រឹបរាង និងផាសុកភាពនៅពេលធ្វើចលនា
ខោជើងវែងនេះមានម៉ូតកាត់រលុង។ប្រើប្រាស់សាច់ក្រណាត់យឺត តំបន់សម្រាប់ជង្គង់មានស្រាប់ ផ្ទៃខោបន្ថែមនៅក្រោមគូទ ដែលអាចអោយធ្វើចលនាបានដោយសេរី។
ការស្រូបញើស
សាច់ក្រណាត់ស្រាល និងសំយោគធានាជក់ញើសបានល្អចេញពីសាច់ក្រនាត់។ ដើម្បីធានាដល់សមត្ថភាពទាំងនេះ យើងបានតេស្តសាកល្បងខោនេះនៅក្នុងមន្ទីពិសោធន៍ដោយប្រើប្រាស់តេស្តស្តង់ដារជាច្រើនដំណាក់កាល. ខោខ្លីឡើងភ្នំទាំងអស់របស់យើងបំពេញមុខងារបាន 3/5។
ស្ងួតឆាប់រហ័ស
រយៈពេលស្ងួតវាស់ស្ទង់នូវសមត្ថភាពសាច់ក្រណាត់ដែលស្ងួតឆាប់រហ័សក្រោយពីសើមបើតាមលក្ខណៈបទដ្ឋាន។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។
យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ
ខោខ្លីនេះជួយសន្សំសំចៃការប្រើប្រាស់ និងទំងន់របស់សមាសធាតុផ្សំចំបង។ យើងបានកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 បាន 24% បើធៀបនឹងម៉ូឌែលមុនៗ
តើខោខ្លីរបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, បន្ទាប់មកខោខ្លីនេះត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅវៀតណាម និងបង់ក្លាដេស។
យើងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនេះដែលមានបទពិសោធន៍ពិតប្រាកដក្នុងការផលិតខោខ្លីរបស់យើង។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.