1
Hide Filters
Filters 0
Sort by :
Filters 0
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលជើងសម្រាប់កុមារម៉ូដែល Runride 500 ពណ៌ទឹកក្រូច 10 អ៊ីញ 2-4ឆ្នាំ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
BTWIN

កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ

8576416
$59,00
ពន្ធត្រូវបានបូកបញ្ចូល
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
  • កង់ដោលជើងសម្រាប់កុមារម៉ូដែល Runride 500 ពណ៌ទឹកក្រូច 10 អ៊ីញ 2-4ឆ្នាំ
  • កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
កង់ដោលកុមារ ខ្នាត 10" RunRide 100 - ស/ខ្មៅ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ត្រៀមខ្លួនដើម្បីរៀនពីរបៀបទប់លំនឹង និងចាប់ផ្ដើមដំណើរជិះដោយកង់ពីររបស់អ្នកមែនឬទេ?កង់ដោលខ្នាត 10" របស់យើងត្រូវបានរចនាឡើងសម្រាប់កុមារអាយុ 2 ឆ្នាំឡើង (85 ទៅ 105 សម)

អត្ថប្រយោជន៍?តួកង់មានភាពងាយស្រួលឡើងជិះ កន្លែងដាក់ជើងលើកទឹកចិត្តកុមារឱ្យហាត់ទប់លំនឹង ហើយវាពិតជាស្រាលខ្លាំង។វា​ជា​មិត្ត​រួម​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ជំរុញ​ខ្លួន​អ្នកសម្របតាមសន្ទុះល្បឿន​របស់​អ្នក​ផ្ទាល់។

ស៊ុម: 100.0% ដែកថែប

BENEFITS

ងាយស្រូលរៀន

តួកង់ស្រាល (3.2 គក្រ) ដែលងាយស្រួលក្នុងការដំឡើង ជាមួយនឹងកន្លែងដាក់ជើងដែលភ្ជាប់មកស្រាប់។

ដែលស្របតាមរាងកាយ

កែបកង់អាច តម្រូវបាន ត្រឹម11 សម.អាចតម្រូវចង្កូតកង់បានកម្ពស់ដងចង្កូតលៃតម្រូវបាន។

ងាយស្រួលប្រើ

សំបកកង់ការពារមុតធ្លាយមានប៉ុតរឹង។ជិះបានភ្លាមៗ។ មិនចាំបាច់សប់ខ្យល់ពួកវាឡើងវិញទេ។

Instructions


TECHNICAL INFORMATIONS

តើកង់លំនឹងជួយកុមារអភិវឌ្ឍផ្នែកចលនាចិត្តសាស្ត្រយ៉ាងដូចម្តេច?

ការផ្លាស់ទី ការរៀន និងការលេង គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍរបស់កុមារ។ជាមួយនឹងកង់លំនឹងរបស់ពួកគេ កុមារៗនឹងរៀនទប់លំនឹង ការយល់ដឹងពីទំតាំង និងជំនាញសម្រប ស្របពេលបន្ស៊ាំខ្លួនពួកគេទៅក្នុងពិភពស្រមើលស្រមៃ។

ជម្រើសទី 1 របស់យើង៖ការរៀនងាយៗ

ផ្នែកនីមួយៗត្រូវបានរចនាឡើងយ៉ាងពិសេសដោយក្រុមការងារ B'TWIN របស់យើង។តួកង់ទាបធ្វើឱ្យកុមារមានភាពងាយស្រួលក្នុងការឡើងជិះនិងចុះពីកង់របស់ពួកគេ និងជម្នះឧបសគ្គនានា (ផ្លូវថ្នល់ ភ្នំ)។កន្លែងដាក់ជើងនឹងលើកទឹកចិត្តពួកគេឱ្យលើកជើងរបស់ពួកគេផុតពីដី និងពិសោធន៍លើការរក្សាលំនឹង។ទីតាំងកន្លែងដាក់ជើងនឹងនាំឱ្យពួកគេដាក់ជើងនៅកន្លែងត្រឹមត្រូវនៅលើកង់ពិត។ជាចុងក្រោយ កែបមានទម្រង់កោងឡើងនៅខាងក្រោយ ដើម្បីជួយកុមារអង្គុយឱ្យជាប់ ដែលពួកគេអាចរុញខ្លួនពួកគេប្រកបដោយប្រសិទ្ធភាព។

តើ​មាន​អ្វី​ដែល​បញ្ឈប់មិនឱ្យបត់ចង្កូតបាន?

