Hide Filters
Filters 0
Sort by :
Filters 0
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • City Cycling Bowl Helmet 500 - White/French
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
មួកកូបជិះកង់ស៊េរី ៥០០ - ស
BTWIN

មួកកូបជិះកង់ស៊េរី ៥០០ - ស

8563509
$28,00
ពន្ធត្រូវបានបូកបញ្ចូល
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • City Cycling Bowl Helmet 500 - White/French
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
  • មួកកូបជិះកង់ស៊េរី ៥០០ - ស
មួកកូបជិះកង់ស៊េរី ៥០០ - ស
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
រក្សា និងការពារក្បាលរបស់អ្នក ទាំងនៅលើផ្លូវ គន្លងផ្លូវជិះកង់ និងចំំណត។មួកសុវត្ថិភាពនេះ ត្រូវបានឌីសាញឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ឧបករណ៍ការពារត្រចៀកអាចដោះចេញបាន និងប្រដាប់លៃតម្រូវ អនុញ្ញាតឱ្យអ្នកលៃតម្រូវមួកសុវត្ថិភាពជិះកង់នេះតាមបំណងបាន ដើម្បីទទួលបានផាសុកភាព។មានទំពក់មួយសម្រាប់ភ្ជាប់ពិលមួយ។

Shell: 100.0% Acrylonitrile Butadiene Styrene; Protection: 100.0% Polystyrene; Webbing: 100.0% Polyester; Buckles: 100.0% Polyoxymethylene; Foam: 100.0% Polyurethane

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

រក្សាសុវត្ថិភាពដល់ក្បាលរបស់អ្នកជាមួយស្នោរផលិតដោយកម្ដៅ

អាចកែតំរូវបាន

ផ្ដល់សេរីភាពដល់ក្បាលរបស់អ្នកដោយប្រើប្រដាប់បង្វិលលៃតម្រូវនិងក្រវ៉ាត់លៃតម្រូវបាន។

មានចរន្តខ្យល់ចេញចូល

ទទួលបានខ្យល់ស្រស់ស្រាយដោយមានរន្ធចំនួន 12 !

មើលឃើញច្បាស់

លេចធ្លោជាងគេក្នុងចំណោមហ្វូងមនុស្សដោយសារតែមានជម្រើសក្នុងការភ្ជាប់ពិល។

ការពារការប៉ះទង្គិច

អនុលោមតាមស្តង់ដារ EN 1078។ ផ្ទៃគំហើញ ការស្រូបភាពរញ្ជួយ ប្រព័ន្ធក្រវ៉ាត់ចង្កា -ល-

ការពារពីធាតុអាកាសខាងក្រៅ

ជ្រើសរើសការកំណត់ដែលសក្តិសមនឹងអ្នកបំផុតអាស្រ័យលើអាកាសធាតុ។

TECHNICAL INFORMATIONS

បញ្ជាក់ដោយស្តង់ដារ EN 1078

គោរពតាមស្តង់ដារមួកសុវត្ថិភាពជិះកង់ EN1078 (2012) + A1(2013)។ស្តង់ដារអឺរ៉ុបដែលកំណត់នូវតម្រូវការនិងវិធីសាស្ត្រធ្វើតេស្តសម្រាប់មួកសុវត្ថិភាពដែលត្រូវបានប្រើ សម្រាប់ការការពារឆ្អឹងក្បាល នៅពេលជិះកង់នៅជុំវិញទីក្រុង និងសម្រាប់ជិះស្គី ស្គូតធើ និងស្គីក្ដារបន្ទះ។ តម្រូវការនិងវិធីសាស្រ្តនៃការធ្វើតេស្តដែលទាក់ទងគ្របដណ្ដប់លើទិដ្ឋភាពដូចខាងក្រោម៖ ការបង្គុំ រួមបញ្ចូលទាំងផ្ទៃគំហើញ។ អត្ថប្រយោជន៍នៃការស្រូបភាពរញ្ជួយ។ លក្ខណៈនៃប្រព័ន្ធទប់

