Hide Filters
Filters
0
Sort by :
Filters
0
SIMOND
ខ្សែពួរ Klimb Gym ទំហំ 10 មម X 45 ម ពណ៌បៃតង
8871449
5154591
$129,00
ពន្ធត្រូវបានបូកបញ្ចូល
Cannot ship to ()
Home Delivery
Within 48 HoursAvailable
Click & Collect
Pickup in store within 4 HoursThis product is currently unavailable for your region
សូមជ្រើសរើសទំហំជាមុន
ស្តុកតាមហាង
តើលោកអ្នកទៅហាត់ប្រាណនៅក្លឹបញឹកញាប់ប៉ុណ្ណា?
ដោយប្រើបច្ចេកវិទ្យាទំនើប ខ្សែពួរនេះនៅតែមានភាពបត់បែនបានយូរអង្វែង និងនៅតែអាចប្រើជាមួយរ៉កបាន។
មុខកាត់ 10 មម ផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់នៅពេលប្រើជាមួយរ៉ក។ បច្ចេកវិទ្យាទំនើប និងភាពធន់របស់ស្រោមខ្សែមានន័យថា ខ្សែពួរនេះនៅតែមានភាពបត់បែនបានយូរអង្វែង បើទោះបីជាមានការប្រើប្រាស់ច្រើនក៏ដោយ។
ខ្សែពួរ: 100.0% Polyamide

BENEFITS
ធន់នឹងការកកិត
ស្រោមខ្សែ និងស្នូលសសៃខ្សែធ្វើឱ្យខ្សែពួរទាំងមូលជាប់បានយូរ។សម្រួលការប្រើប្រាស់ឧបករណ៏
មុខកាត់ 10 មម រួមផ្សំជាមួយនឹងភាពបត់បែនរបស់វា ធានាបាននូវរ៉កដែលមានសុវត្ថិភាព។ត្រលប់ដូចដើម
ផ្តល់ការការពារបានល្អប្រសើរដោយសារកំលាំងប៉ះទង្គិចទាប (8.5kN)ងាយស្រួលប្រើ
អាចយកមកប្រើប្រាស់បានលឿនដោយមិនបារម្ភថាវាវណ្ឌបញ្ចូលគ្នាដោយសារវាមានឧបករណ៍មូរខ្សែបញ្ចូលគ្នា។TECHNICAL INFORMATIONS
លក្ខណៈបច្ចេកទេសរបស់ខ្សែ
វាត្រូវបានវាស់ និងធ្វើសុពលភាពនៅក្នុងមន្ទីរពិសោធន៍ដោយអង្គភាពបញ្ជាក់គុណភាពស្របតាមស្តង់ដារ EN 892៖ ចំនួនធ្លាក់៖ 8
កំលាំងប៉ះទង្គិច៖8.5 KN
ភាគរយស្រោមខ្សែ៖ 36.1%
ការពន្លូតបានលឿន៖ 33%
ការពន្លូត STATIC៖ 4.7%
ភាពរអិលនៃស្រោម៖ 0 មម
ដើម្បីកំណត់ចំនួនដងនៃការធ្លាក់ នីតិវិធីកំណត់មានការតឹងរឹងជាងការកើតឡើងជាក់ស្តែង។ កត្តានៃការធ្លាក់ដែលប្រើប្រាស់មានខ្ពស់៖ 1,77។ ក្នុងស្ថានភាពធម្មតា កត្តាធ្លាក់មានទាបខ្លាំង។

