ហេតុអ្វីបានជាគួរជ្រើសរើសយកខោខ្លីកីឡាបាល់បោះទាំងនេះ សម្រាប់កូនរបស់អ្នក (មិនថាពួកគេជាអ្នកចាប់ផ្តើមលេងដំបូង ឬលេងជាប្រចាំ)?
វាមើលទៅហាក់ដូចជាទិញផលិតផលពីរ ដោយគិតតម្លៃតែមួយ! ភាពដែលអាចត្រឡប់ពណ៌បាន ធ្វើឱ្យក្មេងៗផ្លាស់ប្តូរពណ៌ដែលពួកគេស្រឡាញ់ និងចង់បាន។ វាអាចឱ្យអ្នក ចម្រុះ ឬប្រើវាជាឈុតសម្រាប់ឯកសណ្ឋានហ្វឹកហាត់ជាមួយនឹងអាវវៀលក្លៀកដែលអាចត្រឡប់បានដូចគ្នា!
តើនរណាជាអ្នករចនាម៉ូតផលិតផលរបស់យើង សម្រាប់កូនរបស់អ្នក?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។
ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងជាមួយនឹងវត្ថុធាតុដែលយើងបានបញ្ជាក់គុណភាពនៃការគ្រប់គ្រងសំណើម ភាពធន់ ។ល។គ្រប់ម៉ូដែលស្បែកជើងនីមួយៗត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងបាល់បោះក្នុងពេលជាច្រើនសប្តាហ៍ ហើយឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិកែលម្អរបស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមស្វែងយល់ពីគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https៖//conseilsport.decathlon.fr/conseils/basketball-al_332