ទំហំ

ប្រសិនបើទំហំក្បាលអ្នកស្ថិតនៅចន្លោះទំហំពីរ សូមជ្រើសរើសទំហំដែលធំ។
ការជ្រើសរើសមួកសុវត្ថិភាពត្រឹមត្រូវនិងការទទួលភាពរឹបជាប់ត្រឹមត្រូវគឺជាការចាំបាច់។ ចំពោះកុមារ សូមកុំទិញមួកសុវត្ថិភាពដែលមានទំហំធំពេក ដោយសន្មត់ថាពួកគេនឹងធំធាត់នោះ។
M៖ 55 សម - 59 សមL៖ 59 សម -62 សម

ការលៃតម្រូវ

សម្រាប់ការការពារអតិបរមា មួកសុវត្ថិភាពគួរតែនៅប៉ះជាប់នឹងក្បាលរបស់អ្នក ហើយប្រព័ន្ធរឹតបន្តឹងត្រូវតែលៃតម្រូវឱ្យបានត្រឹមត្រូវជានិច្ច ដោយមិនត្រូវរឹងនៅជុំវិញថ្ងាសរបស់អ្នកតឹងខ្លាំងពេកទេ។ នៅពេលក្រវ៉ាត់ត្រូវបានលៃតម្រូវបានត្រឹមត្រូវហើយ មួកសុវត្ថិភាពមិនគួររំកិលទៅមុខ ថយក្រោយ ឬចំហៀងឡើយ។ ហេតុដូចនេះហើយទើបមានផ្ដល់ជូនជាច្រើនទំហំ។ យើងសូមណែនាំឱ្យអ្នកសាកល្បងទំហំផ្សេងគ្នាដើម្បីស្វែងរកទំហំដែលសមបំផុត។

ភាពត្រូវគ្នា

ផលិផលនេះ មានទំពក់ សម្រាប់ភ្ជាប់ខ្លីប​VIOO, ភ្លើងLED ដែលអាចភ្ជាប់គ្រប់កន្លែងហើយអាចដោះបានគ្រប់ពេល។
ពិលមានលក់ដាច់ដោយឡែក។ជាមួយភ្លើងពណ៏សឬក្រហមដែលអាចប្រើបានជាមួយការបើកភ្លិបភ្លែតនិង​ការបើកជាប់ អ្នកអាចមើលឃើញច្បាស់រហូតដល់ចម្ងាយពី 110 ម។បរិក្ខាបន្ទាប់បន្សំ ដូចជាកាមេរ៉ាដំឡើង ដែលមិនត្រូវបានឯកភាពដោយក្រុមហ៊ុនផលិត អាចបង្ខូចដល់លក្ខណៈរបស់មួកសុវត្ថិភាព និងប៉ះពាល់ដល់ដំណើរការរបស់វា។

វត្ថុធាតុផ្សំចម្បង

ស្រទាប់ EPS។ ប៉ូលីស្ទែរ៉ែនពង្រឹក
សំបកខាងក្រៅ៖ ABS

អាយុកាលប្រើប្រាស់

យើងសូមណែនាំឱ្យអ្នកផ្លាស់ប្ដូរមួកសុវត្ថិភាពរបស់អ្នក បន្ទាប់ពីប្រើបាន 5 ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផលិត (បង្ហាញលើស្លាកនៅខាងក្នុងមួកសុវត្ថិភាព)។ដើម្បីទប់ស្កាត់គ្រោះថ្នាក់នានាក្នុងការប្រើប្រាស់ យើងខ្ញុំសូមណែនាំឱ្យផ្លាស់ប្តូរ ថ្មីនូវមួកសុវត្ថិភាព ក្រោយពេលមួកនោះត្រូវបានទទួលរងនូវការប៉ះទង្គិចរួចមក។ការប្រើប្រាស់មួកសុវត្ថិភាពដែលធ្លាប់មានគ្រោះថ្នាក់រួច អាចនឹងប៉ះពាល់ដល់ប្រសិទ្ធិភាពការពាររបស់មួកសុវត្ថិភាព។