ទំងន់របស់ខ្សែពួរ
ទំងន់ 66 ក្រ/ម។
ទំងន់ត្រូវបានវាស់ស្របតាមស្តង់ដារ EN 892។
សម្រាប់ខ្សែតែមួយ ខ្សែត្រូវដាក់អោយរងនូវតំណឹងទំងន់ 10 គក រយៈពេល 1 នាទី ក្នុងអាកាសធាតុជាក់លាក់ណាមួយ និងក្នុងស្ថានភាពសំណើម។
នេះផ្តល់អោយលោកអ្នកនូវទំងន់ពិតប្រាកដ ដែលជាធម្មតាល្អជាងទំងន់ដែលកំណត់ដោយស្តង់ដារ។
ប៉ុន្តែស្តង់ដារអាចឱ្យយើងធ្វើការប្រៀបធៀបខ្សែពួរបានជាក់លាក់។

តើខ្សែពួរនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ប្រើប្រាស់បានយូរដោយរបៀបណា?
អ្នករចនាម៉ូតរបស់យើងបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងដើម្បីធានាថាខ្សែពួរនេះនៅតែមានភាពបត់បែនបើទោះជាប្រើប្រាស់ច្រើនក៏ដោយ។
ដើម្បីសម្រេចបានដូច្នេះ ពួកគេបានបង្កើតខ្សែស្នូលក្នុងទំរង់ជាការក្រងបញ្ចូលគ្នា។ វាជួយឱ្យខ្សែនៅតែទន់បើទោះជាមានការប៉ះទង្គិចខ្លាំងក៏ដោយ។
ស្រោមរបស់ខ្សែត្រូវបានដេរដើម្បីឱ្យវារលោងដើម្បីកាត់បន្ថយការកកិត។
ជាចុងក្រោយ ស្នូល និងស្រោមខ្សែត្រូវបានទាញបញ្ចូលគ្នាដោយប្រើប្រាស់ដំណើរការប្លាស្មាដើម្បីបង្កើនភាពស្អិតបញ្ចូលគ្នា។

ខ្សែពួរនេះមានសញ្ញសម្គាល់នៅចំចំណូចកណ្តាលរបស់ខ្សែ
ដើម្បីបង្កើនសុវត្ថិភាពរបស់អ្នក ខ្សែនេះមានសញ្ញាសំគាល់ពណ៌ខ្មៅដែលបញ្ជាក់ពីចំណុចកណ្តាលរបស់ខ្សែ។យើងតែងតែណែនាំឱ្យពិនិត្យមើលចំងាយផ្លូវមុននឹងឡើង ក៏ដូចជាធ្វើការគួចខ្សែខាងចុងផងដែរ។
ការសារ៉េប្រវែងខ្សែ
នៅពេលដែលវាកាន់តែចាស់ ខ្សែពួរសម្រាប់ឡើងអគារទាំងអស់កាន់តែខ្លី។ ជាទូទៅ វាមានប្រវែងខ្លីជាងមុនប្រមាណ 2 ទៅ 5%, ប៉ុន្តែវាអាចឈានរហូតដល់ 10% អាស្រ័យទៅលើសំណើម កំដៅ ការធ្លាក់ ការបោកគក់ ជាដើម។ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វា យើងគណនាប្រវែងបន្ថែមនៅពេលផលិតខ្សែពួររបស់យើង ប៉ុន្តែពេលខ្លះ វានៅតែមិនគ្រប់គ្រាន់។ប៉ុន្តែយើងសូមណែនាំឱ្យលោកអ្នកវាស់ខ្សែពួររបស់អ្នកជាប្រចាំ និងពិនិត្យមើលទីតាំងនៃចំណុចសំគាល់កណ្តាល។
ខ្សែពួរត្រូវបានផលិតនៅប្រទេសបារាំង
ខ្សែពួរទាំងអស់របស់យើងត្រូវបានបង្កើតឡើង និងធ្វើតេស្តនៅក្នុងតំបន់ Chamonix នៃជ្រលងភ្នំ Mont Blanc។
វាត្រូវបានផលិតឡើងនៅភាគខាងជើងនៃប្រទេសបារាំង នៅក្នុងរោងចក្រដៃគូរបស់យើង គឺរោងចក្រ Cousin ដែលមានឯកទេសដេរសម្លៀកបំពាក់រយៈពេល 170 ឆ្នាំមកហើយ។
វាត្រូវបានផលិតឡើងនៅភាគខាងជើងនៃប្រទេសបារាំង នៅក្នុងរោងចក្រដៃគូរបស់យើង គឺរោងចក្រ Cousin ដែលមានឯកទេសដេរសម្លៀកបំពាក់រយៈពេល 170 ឆ្នាំមកហើយ។
របៀបលាងសម្អាតខ្សែពួររបស់អ្នក
វាជារឿងសំខាន់ក្នុងការថែរក្សាលខ្សែរបស់អ្នកអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយភាពសឹករិចរិលរបស់វា។
ខ្សែពួរដែលប្រឡាក់ និងប្រើប្រាស់យូរឆ្នាំ។
យើងសូមណែនាំ៖
1- ប្រើប្រាស់កាតាបដាក់ខ្សែពួរនៅពេលត្រៀមឡើង។
2- ប្រសិនបើខ្សែប្រឡាក់ខ្លាំង ត្រូវលាងសំអាតវានៅក្នុងទឹកស្អាតក្តៅអ៊ុនៗ។
ប្រសិនបើនៅតែជាប់ស្នាមប្រឡាក់ ហើយលោកអ្នកចង់បោកគក់ដោយប្រើប្រាស់សាប៊ូ វាជារឿងសំខាន់ដែលលោកអ្នកត្រូវប្រើប្រាស់សាប៊ូដែលមាន ph ណឺត (ដូចជាសាប៊ូ Marseille/សាប៊ូប្រើប្រាស់នៅផ្ទះ) ហើយលាងសំអាតអោយបានស្អាតនៅក្នុងទឹកស្អាត។
3- ដាក់ខ្សែហាល់ខ្យល់ឆ្ងាយពីពន្លឺព្រះអាទិត្យ និងឆ្ងាយពីប្រភពកំដៅ។

