តើខ្ញុំអាចធានាថាកូនរបស់ខ្ញុំនឹងទទួលបានភាពកក់ក្តៅបានដោយរបៀបណានៅពេលជិះគ្រែរំអិលលើទឹកកក?
ក្រុមការងាររចនាយើងខ្ញុំ ប្រើប្រាស់សំឡីដើម្បីផ្តល់ភាពកក់ក្តៅដល់ដងខ្លួន។សមាសធាតុផ្សំសំយោគផលិតពីប៉ូលីអេស្ទ័រនេះចាប់ខ្យល់បានច្រើន ឬតិចអាចអាស្រ័យលើកម្រាស់របស់វា។ ដូច្នេះហើយ សំឡីរឹតតែក្រាស់ ខ្យល់ស្តុកទុកកាន់តែច្រើន ហើយកាន់តែមានភាពកក់ក្តៅ។ឈុតរងារសម្រាប់ទារកនេះកម្រាស់ 150 ក្រ/ម.ការ៉េ។
តើខ្ញុំអាចធានាថាកូនរបស់ខ្ញុំនឹងទទួលបានភាពស្ងួតជាប់ដោយរបៀបណានៅពេលជិះថាសរំអីលលើព្រិល?
ភាពធន់របស់សាច់ក្រណាត់ទៅនឹងសំពាធទឹកត្រូវបានវាស់ដោយកំពស់ទឹកគិតជា មម ដែលអាចទទួលបានការគាំទ្រពីសាច់ក្រណាត់ (ការធ្វើតេស្តស្របទៅតាមស្តង់ដារ ISO 811)។ សំពាធទឹកកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារទឹក។សមាសធាតុផ្សំដែលធន់នឹងទឹកកម្រិត 2,000 មម ដូច្នេះធន់ទៅនឹងសំពាធដែលបង្កើតឡើងដោយកម្រិតទឹក 2,000 មម។ធានាគុណភាពសម្រាប់ឈុតជិះស្គីសម្រាប់ទារកនេះ។
តើខ្ញុំធ្វើដូចម្តេចដើម្បីប្រាកដថា កូនរបស់ខ្ញុំមិនបាត់ស្រោមដៃរបស់ពួកគេ ហើយប្រអប់ដៃពួកគេនឹងកក់ក្តៅនិងស្ងួតជានិច្ច?
ប្រើប្រព័ន្ធ Lugiklip ដើម្បីភ្ជាប់ស្រោមដៃទារក Wedze នៅលើដៃអាវនៃឈុតជិះស្គីសម្រាប់ទារក Wedze និងអាវក្រៅ Wedze របស់ពួកគេ។ដើម្បីទទួលបានឯករាជ្យ កូនរបស់អ្នកអាចភ្ជាប់ស្រោមដៃនៅលើដៃអាវដោយខ្លួនឯងដោយគ្មានបញ្ហា ដោយសារការរចនាបែបសប្បាយៗនៃគ្រឿងបន្សំ Lugiklip!គ្រាន់តែផ្សំពណ៌និងរូបក្បាលសត្វនឹងលេចចេញជារូបរាងឡើយ។ស្រោមដៃនឹងនៅជាប់ដៃ ហើយដៃត្រឹមត្រូវជានិច្ច!
ស្រោមដៃនេះមិនត្រូវបានរាប់បញ្ចូលនៅពេលទិញឈុតជិះស្គីទារកនោះទេ។
តើខ្ញុំត្រូវទប់ស្កាត់ព្រិលក្នុងការជ្រៀតចូលឈុតជិះស្គីរបស់ខ្ញុំដោយរបៀបណា?
ដាក់ខ្សែយឺតនៅខាងក្រោមនៃឈុតជិះស្គីសម្រាប់ទារកនេះលើស្បែកជើង ដើម្បីការពារព្រិល និងខ្យល់ត្រជាក់មិនឱ្យចូលក្នុងស្បែកជើងការពារព្រិល។
តើត្រូវស្លៀកពាក់ឱ្យកូនរបស់អ្នកដោយរបៀបណាដើម្បីឱ្យពួកគេទទួលបានភាពកក់ក្តៅនៅពេលចេញក្រៅជិះស្គី?
