រឹបរាង និងផាសុកភាពនៅពេលធ្វើចលនា
ខោជើងវែងនេះមានម៉ូតកាត់រលុង។សាច់ក្រណាត់យឺតដោយសារសមាសធាតុអេឡាស់តាន ជង្គង់ដេររួចជាស្រេច និងគូទខោដេរបន្ថែមដែលផ្តល់នូវសេរីភាពធ្វើចលនាជាអតិបរមា។
ការស្រូបញើស
សាច់ក្រណាត់ស្រាល សំយោគនេះកាត់បន្ថយសំណើមពីរាងកាយ . ដើម្បីធានាដល់សមត្ថភាពទាំងនេះ យើងបានតេស្តសាកល្បងខោនេះនៅក្នុងមន្ទីពិសោធន៍ដោយប្រើប្រាស់តេស្តស្តង់ដារជាច្រើនដំណាក់កាល. ខោដើរភ្នំទាំងអស់របស់យើងបំពេញមុខងារ 3 លើ 5។
ស្ងួតឆាប់រហ័ស
រយៈពេលស្ងួតវាស់ស្ទង់នូវសមត្ថភាពសាច់ក្រណាត់ដែលស្ងួតឆាប់រហ័សក្រោយពីសើមបើតាមលក្ខណៈបទដ្ឋាន។
យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ
ខោជើងវែងនេះផលិតឡើងយ៉ាងសំន្សំសំចៃទៅលើការប្រើប្រាស់ និងទំងន់របស់សមាសធាតុផ្សំដែលសំខាន់។ វាជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ជាលទ្ធផល យើងអាចកាត់បន្ថយកាបូនបានរហូតដល់ 24% បើធៀបទៅនឹងម៉ូឌែលមុន។
ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ
ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃជេសត្រូវបានបង្កើតឡើង។សម្រាប់ខោនេះ យើងអាចប្រើប្រាស់វិធីសាស្ត្រនេះសម្រាប់សមាសធាតុផ្សំពណ៌ខ្មៅ ហើយយើងកំពុងពិចារណាប្រើប្រាស់វាសម្រាប់ពណ៌ផ្សេងទៀត។
តើខោជើងវែងរបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, ខោជើងវែងនេះត្រូវបានផលិតដោយអ្នកផ្គត់ផ្គង់នៅប្រទេសបង់ក្លាដេស។
យើងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនេះដែលមានជំនាញពិតប្រាកដនៅក្នុងការផលិតខោជើងវែងរបស់យើង។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។