របៀបរក្សាទុកដាក់ខ្សែពួររបស់អ្នក
ខ្សែគួរតែរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ សំណើម និងរបស់ផ្សេងៗដែលបង្ករអោយកកិត។ មិនត្រូវទុកខ្សែនៅក្នុងឡាននៅពេលរដូវក្តៅ ជាឧទាហរណ៍។
របៀបត្រួតពិនិត្យខ្សែពួររបស់អ្នក?
វាជារឿងសំខាន់ដែលត្រូវពិនិត្យមើលខ្សែរបស់អ្នកអោយបានទៀងទាត់។ដើម្បីធ្វើដូចនេះបាន អូសខ្សែលើដៃរបស់អ្នក ហើយពិនិត្យមើលពីមួយម៉ែត្រទៅមួយម៉ែត្ររហូតដល់ផុតខ្សែទាំងមូល។ ធ្វើបែបនេះនឹងអាចអោយលោកអ្នករកឃើញចំនុចឆែប ដាច់ រហែក ឬចំណុចខ្សោយរបស់វា។ ប្រសិនបើលោកអ្នកកត់សំគាល់ឃើញនូវចំណុចខុសប្រក្រតីផ្សេងៗ ប្រសិនបើស្នូលកណ្តាលរបស់វាត្រូវបានមើលឃើញនៅកន្លែងមួយចំនួន ប្រសិនបើខ្សែខូចទ្រង់ទ្រាយ ឬហួសពីកម្រិតនៃការធ្លាក់របស់វា ត្រូវតែធ្វើការផ្លាស់ប្តូរ។
ការបញ្ជាក់គុណភាពខ្សែពួរ
ខ្សែមានបញ្ជាក់គុណភាពដោយ CE ស្របទៅតាមស្តង់ដារ EN 892:+A1៖ 2016
ខ្សែពួរដែលបញ្ជាក់គុណភាពដោយ UIAA 101
ខ្សែពួរដែលបញ្ជាក់គុណភាពដោយ UIAA 101