Hide Filters
Filters 0
Sort by :
Filters 0
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
VAN RYSEL

ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច

8798389
$23,00
ពន្ធត្រូវបានបូកបញ្ចូល
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
  • ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
ឈុតអាវស្ត្រី កីឡាទ្រីយ៉ាថ្លុង ទឹកប៊ិចចាស់/ទឹកក្រូច
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមអត្តពលិកនៃកីឡាទ្រីយ៉ាថ្លុងរបស់យើងបានបង្កើតឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះ ដែលជាឈុតល្បីល្បាញ និងសំខាន់សម្រាប់ការហាត់កីឡាទ្រីយ៉ាងឡុងចំងាយចរខ្លី។

ហែលទឹក ជិះកង់ និងរត់ជាមួយនឹងឈុតនេះ! ត្រូវបានរចនាឡើងសម្រាប់អត្តពលិកនៃកីឡាទ្រីយ៉ាថ្លុង អាវស្បែកទីពីរនេះបត់បែនទៅតាមចលនារាងកាយនៅពេលហាត់កីឡា 3 ប្រភេទផ្សេងគ្នានៅលើចំងាយខ្លី។

BENEFITS

ឆាប់ស្ងួត

វត្ថុធាតុផ្សំនៃឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះស្ងួតបានលឿន និងមិនសើមនៅពេលលោកអ្នកជិះកង់ឡើយ!

ផាសុខភាពក្នុងការអង្គុយ

អេប៉ុងមានប្រហោងតូចៗដែលបត់បែនមិនជក់ទឹក ហើយល្អបំផុតសម្រាប់ការជិះកង់។

ការផ្ទេរសំណើម

ឆ្នឹងខ្នងគ្របដណ្តបដោយក្រណាត់ស្បៃនៅលើតំបន់ដែលបែកញើសខ្លាំង។

សេរីភាពក្នុងការធ្វើចលនា

ភាពអត់ដៃរបស់វាជួយអោយលោកអ្នកធ្វើចលនាបានដោយសេរី។

កាត់បន្ថយរមាស់

សសៃជេសដេរទាំងអស់សម្រាប់ថ្នេរឈុតនេះផលិតពីអេប៉ុងស្រទន់។

TECHNICAL INFORMATIONS

ឯកសណ្ឋានប្រើប្រាស់បីយ៉ាង = ជាផលិតផលតែ 1 អាចប្រើប្រាស់បាន 3 យ៉ាង

ឈុតនេះជាឈុតដែលល្បីល្បាយសម្រាប់អត្តពលិកនៃកីឡាទ្រីយ៉ាងឡុង និងចាំបាច់សម្រាប់កីឡាទ្រីយ៉ាថ្លុងនេះ។

- សម្រាប់ការហែលទឹក សាច់ក្រណាត់របស់វាស្រដៀងទៅនឹងសាច់ក្រណាត់ឈុតហែលទឹក និងសាច់ក្រណាត់ស្រទន់អេប៉ុងខាងក្នុងមានរន្ធតូចៗ ដូច្នេះវាមិនជក់ទឹកឡើយ។
- សម្រាប់ការជិះកង់ សាច់ក្រណាត់ស្រទន់និងអេប៉ុងជួយបង្កើននូវផាសុកភាពពេលអង្គុយ។ឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះដូចទៅនឹងខោខ្លីជិះកង់ អាចស្លៀកដោយមិនចាំបាច់ស្លៀកខោក្នុង។
- សម្រាប់ការរត់ សាច់ក្រនាត់ស្រទន់រលោងរបស់វាផ្តល់នូវផាសុកភាព និងមានទំងន់ស្រាល។
អ្វីដែលោកអ្នកត្រូវយកចិត្តទុកដាក់គឺព្យាយាមបញ្ចប់ទី!

ឆាប់ស្ងួត

សាច់ក្រណាត់សម្រាប់ផលិតឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះអាចអោយវាស្ងួតបានលឿនបំផុតក្នុងអំឡុងពេលផ្លាស់ប្តូរពីហែលទឹក/ជិះកង់ ដូច្នេះលោកអ្នកនឹងមិនសើមខ្លួននៅពេលកំពុងជិះកង់ឡើយ។ហើយពិតប្រាកដណាស់ លោកអ្នកអាចហែលទឹកដោយស្លៀកពាក់ឯកសណ្ឋានប្រើប្រាស់បីយ៉ាងរបស់អ្នកពីខាងក្រោមឈុតនីអូព្រេនដើម្បីចំណេញពេលវេលាក្នុងអំឡុងពេលផ្លាស់ប្តូរប្រភេទកីឡា!
យើងក៏បានប្រើប្រាស់ខ្សែកៅស៊ូស្បៃធំដើម្បីជក់ញើសនៅពេលបែកញើសខ្លាំង៖ នៅត្រង់ឆ្អឹងខ្នង។

ព័ត៌មានលំអិត

- ឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះមានតំបន់ធ្វើពីស៊ីលីខូននៅលើភ្លៅ ដូច្នេះឈុតនេះមិនរំកិលនៅពេលកំពុងប្រើប្រាស់ ឬពេលពាក់ឈុតនីអូព្រេនសម្រាប់ជើងហែលទឹក។
- ខ្សែរូតខាងមុខមានប្រវែងត្រឹមផ្ចិត ដែលអាចអោយលោកអ្នកទទួលបានភាពច្រោះខ្យល់នៅពេលប្រកួត ហើយធានាថាស្លៀកពាក់បានលឿន! លើសពីនោះទៀត ខ្សែរូតនេះមាននូវត៉បន់ការពារកុំអោយកកិតរលាក។
- ជាចុងក្រោយ ក្លៀករបស់អ្នកមិនប៉ះជាមួយនឹងសាច់ក្រណាត់ដែលធ្វើអោយរលាកឡើយ។

