Hide Filters
Filters 0
Sort by :
Filters 0
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
មួកជិះកង់ RCR - ខ្មៅ
VAN RYSEL

មួកជិះកង់ RCR - ខ្មៅ

8733900
$59,00
ពន្ធត្រូវបានបូកបញ្ចូល
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
  • មួកជិះកង់ RCR - ខ្មៅ
មួកជិះកង់ RCR - ខ្មៅ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
មួកសុវត្ថិភាពដែលរចនាឡើងសម្រាប់ការជិះអត្តពលិកមួកសុវត្ថិភាពស្រាបនិងខ្យល់ចេញចូលល្អនេះ គឺជាមួកដែលពាក់ដោយក្រុម Decathlon AG2R La Mondiale សម្រាប់ការប្រណាំងលើភ្នំ។

មួកសុវត្ថិភាពនេះត្រូវបានរចនាឡើងដើម្បីឱ្យខ្យល់ចេញចូលបានល្អឥតខ្ចោះ នៅពេលអ្នកត្រូវការ ពេលជិះឡើងភ្នំយូរពេលអ្នកបែរចុងឡើងលើ មុខងារអ៊ែរ៉ូឌីណមិកនៃមួកសុវត្ថិភាពនេះកាន់តែប្រសើជាងមុនបើធៀបនឹងការជិះលើផ្លូវរាបធម្មតា

បង្គោលព័ទ្ធលើថូផ្កា: 100.0% Polystyrene; សំបក: 100.0% Polycarbonate

; ទ្រនាប់: 100.0% Polyurethane

; ការត្បាញ: 100.0% Polyester

BENEFITS

មានចរន្តខ្យល់ចេញចូល

ច្រកខ្យល់ចូលចំនួន 8 តភ្ជាប់ទៅច្រកខ្យល់ចេញចំនួន 7 តាមរយៈចង្អូរ

ដែលមានទំងន់ស្រាល

បច្ចេកវិទ្យា In-Mold នាំមកនូវមួកសុវត្ថិភាពទម្ងន់ស្រាល (270 ក្រ ចំពោះទំហំ M)

ដែលស្របតាមរាងកាយ

ប្រព័ន្ធកងបង្វិល សម្រាប់លៃតម្រូវមីក្រូម៉ែត្រ។ការលៃតម្រូវត្រង់ឆ្អឹងពយ

ថាមពលអាកាស

បានបង្កើតនិងធ្វើតេស្តនៅក្នុងផ្លូវរូងខ្យល់ ដើម្បីកាត់បន្ថយមេគុណអូសទាញរបស់វា។

ការចុះសំរុង

ប្រើបានជាមួយសក់វែង។អាចដាក់សក់ក្រងបាន។

TECHNICAL INFORMATIONS

RCR

ស៊េរី RCR សម្រាប់អ្នកប្រណាំង គឺជាស៊េរីបង្កើតសម្រាប់អ្នកជិះកង់ដែលកំពុងស្វែងរកឧបករណ៍ដែលមានគុណភាពកម្រិតកំពូលស៊េរីនេះគឺសក្តិសមសម្រាប់អ្នកជិះកង់ដែលកំពុងស្វែងរកភាពល្អឥតខ្ចោះលើគ្រប់ស្ថានភាពផ្លូវ។ផលិតផលកម្រិតខ្ពស់ប្រើបានចំរុះ សម្រាប់ជិះទាំងផ្ទះលើផ្ទៃរាបនិងនៅលើភ្នំខ្ពស់។
ស៊េរី RCR នេះត្រូវបានជ្រើសរើសដោយក្រុមជំនាញ Decathlon AG2R La Mondiale

MIPS

ប្រព័ន្ធ MIPS មានស្រទាប់ដែលមានកត្តាកកិតទាប ដែលអនុញ្ញាតឱ្យមានចលនាពហុទិសពី 10 ទៅ 15 មម ក្នុងអំឡុងពេលផលប៉ះពាល់មុំជាក់លាក់។
ចលនានេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកម្លាំងបង្វិលដែលបញ្ជូនទៅក្បាល។

RCR MIPS ប្រើប្រាស់ប្រព័ន្ធ MIPS AIR ដែលស្រាលបំផុតក្នុងស៊េរិ MIPS។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ mipsprotection.com

សុវត្ថិភាព

ដោយសារហេតុផលចម្បងនៃការពាក់មួកសុវត្ថិភាពគឺដើម្បីរក្សាខ្លួនអ្នកឱ្យមានសុវត្ថិភាព ទើបមួកសុវត្ថិភាពនេះបំពេញតាមស្តង់ដារសុវត្ថីកម្រិតខ្ពស់
វាស្របតាមបទប្បញ្ញត្តិអឺរ៉ុប EN1078។ស្តង់ដារនេះរួមមានដូចខាងក្រោម៖ សំណង់ រួមមានផ្ទៃគំហើញ លក្ខណៈសម្បត្តិស្រូបការរញ្ជួយ លក្ខណៈពិសេសនៃប្រព័ន្ធទប់លំនឹង រួមមាន ខ្សែក្រវ៉ាត់ចង្ការនិងឧបករណ៍រឹតបន្តឹង និងសញ្ញាសម្គាល់និងព័ត៌មាន។