យើងបានជ្រើសរើសឱ្យរបារចង្កូតបង្វិលបានឆ្ងាយ ដូច្នេះកុមារអាចធ្វើចលនាបានមុំធំទូលាយជាងមុន។ទោះជាយ៉ាងណា ទ្រង់ទ្រាយរបស់តួកង់មិនអាចឱ្យកង់វិសចេញឆ្ងាយពីដៃចង្កូតឡើយ ដើម្បីឱ្យបកទៅខាងមុខវិញ។កុមារត្រូវបានផ្តល់នូវសេរីភាពក្នុងការហាត់បត់ចង្កូតរបស់ពួកគេ ស្របពេលរក្សាបាននូវសុវត្ថិភាព។

ការរចនាបែបសប្បាយៗ

ម៉ូដែល Runride 100 របស់យើងមានការរចនាយ៉ាងស្រស់ស្អាត។តើអ្នកបានកត់សម្គាល់ឃើញមាននិមិត្តសញ្ញានៅលើតួដែរឬទេ?ពួកវាប្រាកដជាចាប់ភ្នែកអ្នករុករកភាពរីកចម្រើន។យើងដឹងថា នៅអាយុនេះ ភាពលម្អិតពិតជាសំខាន់!

ស្រាលដូចរោមសត្វ

កង់ដោល Runride 100 របស់យើងមានទម្ងន់ 3.2 គក្រ។វាត្រូវបានកាត់បន្ថយ (មិនមានហ្វ្រាំង) ធ្វើឱ្យវាមានទម្ងន់ស្រាលធៀបនឹងផលិតផលផ្សេងៗរបស់យើង!

កង់ទំហំ 10"

កង់មានទំហំ 10" ជាមួយនឹងខ្នងជ័រ និងសំបកកង់ហាយប្រីដប៉ុង EVA រឹង។

ហេតុអ្វីបានជាគុណភាពប៉ាដាងមានសារៈសំខាន់?

គោលការណ៍​នៃ​កង់​លំនឺង ​គឺដើម្បីឱ្យ​កុមារ​រុញ​ខ្លួន​ពួកគេ​ និង​ប្រើ​ចលនា​នេះ​ដើម្បី​រៀន​រក្សា​លំនឹង។គុណភាពប៉ាដាងមានសារៈសំខាន់ ព្រោះវាជាអ្វីដែលអនុញ្ញាតឱ្យកុមារហ៊ានលើកជើងឡើង និងព្យាយាមទប់លំនឹងរបស់ពួកគេ។យើង​បាន​ជ្រើសរើស​ជម្រើស​សាមញ្ញ​សម្រាប់​ម៉ូដែល​ស៊េរីដំបូង​របស់​យើង ដោយ​មានអ័ក្ស​ដែកស៊ក​បញ្ចូល​ដោយ​ផ្ទាល់​តាមខ្នងកង់​ប្លាស្ទិក​របស់​កង់។

ចន្លោះលៃតម្រូវ៖ ចំណុចលម្អិតដែលធ្វើឱ្យមានភាពខុសគ្នា

យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យកង់លំនឹងនេះសមនឹងកូនរបស់អ្នកឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយផ្តល់ឱ្យវានូវកែបដែលលៃតម្រូវកម្ពស់បាន 10សម។
កម្ពស់កែបអតិបរមា៖30.2 សម
Maximum saddle height: 41.2 សមពេលកុមារចាប់ផ្ដើម កែបកង់គួរតែទាបបន្តិច អាចឱ្យកុមារងាយស្រួលដាក់ជើងទប់.ដៃចង្កូតក៏អាចលៃតម្រូវបាន 8 សម ដែរ។
កម្ពស់ដៃចង្កូតអតិបរមា៖43.5 សមកម្ពស់ដៃចង្កូតអតិបរមា: 51.5 សម

លក្ខណៈបច្ចេកទេស

តួកង់៖
ដែក
ដៃចង្កូត៖ដែក បណ្ដោយ 39០ មម ទទឹង ១9 ម។
ដៃចង្កូត៖ ប៉ូលីមែរ SEBS, ប្រវែង 90 មម
ដងកែប៖ដែក បណ្ដោយ 2១8 មម ទទឹង 22.2 ម។
កែប៖ ប៉ុងប៉ូលីប្រូពីឡែន បណ្ដោយ 195 មម ទទឹង 124 មម
ខ្នងកង់៖ផ្លាស្ទិក
សំបកកង់៖ប៉ុង EVA, 10"

តើវាត្រូវការឧបករណ៍ឬទេ?

