Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Permanent price drop
  • ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR - ខៀវ/លឿងណេអុង
ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR - ខៀវ/លឿងណេអុង
KIPSTA

ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR - ខៀវ/លឿងណេអុង

8668653
$11,00
$6,50
-40%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Permanent price drop
  • ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR - ខៀវ/លឿងណេអុង
ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR - ខៀវ/លឿងណេអុង
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាផលិតផលកីឡាបាល់ទាត់របស់យើងបានបង្កើតខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR ដ៏ស្រាលនេះ ដើម្បីផ្តល់ឱ្យអ្នកនូវសេរីភាពធ្វើចលនា សម្រាប់ការលេងបាល់ទាត់ 3 ដងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ។

យើងបានរចនាខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR នេះ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការរត់និងបញ្ចេញបច្ចេកទេសដែលអ្នកចូលចិត្ត។វាមានភាពស្រាលនិងយឺត ដើម្បីផ្ដល់សេរីភាពធ្វើចលនាដ៏អស្ចារ្យ។

ក្រណាត់: 14.0% Elastane, 86.0% Polyester

BENEFITS

ដែលមានទំងន់ស្រាល

មានទម្ងន់ស្រាលបំផុត ដែលអ្នកនឹងភ្លេចថាបានពាក់វា។

សេរីភាពក្នុងការធ្វើចលនា

ម៉ូដកាត់ពិសេសសម្រាប់លេងបាល់ទាត់​ធ្វើ​ឱ្យ​អ្នក​មាន​សេរីភាព​ក្នុង​ការ​រត់និងស៊ុត។

ការផ្ទេរសំណើម

ក្រណាត់មានរន្ធតូចៗរបស់វាអាចសម្ងួតញើសបានយ៉ាងលឿន។

ការរក្សាលំនឹង

ចង្កេះយឺតដែលសម្របទៅនឹងរាងកាយរបស់អ្នក។

TECHNICAL INFORMATIONS

បង្កើនល្បឿនលេងរបស់អ្នក និងផ្ដល់សេរីភាពដល់ចលនារបស់អ្នក!

ខោខ្លីលេងបាល់ទាត់សម្រាប់កុមារ CLR ទាំងនេះត្រូវបានផលិតចេញពីក្រណាត់ប៉ូលីអេស្ទែរនិងសារធាតុអេឡាស្ទែន ដូចគ្នាទៅនឹងអាវ CLR ដែរ។នេះមានន័យថា វាអាចសន្ធឹងទៅបានគ្រប់ទិសដៅ។ម៉ូដកាត់រឹបរាងរបស់ពួកវាបង្កើនអារម្មណ៍ដូចជាស្បែកទីពីរ ខណៈដែលចង្កេះយឺតឥតខ្សែរបស់ពួកវាសមនឹងរាងកាយរបស់អ្នកយ៉ាងល្អឥតខ្ចោះដើម្បីទប់វាឱ្យនៅនឹងកន្លែងត្រឹមត្រូវ។ពួកវាមានភាពស្រាល ដែលអ្នកនឹងភ្លេចទាំងស្រុងអំពីពួកវា។ជាមួយនឹងខោខ្លី CLR អ្នកនឹងមានសេរីភាពក្នុងការបង្ហាញជំនាញដែលអ្នកចូលចិត្តដោយមិនមានឧបសគ្គ។
ដល់​ពេលត្រូវបណ្ដើរ បញ្ជូន និងស៊ុតបាល់ហើយ!

លេង​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​ញើស

ក្រុមរចនាម៉ូតរបស់យើង បានសង្កេតមើលកីឡាករបាល់ទាត់វ័យក្មេង នៅទីលានបាល់ទាត់ ក្នុងកំឡុងពេលប្រកួត និងហ្វឹកហាត់ ហើយក៏បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃការបំបាត់ញើសរបស់អាវកីឡា។ យើងបានផលិតខោខ្លីលេងបាល់ទាត់ CLR ពីក្រណាត់សម្ងួតញើសនិងផ្ដល៉ភាពស្រស់ស្រាយល្អ ដើម្បីឱ្យអ្នកអាចលេង ស៊ុត និងរកគ្រាប់បាល់បានដោយមិនចាំបាច់បារម្ភអំពីការស្អិតជាប់។

ខោខ្លីកម្រិតខ្ពស់ប្រកបដោយរចនាបទ

ដោយសារយើងទាំងអស់គ្នាចូលចិត្តភាពប៉ិនប្រសប់នៅលើទីលាន យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរចនាម៉ូដខោខ្លី CLR នេះ ដោយប្រើចង្កេះពីរពណ៌យឺតដែលមានរន្ធតូចៗ ដើម្បីផ្ដល់ផាសុកភាពនិងរចនាបទ ដែលនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោនៅលើទីលាន។ខោខ្លីទាំងនេះអាចប្រើផ្គួបជាមួយនឹងអាវនិងស្រោមជើង CLR ដើម្បីបង្កើតជាឈុតសក្តិសមឥតខ្ចោះសម្រាប់កីឡាករបាល់ទាត់វ័យក្មេង។

ការឌីសាញរបស់ KIPSTA និងមជ្ឈមណ្ឌលផលិតអ្នកជំនាញផ្ទាល់

មជ្ឈមណ្ឌលឌីសាញ KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងាររចនាស្បែកជើងទាំងអស់សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនាដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។
ជំនាញបណ្ដុះបណ្ដាលផ្ទាល់ដៃនេះត្រូវបានបញ្ជ្រាបចូលទៅក្នុងខោខ្លី CLR ទាំងនេះ ដើម្បីផ្តល់ឱ្យកុមារនូវរចនាបទនិងបច្ចេកវិទ្យាក្នុងតម្លៃដ៏អស្ចារ្យ។

ធ្វើឱ្យខោខ្លីរបស់អ្នកប្លែកខុសគេ ដូចអ្នកដែរ!

តើមានអ្វីដែលប្រសើរជាងខោខ្លីដែលមានល្អឯកពិតៗដែលធ្វើតាមការកុម្ម៉ង់របស់អ្នកទិញ? ដាក់ឈ្មោះកាត់ឬលេខរបស់អ្នកនៅលើខោខ្លីរបស់អ្នក ដើម្បីឱ្យពួកវាក្លាយជារបស់អ្នក។រោងជាងនៅ Decathlon នឹងជួយធ្វើរឿងទាំងនេះជូនលោកអ្នកបាន។