនឹង។គុណភាពប៉ាដាងមានសារៈសំខាន់ ព្រោះវាជាអ្វីដែលអនុញ្ញាតឱ្យក្មេងហ៊ានលើកជើងឡើង និងព្យាយាមទប់លំនឹងរបស់ពួកគេ។ដើម្បីជួយកុមារឱ្យបង្កើនល្បឿន កង់មានកាំនេះត្រូវបានបំពាក់ជាមួយដុំអាលុយមីញ៉ូមដែលមានប៉ាដាងមានគ្រាប់ (ដូចនឹងកង់ធំដែរ)។ត្រៀមខ្លួនហ្វឹកហាត់ពិតៗ ជាមួយនឹងអ្នកជិះកង់របស់អ្នក!
ប្រវែងលៃតម្រូវ៖ចំណុចលម្អិតដែលធ្វើឱ្យមានភាពខុសគ្នា
យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យកង់លំនឹងនេះសមនឹងកូនរបស់អ្នកឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយផ្តល់ឱ្យវានូវកែបដែលលៃតម្រូវកម្ពស់បាន 9.5 សម។កម្ពស់កែបអប្បបរមា៖31.5 សម / អតិ. 41 សម។នៅពេលក្មេងៗទើបតែចាប់ផ្តើម នោះកែបគួរតែនៅកម្ពស់ដើមភ្លៅ។របារចង្កូតក៏អាចលៃតម្រូវបាន 2.5 សមដែរ។កម្ពស់របារចង្កូតអតិបរមា៖55,5 សម។របារចង្កូតនិងដែកកកង់របស់វាអនុញ្ញាតឱ្យអ្នកលៃតម្រូវទីតាំងរបស់កុមារទៅមុខនិងថយក្រោយបាន (5 សម)។
លក្ខណៈបច្ចេកទេស
តួអាលុយមីញ៉ូម
របារចង្កូត៖ប្រវែង 420 មម, អង្កត់ផ្ចិត 19 មម, អាលុយមីញ៉ូម, ជាមួយនឹងដងកកង់ក្បាលក្ងុក។
ភាពស្អិត៖ប៉ូលីមែរ SEBS, ប្រវែង 90 មម
ដងកែប៖អាលុយមីញ៉ូម, ប្រវែង 218 មម, អង្កត់ផ្ចិត 22.2 មម
កែប៖ប៉ុងប៉ូលីប្រូពីឡែន, ប្រវែង 195 មម, ទទឹង 124 មម
កង់៖អាលុយមីញ៉ូម 12"
ដុំ៖អាលុយមីញ៉ូម ជាមួយប៉ាដាងបិទជិង
កង់៖12 x 1.4, ហាយប្រីដ
ហ្វ្រាំង៖ដៃហ្វ្រាំង Stop Easy និងកាប៉ែនហ្វ្រាំងអក្សរ V
តើវាត្រូវការឧបករណ៍ឬទេ?
យើងក៏បានយកតម្រូវការរបស់ឪពុកម្តាយមកគីតគូផងដែរ។កម្ពស់កែបអាចលៃតម្រូវបានដោយគ្មានឧបករណ៍ ជាមួយនឹងប្រព័ន្ធ"ដោះរហ័ស"។របារចង្កូតអាចលៃតម្រូវបានដោយប្រើសោតាន់ទំហំ 5 មម។អ្នកក៏នឹងត្រូវការសោតាន់ទំហំ 5 មម ដើម្បីដោះកង់ចេញផងដែឬ។ឧបករណ៍នេះត្រូវបានផ្តល់ជូនជាមួយនឹងកង់លំនឹងនេះ។
ភាពត្រូវគ្នា
ម៉ូដែលនេះអាចប្រើបានជាមួយគ្រឿងបន្សំទាំងអស់ សម្រាប់អាយុ 1-6 ឆ្នាំ៖ខ្សែក្រវាត់, កន្ត្រក, កាបូបភ្ជាប់លើរបារចង្កូត, កណ្តឹង, កាបូបកង់លំនឹង, ដបទឹក, ជន្ទល់កង់លំនឹង។
តើកង់លំនឹងរបស់យើងត្រូវបានធ្វើតេស្តដោយរបៀបណា?
កង់លំនឹងរបស់យើងទាំងអស់ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍។ការធ្វើតេស្តទាំងនេះបញ្ជាក់ថា ពួកវាគោរពតាមស្តង់ដារសុវត្ថិភាព EN-71 សម្រាប់ប្រដាប់ប្រដាក្មេងលេង ក៏ដូចជាពិនិត្យលើភាពធន់និងកម្លាំងហ្វ្រាំងរបស់ផលិតផលផងដែរ។យើងក៏ធ្វើតេស្ដក្នុងស្ថានភាពជាក់ស្ដែងផងដែរ ដើម្បីធានាដល់ខ្លួនយើងថា ផលិតផលនេះបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងឈរលើលក្ខខណ្ឌជាក់ស្តែងពីទស្សនៈរបស់ទាំងកុមារនិងឪពុកម្តាយ!
តើមានអ្វីនៅក្នុងប្រអប់?
ប្រអប់មានកង់លំនឹងដែលមិនទាន់ដំឡើង (កង់ តួកង់ និងកែប) និងឧបករណ៍ដែលត្រូវការ ដើម្បីផ្គុំវា។
កុំបារម្ភ យើងក៏បានដាក់ការណែនាំអំពីរបៀបផ្គុំវាមកជាមួយដែរ។អ្នកជិះកង់វ័យក្មេងរបស់អ្នកនឹងមានកង់មួយ ដែលត្រូវបានគេផ្គុំនិងលៃតម្រូវកម្ពស់ត្រឹមត្រូវ។ ទំហំប្រអប់៖ទទឹង៖133 មម, កម្ពស់៖ 400 មម, ជម្រៅ៖600 មម។
របៀបជិះដោយសុវត្ថិភាព
ប្រដាប់ក្មេងលេងមិនគួរប្រើនៅលើផ្លូវសាធារណៈទេ។នៅពេលរៀនជិះកង់ ក្មេងៗគួរតែនៅលើចិញ្ចើមផ្លូវ។ហើយដើម្បីផ្ដល់សុវត្ថិភាព ឧបករណ៍ការពារ (មួកសុវត្ថិភាពនិងទ្រនាប់ការពារ) ត្រូវបានណែនាំយ៉ាងខ្លាំង។
ភាពត្រូវគ្នាជាមួយនឹងគ្រឿងបន្សំរបស់យើង
ម៉ូដែលនេះគឺត្រូវគ្នាជាមួយនឹងគ្រឿងបន្សំដែលត្រូវដាក់នៅលើរបារចង្កូត សម្រាប់អង្កត់ផ្ចិត 19 មម ក៏ដូចជាជាមួយនឹងខ្សែស្ពាយ កាបូបកង់លំនឹង និងជន្ទល់កង់លំនឹង។
ចង់ជួសជុលកង់លំនឹងរបស់អ្នកមែនទេ?
យើងផ្តល់ជូននូវគ្រឿងបន្លាស់ជាច្រើន ដើម្បីឱ្យអ្នកអាចបន្តរីករាយជាមួយផលិតផលរបស់អ្នកបានយូរ។
តើវាត្រូវបានផលិតនៅទីណា?
កង់លំនឹង Runride 900 របស់យើងត្រូវបានផលិតនៅប្រទេសចិន។