Hide Filters
Filters 0
Sort by :
Filters 0
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
QUECHUA

ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង

8796550
$19,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
  • ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
ខោភ្លៀងការពារជ្រាបទឹកសម្រាប់បុរសឡើងភ្នំ - NH500 ​ឈុតសម្រាប់ការពារភ្លៀង
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកឡើងភ្នំរបស់យើងបានបង្កើតខោការពារភ្លៀង NH500 នេះឡើងប្រកបដោយភាតរបរិស្ថាន។ សម្រាប់ការដើរយូរៗម្តងនៅតំបន់ទំនាប ក្នុងព្រៃ ឬនៅតាមឆ្នេរសមុទ្រនៅក្នុងអាកាសធាតុភ្លៀង។

ដាក់វាចូលទៅក្នុងបាតកាតាប ខោការពារភ្លៀងសម្រាប់ឡើងភ្នំនេះផ្តល់នូវការការពារពេញលេញក្នុងករណីមានភ្លៀង និងស័ក្តិសមជាមួយអាវការពារភ្លៀង! ម៉ូឌែលការពារទឹក ស្រួលដាក់តាមខ្លួន & អាចឱ្យខ្យល់ចេញចូលបាន។

ក្រណាត់: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រិត 5000 H2O មម (Schmerbers) | ថ្នេរធំបិតស្គុត

ងាយស្រួលស្លៀកពាក់

ខ្សែរូតនៅលើជើងខោដែលផ្តល់ភាពងាយស្រួលកាន់តែខ្លាំងក្នុងការពាក់ស្បែកជើង។

ដែលស្របតាមរាងកាយ

ចង្កេះមានខ្សែទាញ | ម៉ូតរលុង

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅអ៊ីដ្រូហ្វីលិក Hydrophilic (RET=12 ៖ កាត់បន្ថយកំណកទឹកនៅក្នុងអាវ។

ដែលមានទំងន់ស្រាល

ខោភ្លៀងស្រាល និងស្រួលដាក់តាមខ្លួន | ទំងន់៖ 200 ក្រ ទំហំ L។

TECHNICAL INFORMATIONS

ភាពធន់នឹងទឹកនៃអាវរងា

ការការពារទឹករបស់សាច់ក្រណាត់ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber ឬ mm H20 (សំពាធដែលបង្កើតឡើងដោយកម្រិតកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែធន់ទៅនឹងសម្ពាធទឹក។
អាវនេះត្រូវបានរចនាម៉ូតឡើងដោយប្រើទ្រនាប់ការពារទឹក (ស្តង់ដារ JIS 1092)៖ សមាសធាតុផ្សំធន់ទៅនឹងកម្រិតទឹក 5,000 mm H20 (Schmerbers) មុននឹងធ្វើការបោកគក់ (ស្មើនឹងសំពាធដែលបង្កើតឡើងដោយកម្រិតកំពស់ទឹក 5 ម៉ែត្រ)។

ភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់មេគុណភាពធន់ទៅនឹងរំហួតដោយសារកំដៅ (RET) ដោយផ្អែកលើបទដ្ឋាន ISO 11092។ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
RET < 9៖សាច់ក្រណាត់មានខ្យល់ចេញចូលច្រើនខ្លាំង
RET < 12៖ សាច់ក្រណាត់មានខ្យល់ចេញចូលច្រើន
RET < 20៖ សាច់ក្រណាត់មានខ្យល់ចេញចូល
RET > 20៖ សាច់ក្រណាត់មានខ្យល់ចេញចូលតិចតួច ឬមិនមានខ្យល់ចេញចូលសោះ។

យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ

យើងបានធ្វើឱ្យផលិតផលនេះកាន់តែប្រសើរឡើងជាមួយនឹងវិធីសាស្ត្ររចនាម៉ូតមានភាតរបរិស្ថានចំពោះវត្ថុធាតុផ្សំផលិតផល។

ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ

ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។

សុខភាពរបស់អ្នកជាចំណុចអតិភាពរបស់យើងខ្ញុំ

សាច់ក្រណាត់អាវរងារនេះការពារទឹក៖វាអាចឱ្យទឹកហូរលើផ្ទៃអាវដោយមិនធ្វើឱ្យវាជ្រាបទឹកចូលឡើយ។ តាមមធ្យោបាយនេះ សាច់ក្រនាត់មិនជក់ទឹក និងនៅតែស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ យើងបានចាប់ផ្តើមប្រើប្រាស់ប្រព្រឹត្តិកម្មការពារទឹកដោយគ្មានសារធាតុហ្វ្លរួកាបូន។ ជាលទ្ធផល ម៉ូឌែលនេះនឹងលក់ជាមួយនឹងប្រព្រឹត្តិកម្មការពារទឹក និងមានភាតរបរិស្ថានកាន់តែខ្លាំង។

របៀបក្នុងការរក្សាលក្ខណៈមិនជ្រាបទឹករបស់ខោការពារភ្លៀងលោកអ្នកគ្រប់ពេលវេលា?

