រឹបរាង និងផាសុកភាពនៅពេលធ្វើចលនា
ខោជើងវែងនេះមានម៉ូតកាត់រឹបរាងជាមួយនឹងចង្កេះយឺត & ប្រើសារធាតុស៊ីលីខូន។ ប្រើប្រាស់សាច់ក្រណាត់យឺត តំបន់សម្រាប់ជង្គង់មានស្រាប់ ផ្ទៃខោបន្ថែមនៅក្រោមគូទ ដែលអាចអោយធ្វើចលនាបានដោយសេរី។
ការស្រូបញើស
សាច់ក្រណាត់សំយោគ និងស្រាលធានាថាជក់ញើសចេញពីសាច់ក្រនាត់បានល្អ។ ដើម្បីធានាថាទទួលបានលទ្ធផលដូចនេះ យើងប្រើការធ្វើតេស្តស្តង់ដារមួយចំនួនលើផលិតផលនេះនៅក្នុងមន្ទីរពិសោធន៍។ ខោដើរភ្នំទាំងអស់របស់យើងបំពេញមុខងារ 3 លើ 5។
ស្ងួតឆាប់រហ័ស
រយៈពេលស្ងួតវាស់ស្ទង់នូវសមត្ថភាពសាច់ក្រណាត់ដែលស្ងួតឆាប់រហ័សក្រោយពីសើមបើតាមលក្ខណៈបទដ្ឋាន។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាម៉ូតសកល Quechua របស់យើងមានទីតាំងនៅ Passy នៅលើជើងភ្នំ Mont-Blanc នៅក្នុងតំបន់ Haute-Savoie។
ទីតាំងនេះធ្វើអោយវាក្លាយជាកន្លែងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅអគារទាំងអស់។ ជាវត្ថុដ៏មានតម្លៃសម្រាប់ការរចនាម៉ូតផលិតផលដើរភ្នំរបស់យើង និងផ្តល់ជូនលោកអ្នកនូវជំនាញទាំងអស់ដែលយើងមាន។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ខោជើងវែងនេះផលិតឡើងយ៉ាងសំន្សំសំចៃទៅលើការប្រើប្រាស់ និងទំងន់របស់សមាសធាតុផ្សំដែលសំខាន់។ វាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ យើងបានកាត់បន្ថយផលប៉ះពាល់ CO2 បាន 23% បើធៀបនឹងផលិតផលមុនៗ។