ដើម្បីផ្តល់នូវភាពកក់ក្តៅ និងភាពស្ងួតជូនអ្នក យើងខ្ញុំសូមណែនាំឱ្យប្រើប្រាស់ច្បាប់បីស្រទាប់។ - ស្រទាប់ទី 1 ឬអាវហ្គែនរក្សាកម្ដៅ ដើម្បីរក្សាភាពស្ងួត។ - ស្រទាប់ទី 2 ឬស្រទាប់អ៊ីសូឡង់ ដើម្បីរក្សាកម្ដៅនៅក្នុង។
- ស្រទាប់ទី 3 ប្រឆាំងនឹងអាកាសធាតុអាក្រក់។
តើលក្ខណៈពិសេសការពារទឹកដូចម្តេច?
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃក្រណាត់ ដោយមិនជក់ទឹកឡើយ៖ សាច់ក្រណាត់មិនជក់ទឹក និងនៅតែស្រាល និងមានខ្យល់ចេញចូល។លោកអ្នកអាចឃើញដំណក់ទឹកដក់ និងហូរលើផ្ទៃសាច់ក្រណាត់។ សាច់ក្រណាត់ផលិតឡើងដើម្បីការពារទឹកដោយការធ្វើប្រព្រឹត្តិកម្មលើសាច់ក្រណាត់។ ការធ្វើប្រព្រឹត្តិកម្មនេះត្រូវធ្វើឡើងសារជាថ្មីពេញមួយអាយុកាលរបស់ផលិតផល (រៀងរាល់ពេលបោកគក់ 3 ដង)។
តើត្រូវធ្វើឱ្យមុខងារការពារទឹកដំណើរការដោយរបៀបណា?
ដើម្បីធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញ បោកគក់សំលៀកបំពាក់ត្រលប់ពីក្នុងមកក្រៅដោយប្រើជុំសំយោគ (វដ្ដសំយោគ) នៅសីតុណ្ហភាព 30°C និងជម្រះទឹកអោយបានល្អ។លោកអ្នកអាចប្រើប្រាស់ម្សៅសាប៊ូបោកសំលៀកបំពាក់ធម្មតារបស់អ្នក ប៉ុន្តែសូមកុំប្រើទឹកបន្ទន់សំលៀកបំពាក់។ បន្ទាប់មកដាក់ហាលឈុតជិះស្គីទារករបស់អ្នកលើប្រដាប់ព្យួរហាលខោអាវ។ ជាចុងក្រោយ ដាក់សំលៀកបំពាក់អ្នកអោយត្រូវកន្លែង ហើយដាក់វាទៅក្នុងម៉ាស៊ីនសំងួតដោយប្រើកំដៅទាបរយៈពេល 10 នាទី។ កំដៅនឹងជួយអោយមុខងារការពារទឹករបស់សាច់ក្រណាត់ដំណើរការឡើងវិញ។
តើខ្ញុំអាចសរសេរឈ្មោះកូនរបស់ខ្ញុំលើឈុតជិះស្គីទារកនេះបានដោយរបៀបណា?
មានផ្ទៃទំនេរខាងក្នុងសម្រាប់សរសេរឈ្មោះកូនៗរបស់អ្នក និងសំគាល់ផលិតផលរបស់អ្នក។ ស្រួលស្វែងរកឈុតជិះស្គីទារករបស់ពួកគេនៅកន្លែងមើលក្មេងក្នុងរដូវរងារ។
តើខ្ញុំអាចដាក់ក្បាលមឹមកូនរបស់ខ្ញុំលើឈុតជិះស្គីទារកនេះបានដោយរបៀបណា?
ហោប៉ៅទ្រូងមានមុខបកបិតនៅលើឈុតទារកនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទុកក្បាលមឹមរបស់ពួកគេ។
តើចំណាត់ថ្នាក់មិនជ្រាបទឹកនៃឈុតជិះស្គីសម្រាប់ទារកនេះត្រូវបានផ្ទៀងផ្ទាត់យ៉ាងដូចម្តេច?
មុខងារការពារជ្រាបទឹកនៃក្រណាត់ដោយស្រទាប់ការពារត្រូវបានវាស់វែងជា Schmerbers ឬ H20 មម (សម្ពាធនៃទឹក)។ចំនួននេះកាន់តែខ្ពស់ ក្រណាត់កាន់តែមិនជ្រាបទឹក។អាវនេះត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ការពារទឹកជ្រាប (ស្តង់ដារ JIS 1092)៖សមាសធាតុនេះធន់នឹងទឹក 5,000 មម (Schmerbers) មុនពេលបោកគក់ (ស្មើនឹងសម្ពាធដែលបានបញ្ចេញដោយសសរទឹក 5 ម៉ែត្រ)។