ទំហំ និងទម្ងន់

ទំហំមួកសុវត្ថិភាពគឺផ្អែកលើរង្វង់ក្បាលរបស់អ្នក។
RCR៖ទំហំ S៖ 52-55 សម - 230 ក្រ
ទំហំ M៖55-59 សម - 270 ក្រ
ទំហំ L៖59-62 សម - 290 ក្រ

មួកសុវត្ថិភាពនេះក៏មាននៅក្នុងកំណែដែលមានប្រព័ន្ធ MIPS ផងដែរ។ប្រព័ន្ធនេះកែប្រែក្រឡាទំហំបន្តិច ដូច្នេះប្រសិនបើទំហំអ្នកស្ថិតនៅផ្នែកខាងលើនៃស៊េរី ហើយចូលចិត្តកំណែ MIPS យើងសូមណែនាំឱ្យទិញទំហំធំជាងនេះមួយលេខ។

ខ្យល់ចេញចូល

ខ្យល់ចេញចូលរបស់មួកសុវត្ថិភាព គឺល្អបំផុតនៅពេលច្រកខ្យល់ចូលធំត្រូវបានភ្ជាប់ទៅច្រកខ្យល់ចេញតាមចង្អូរដែលអនុញ្ញាតឱ្យខ្យល់ចរាចរ។ក្បាលគឺជាសមាសធាតុសំខាន់មួយសម្រាប់ធ្វើឱ្យរាងកាយត្រជាក់ ក្នុងអំឡុងពេលប្រឹងប្រែងខ្លាំង។
ដូច្នេះការជម្លៀសកម្ដៅដែលបានបង្កើត គឺជាអាទិភាពមួយសម្រាប់រក្សាគុណផលឱ្យនៅកម្រិតខ្ពស់។

ខ្យល់ចេញចូល និងអ៊ែរ៉ូឌីណាមិក

ម៉្យាងវិញទៀត ការកំណត់ទីតាំងខ្យល់ចេញចូលមិនល្អអាចបង្កើតការខាតបង់គុណផងអ៊ែរ៉ូឌីណាមិកយ៉ាងច្រើន តាមរយៈការបង្កើនការអូសទាញ។
RCR មានប្រព័ន្ធខ្យល់អថេរមួយ អាស្រ័យលើជំហររបស់អ្នកនៅលើកង់។ឧទាហរណ៍ ពេលឡើងចំណោត អ្នកអង្គុយកាន់តែត្រង់ ប្រព័ន្ធកាន់តែមានប្រសិទ្ធភាព។ ពេលអ្នកបែរចុងចុះក្រោម មុខងារអ៊ែរ៉ូឌីណមិកនៃមួកសុវត្ថិភាពនេះនឹងធ្វើឱ្យមានភាពខុសប្លែងទាំងស្រុង។

លក្ខខណ្ឌបង្វិលត្រឡប់ (ពិសេសសម្រាប់ឧបករណ៍ការពារខ្លួន

មួកសុវត្ថិភាពនេះ គឺជាឧបករណ៍ការពារខ្លួនមួយ ហើយកម្រិតការពាររបស់វានឹងអាស្រ័យលើស្ថានភាពរបស់វា។យើង​អាច​ទទួល​​ការបង្វិលត្រឡប់មួក​សុវត្ថិភាពមកវិញបាន លុះត្រាតែមិនទាន់ប្រើ។បើមួកសុវត្ថិភាពនេះមិនត្រូវសម្រាប់អ្នក សូមបង្វិលវាត្រឡប់មកវិញ រួមជាមួយនឹងការណែនាំសម្រាប់អ្នកប្រើ និងស្លាកនានា។

អាយុកាលមួកសុវត្ថិភាព

មួកសុវត្ថិភាពមិនស្ថិតស្ថេរជារៀងរហូតទេ។ដើម្បីធានាសុវត្ថិភាពអតិបរមា យើងសូមណែនាំឱ្យផ្លាស់មួកការពាររបស់អ្នកថ្មីយ៉ាងហោចណាស់ 5 ទៅ 7 ឆ្នាំម្តង។វាមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកវានៅក្នុងប្រអប់របស់វា នៅកន្លែងស្ងួតនិងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ។សីតុណ្ហភាពខ្លាំងនឹងធ្វើឱ្យស្នោររបស់មួកខូចគុណភាពលឿនជាងមុន។
បន្ទាប់ពីប៉ះទង្គិចខ្លាំង វាចាំបាច់ក្នុងការផ្លាស់ថ្មីមួកសុវត្ថិភាពរបស់អ្នក ព្រោះវាអាចលែងមានប្រសិទ្ធភាព ប្រសិនបើមានស្នាមប្រេះនៅខាងក្នុង។