កម្ពស់កែបនិងរបារចង្កូតអាចលៃតម្រូវបានដោយប្រើសោតាន់ទំហំ 5 មម។
អ្នកនឹងចាំបាច់ត្រូវការសោតាន់ទំហំ 5 មម ដើម្បីដកកង់ចេញ
កង់ដោលនេះត្រូវបានផ្គត់ផ្គង់ជាមួយឧបករណ៍ត្រឹមត្រូវ។

តើកង់លំនឹងរបស់យើងត្រូវបានធ្វើតេស្តដោយរបៀបណា?

កង់លំនឹងរបស់យើងទាំងអស់ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍។ការធ្វើតេស្តទាំងនេះបញ្ជាក់ថា ពួកវាគោរពតាមស្តង់ដារសុវត្ថិភាព EN-71 សម្រាប់ប្រដាប់ប្រដាកុមារលេង ក៏ដូចជាពិនិត្យលើភាពធន់និងកម្លាំងហ្វ្រាំងរបស់ផលិតផលផងដែរ។យើងក៏ធ្វើតេស្ដក្នុងស្ថានភាពជាក់ស្ដែងផងដែរ ដើម្បីធានាដល់ខ្លួនយើងថា ផលិតផលនេះបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងឈរលើលក្ខខណ្ឌជាក់ស្តែងពីទស្សនៈរបស់ទាំងកុមារនិងឪពុកម្តាយ!

តើមានអ្វីនៅក្នុងប្រអប់?

ក្នុងប្រអប់មានកង់ដែលមិនទាន់ដំឡើង (កង់ តួកង់ និងកែប) និងឧបករណ៍ដែលត្រូវការដើម្បីផ្គុំវា។
កុំបារម្ភ យើងក៏បានដាក់ការណែនាំអំពីរបៀបផ្គុំវាមកជាមួយដែរ។អ្នក​ជិះ​កង់​វ័យ​ក្មេង​របស់​អ្នក​នឹង​មាន​កង់​មួយ ​ដែល​ត្រូវ​បាន​គេ​ផ្គុំ​និង​លៃ​តម្រូវចេញពីក្ដីស្រឡាញ់ត្រឹម​កម្ពស់​ត្រឹម​ត្រូវ។ទំហំប្រអប់៖ទទឹង៖ 133 មម, កម្ពស់៖ 286 មម, ជម្រៅ៖ 600 មម។

របៀបជិះដោយសុវត្ថិភាព

ប្រដាប់កុមារលេងមិនគួរប្រើនៅលើផ្លូវសាធារណៈទេ។នៅពេលរៀនជិះកង់ កុមារៗគួរតែនៅលើចិញ្ចើមផ្លូវ។ហើយដើម្បីផ្ដល់សុវត្ថិភាព ឧបករណ៍ការពារ (មួកសុវត្ថិភាពនិងទ្រនាប់ការពារ) ត្រូវបានណែនាំយ៉ាងខ្លាំង។

ភាពត្រូវគ្នាជាមួយនឹងគ្រឿងបន្សំរបស់យើង

ម៉ូដែលនេះគឺត្រូវគ្នាជាមួយនឹងគ្រឿងបន្សំដែលត្រូវដាក់នៅលើរបារចង្កូត សម្រាប់អង្កត់ផ្ចិត 19 មម ក៏ដូចជាជាមួយនឹងខ្សែស្ពាយ កាបូបកង់លំនឹង និងជន្ទល់កង់លំនឹង។

ចង់ជួសជុលកង់លំនឹងរបស់អ្នកមែនទេ?

យើងផ្តល់ជូននូវគ្រឿងបន្លាស់ជាច្រើន ដើម្បីឱ្យអ្នកអាចបន្តរីករាយជាមួយផលិតផលរបស់អ្នកបានយូរ។

តើវាត្រូវបានផលិតនៅទីណា?

កង់ដោល Runride 100 របស់យើងត្រូវបានផលិតនៅប្រទេសអ៊ីតាលី។