1
Hide filters
Filters 0
Sort by :
Filters 0
Available online
      product-sticker-Permanent price drop
      • ខោខ្លីសម្រាប់ដើរនៅជនបទ NH100 Fresh - សម្រាប់បុរស
      ខោខ្លីសម្រាប់ដើរនៅជនបទ NH100 Fresh - សម្រាប់បុរស
      QUECHUA

      ខោខ្លីសម្រាប់ដើរនៅជនបទ NH100 Fresh - សម្រាប់បុរស

      8549762
      $9,00
      $6,00
      -33%
      ពន្ធត្រូវបានបូកបញ្ចូល
      product-sticker-Permanent price drop
      • ខោខ្លីសម្រាប់ដើរនៅជនបទ NH100 Fresh - សម្រាប់បុរស
      ខោខ្លីសម្រាប់ដើរនៅជនបទ NH100 Fresh - សម្រាប់បុរស
      ពណ៌:
      ទំហំ:

      size guide

      My size is :

      ចំនួន

      Home Delivery
      Within 48 Hours
      Available
      Click & Collect
      Pickup in store within 4 Hours
      អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតខោខ្លី NH100 Fresh នេះឡើងដោយមានការទទួលខុសត្រូវចំពោះបរិស្ថានសម្រាប់អ្នកដើរភ្នំជាប្រចាំនៅក្នុងព្រៃ ឬនៅតាមឆ្នេរសមុទ្រក្នុងអាកាសធាតុស្ងួត។

      កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់អោយលោកអ្នកនូវខោខ្លីស្រាលដែលធ្វើពីកប្បាសសរីរាង្គ ម៉ូតកាត់ និងសាមាសធាតុផ្សំយឺតដែលធ្វើអោយលោកអ្នកធ្វើចលនាបានដោយសេរី។ ម៉ូតជនបទនៅទីក្រុង!

      Main fabric: 79.0% Cotton, 2.0% Elastane, 19.0% Polyester

      BENEFITS

      សេរីភាពក្នុងការធ្វើចលនា

      ម៉ូតកាត់អាចសារ៉េតម្រូវបាន | សាច់ក្រណាត់សំខាន់យឺត៖ មានសារជាតិអេឡាស់តាន ២%។

      ងាយស្រួលផ្លាស់ទី

      ហោប៉ាវជ្រៅចំនួន 2 ដូច្នេះលោកអ្នកនឹងមិនបាត់សំភាររបស់លោកអ្នក | ហោប៉ាវខាងក្រោយចំនួន 1

      ផាសុខភាពដល់អ្នកប្រើប្រាស់

      ខ្សែចង្កេះមានប្រឡោះដាក់ខ្សែក្រវ៉ាត់ធំ | បិទដោយប្រើឡេវកឹបដែលផ្តល់នូវផាសុកភាព និងការគាំទ្រ

      ភាពទន់រលោង

      សាច់ក្រណាត់សំខាន់ធ្វើពីកប្បាសដែលផ្តល់ភាពស្រទន់ពេលប៉ះស្បែក

      ឆាប់ស្ងួត

      សាច់ក្រណាត់៖ ប៉ូលីអេស្ទ័រ 19% | ធ្វើអោយល្បឿនស្ងួតលឿន និងមានខ្យល់ចេញចូលច្រើន

      ដែលមានទំងន់ស្រាល

      សាច់ក្រណាត់ស្រាលខ្លាំង និងស្រួលបត់ញាត់ | ទំងន់ខោជើងខ្លី៖ មានទម្ងន់ ២០០ ក្រាម សម្រាប់ទំហំ ៤៤!

      TECHNICAL INFORMATIONS

      ការណែនាំអំពីទំហំ

      ខោទាំងនេះមានម៉ូតកាត់ត្រង់ដែលមិនតឹង ឬរលុងពេក។ ប្រវែងរបស់វាលើជង្គង់។ វត្ថុធាតុនៃខោខ្លីមានជាតិអេឡាស់តាន។ប្រសិនបើខ្លួនអ្នកនៅចន្លោះទំហំពីរ យើងសូមណែនាំអ្នកជ្រើសរើសទំហំតូច។ នៅពេលដែលអ្នកទិញវា ឬក្រោយពេលបោកគក់ ខោខ្លីអាចតឹង ប៉ុន្តែវាងនឹងពាក់ស្រួលនៅពេលប្រើយូរទៅ (ដូចទៅនឹងខោកាប៊យដែលមានជាតិអេឡាស់តាន)។

      តើយើងបានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន?

      សមាសធាតុផ្សំចំបងរបស់ខោខ្លីរួមមាន កប្បាសសរីរាង្គ ៧៩%។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើងអាចប្រើប្រាស់នូវកប្បាសដែលដាំដោយប្រើជីសរីរាង្គ ដែលមានទីផ្សារ​ចង្អៀត​ដោយ​បច្ចុប្បន្នមានតែ ០.៤% ប៉ុណ្ណោះនៃផលិតផលកប្បាសលើពិភពលោក។ កប្បាសនេះដាំដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតឡើយ។ វារក្សានូវជីវចំរុះ ជីជាតិដី និងកាត់បន្ថយហានីភ័យការបំពុលទឹកក្រោមដី។

      ការអោយពិន្ទុដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល។

      ពិន្ទុពី A ដល់ E ផលិតផលនេះត្រូវបានចាត់ចំណាត់ថ្នាក C។
      យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន​ ពេញមួយវដ្តជីវិតរបស់វា។ពិន្ទុត្រូវបានដាក់លើផលិតផលនីមួយៗដើម្បីងាយស្រួលសំគាល់ផលិតផលដែលស្និទ្ធិស្នាលជាមួយបរិស្ថានបំផុតដោយប្រៀបធៀបពួកវាជាមួយនឹងផលិតផលដែលមានប្រភេទដូចគ្នា (អាវយឺត ខោជើងវែង កាតាបស្ពាយខ្នង។ល។)
      សម្រាប់ពត៌មានបន្ថែម សូមទស្សនាវីដេអូពន្យល់ណែនាំនៅទីនេះ៖ https://youtu.be/8t63KkRwn_8
      វេបសាយ: Sustainability.decathlon.com

      ការធានា

      ខោខ្លី និងសំពត់ខោខ្លីសម្រាប់ដើរនៅជនបទរបស់យើងមានការធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់​គ្រប់​ដំណើរ​ថ្មើរ​ជើងរបស់លោកអ្នក​នៅ​តំបន់ជនបទ។ ដោយសារតែផលិតផដែលយើងពេញចិត្តគឺផលិតផលដែលផ្តល់ភាពសប្បាយរីករាយ និងបន្តទទួលបានភាពសប្បាយរីកកាយ និងជោគជ័យ!