ឯកសណ្ឋានសម្របតាមទម្រង់រាងកាយរបស់អ្នក

ឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះត្រូវបានបង្កើតឡើងសម្រាប់តម្រូវទៅតាមលក្ខណៈពិសេសនៃរាងកាយស្ត្រី។
ជារួម សាច់ក្រណាត់ដែលប្រើប្រាស់សម្រាប់ឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះស្រាលនៅផ្នែកខាងលើ ហើយផ្តល់ការគាំទ្រច្រើននៅជើងខាងក្រោមនៃឈុត។ សាច់ក្រណាត់ផ្តល់ជាជំនួយគ្រប់គ្រាន់ និងផាសុកភាពដែលលោកអ្នកត្រូវការសម្រាប់ចលនាបែបធម្មជាតិដោយមិនមានសំពាធត្រង់ចំនុចណាឡើយ។ អេប៉ុងខាងក្នុងបត់បែនទៅតាមទម្រង់រាងកាយរបស់មនុស្សស្រី។

ផលិតផលដែលបង្កើតឡើងសម្រាប់ដាក់អាហារបំប៉នតាមខ្លួន

ដើម្បីបញ្ចប់ទីនៃកីឡាទ្រីយ៉ាថ្លុងក្នុងចំងាយខ្លីបាន (ការហាត់រយៈពេល 1 ដល់ 3 ម៉ោង) លោកអ្នកត្រូវតែទទួលទានអាហារ! ឯកសណ្ឋានប្រើប្រាស់បីយ៉ាងនេះមានហោប៉ាវងាយស្រួលលូកនៅលើភ្លៅខាងស្តាំ៖មិនចាំបាច់រលូកហោប៉ាវរាវរកអាហាបំប៉នរបស់លោកអ្នកឡើយ — លោកអ្នកអាចមើលឃើញគ្រប់យ៉ាង! ហោប៉ាវនេះអាចដាក់ផលិតផលអាហារបំប៉នបាន 2 បន្ទះ និង/ឬ ជែល ហើយផលិតឡើងដោយប្រើកំដៅ៖ លោកអ្នកនឹងមិនមានអារម្មណ៍ថាកំពុងពាក់វាឡើយដោយសារតែវាគ្មានថ្នេរ និងមិនមានខ្សែរូត លើសពីនោះទៅទៀត ផលិតដែលកំពុងតែពាក់នេះស្អិតជាប់ខ្លួន និងមានរំកិលឡើយ។

ឯកសណ្ឋានប្រើប្រាស់បីយ៉ាង ឯកសណ្ឋានកីឡាទ្រីយ៉ាថ្លុង ឯកសណ្ឋានប្រើប្រាស់បីយ៉ាងសម្រាប់កីឡាទ្រីយ៉ាថ្លុង តើមានភាពខុសគ្នាដែរឬទេ?

គ្មានទេ! នេះគឹជាប្រភេទឯកសណ្ឋានដូចគ្នានឹងឯកសណ្ឋានកីឡាទ្រីយ៉ាថ្លុង ឬឯកសណ្ឋាន ៣ ក្នុង ១៖ លោកអ្នកជ្រើសរើសសំលៀកបំពាក់ដែលមានលក្ខខណ្ឌសមស្របសម្រាបអ្នក។មិនច្រលំជាមួយនឹងឈុតហែលទឹកដែលផលិតពីនីអូព្រេនដែលផ្តល់នូវភាពអណ្តែត និងផ្តល់ការការពារពីភាពត្រជាក់នៅពេលហែលទឹក។

តើខ្ញុំគួរពាក់សំលៀកបំពាក់បន្ថែមដើម្បីហែលទឹកឬទេ?

អាស្រ័យលើសីតុណ្ហភាពរបស់ទឹក!
សំលៀកបំពាក់ធ្វើពីនីអូព្រេនផ្តល់ភាពអណ្តែត ផ្តល់ជាជំនួយដល់ជើងនៅពេលហែលទឹក។ល្អដែលត្រូវដឹង៖សហព័ន្ធ​កីឡា​ទ្រី​យ៉ាថ្លុងបារាំងហាមមិនអោយប្រើសំលៀកបំពាក់ហែលទឹកដែលរក្សាសីតុណ្ហភាពឡើយនៅពេលដែលទឹកមានសីតុណ្ហភាពលើសពី ២៤°C និងតម្រូវអោយប្រើប្រាស់ចាំបាច់នៅពេលដែលសីតុណ្ហភាពទឹកក្រោម ១៦°C។ នៅពេលសីតុណ្ហភាពចន្លោះពី ១៦ ទៅ ២៤°C វាអាស្រ័យលើអ្នក។

ដោយស្លៀក ឬមិនស្លៀកខោក្នុង?

យើងសូមណែនាំអោយលោកអ្នកពាក់អាវទ្រនាប់ដើម្បីទទួលបានការគាំទ្រដើមទ្រូងបានល្អ ប៉ុន្តែយើងសូមលើកទឹកចិត្តកុំអោយលោកអ្នកស្លៀកខោក្នុងដើម្បីការពារកុំអោយរលាកដែលមិនចាំបាច់។យើងខ្ញុំសូមណែនាំសម្រាប់ម៉ូដែលនៃអាវទ្រនាប់សម្រាប់អាវប្រភេទនេះ 8563081 https://www.decathlon.fr/p/brassiere-de-running-basique-rose-corail-fluo/_/R-p-310705?mc=8563081&c=NOIR