ដើម្បីរក្សាបាននូវភាពធន់នឹងទឹកភ្លៀងនៃសាច់ក្រណាត់ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកប្រើប្រាស់សម្ភារបន្ថែមដើម្បីស្តារមុខងារនេះ។ សូមធ្វើបែបនេះ រៀងរាល់ការបោកសម្អាតម្តង (វាជារឿងសំខាន់ក្នុងការដុះសម្អាតឱ្យបានត្រឹមត្រូវ) ឬការប្រើប្រាស់ច្រើនដងក្រោមមេឃភ្លៀង។
មុខងារទប់ស្កាត់ជម្រាបទឹកអាចដំណើរការឡើងវិញបានស្រួលដោយការសម្ងួតសាច់ក្រណាត់៖
- ជាមួយនឹងការសំងួតម៉ាស៊ីនរយៈពេល 15 នាទី (កម្មវិធីសំយោគ);
- ជាមួយនឹងម៉ាស៊ីនសំងួតសក់ក្នុងចំងាយ 20 សម, រុញចុះឡើងពីរដង;
- ឬពីរដងជាមួយឆ្នាំងអ៊ុត ដោយសារ៉េមុខងារសម្រាប់សាច់ក្រណាត់ស្រទន់ និងមិនចាំបាច់ប្រើមុខងារចំហុយឡើយ។

ការជ្រើសរើសខោការពារភ្លៀងរបស់អ្នកអាស្រ័យទៅលើកម្រិតនៃការប្រឹងប្រែងរបស់អ្នក

ក្នុងអំឡុងពេលហាត់កីឡា កម្រិតយើងបែកញើសអាស្រ័យលើកម្រិត ឬរយៈពេលនៃការប្រើកំលាំងហាត់ប្រាណ។ ប្រសិនបើភាពមានខ្យល់ចេញចូលរបស់សាច់ក្រនាត់មិនស័ក្តិសមជាមួយនឹងប្រភេទសកម្មភាព/កីឡា ញើសរបស់អ្នកនឹងបង្កើតជាកំណកទឹកក្នុងអាវ។ លោកអ្នកនឹងមានអារម្មណ៍ថាមានសំណើមនៅខាងក្នុង ដែលនេះមិនមែនជាភ្លៀងជ្រាបចូលទេ ប៉ុន្តែជាចំហាយញើសដែលបង្កើតបានជាកំណកទឹក។ លោកអ្នកចាំបាច់ត្រូវជ្រើសរើសខោភ្លៀងស្របទៅតាមប្រភេទសកម្មភាពរបស់លោកអ្នក។ ផលិតផលនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ការដើរភ្នំរយៈពេលពីរម៉ោង ក្នុងល្បឿនមិនលើសពី 5 គម/ម៉។

ផលិតផលបន្ថែមដែលណែនាំ

ដើម្បីផ្តល់នូវការការពារដល់រាងកាយផ្នែកខាងលើរបស់អ្នកផងដែរ និងទទួលបានឈុតទាំងមូលដែលមានប្រសិទ្ធភាពប្រឆាំងនឹងខ្យល់ និងភ្លៀង យើងសូមណែនាំឱ្យជ្រើសរើសអាវភ្លៀង Raincut ដែលមានខ្សែរូតពាក់កណ្តាល ឬអាវបុរសខ្សែរូតពេញ។ អាវទាំងនេះត្រូវបានរចនាម៉ូតឡើងប្រកបដោយភាតរបរិស្ថាន៖ អាស្រ័យលើពណ៌ យើងប្រើប្រាស់សសៃហ្វៃបឺកែច្នៃឡើងវិញ ឬដំណើការលាបពណ៌ដែលកាត់បន្ថយការប្រើប្រាស់ទឹក។