ទ្រនាប់ "ស្រទន់" ថ្មីរបស់យើង
ដើម្បីធានានូវផាសុកភាពដ៏អស្ចារ្យនៅពេលជិះលើកែប យើងបង្កើតនូវទ្រនាប់ chamois "ស្រទន់"។
សាច់ក្រណាត់ខោមានលក្ខណៈស្រទន់ និងច្រោះខ្យល់បានល្អ។តំបន់ដែលជាប់ខ្លាំងគឺស្រទន់ ជាមួយនឹងដង់ស៊ីតេ 65 គក/ម3 និងកម្រាស់ 13មម។ ទ្រនាប់នេះធានាផ្តល់នូវផាសុកភាពនៅពេលកំពុងជិះកង់រយៈពេលប្រហែល 1 ម៉ោង។
រូបរាងរបស់វា
ទ្រង់ទ្រាយនៃការដេរពង្រឹងបន្ថែម (តំបន់អេប៉ុងក្រាស់) ត្រូវបានកំណត់ដោយការធ្វើតេស្តនៅលើទ្រនាប់ដែលមានសំពាធ។ តេស្តដែលត្រូវបានធ្វើឡើងលើអ្នកជិះកង់ពិតប្រាកដរួមបញ្ចូលនូវការវាស់ចំណុចសំពាធដែលបញ្ចូលទៅលើកែបកង់។ យើងអាចតាមដានដឹងនូវតំបន់ដែលធ្វើការពង្រឹងបន្ថែមដោយជ្រើសរើសនូវចំណុចប៉ះដែលមានសំពាធខ្លាំងបំផុត។
រូបរាងជារួមរបស់ទ្រនាប់ត្រូវបានរចនាឡើងដោយអ្នកបង្កើតរូបសំណាកដោយប្រើប្រាស់ពុម្ភលើរូបសំណាក ហើយបន្ទាប់មកត្រូវបានឯកភាពអោយប្រើសាកល្បងជាច្រើនដង និងធ្វើតេស្តលើការប្រើប្រាស់ផ្ទាល់។
តំបន់ពង្រឹងបន្ថែម
ឆ្អឹងត្រគាកផ្នែកខាងក្រោមត្រូវបានគ្របដណ្តប់បានល្អ ហើយប្រឡោះគូទក៏ទទួលបានការការពារផងដែរ។ តំបន់ដែលពង្រឹងបន្ថែមគឺមានទំហំតូចនៅចន្លោះជើងទាំងពីរដើម្បីការពារការរលាក/កកិតនៅពេលធាក់កង់។ មានចង្អូរនៅលើតំបន់ពង្រឹងបន្ថែមដែលផ្តល់នូវភាពបត់បែនកាន់តែខ្លាំង។
គន្លឹះថែទាំ
បោកម៉ាស៊ីននៅសីតុណ្ហភាព 30°C អង្សារសេ។ កម្មវិធីសំយោគ។ ពន្លាត់ក្រណាត់ទៅខាងបញ្ច្រាស់។ សូមកុំប្រើទឹកបន្ទន់។ សូមហាលនៅកន្លែងក្ដៅនិងមានខ្យល់ចេញចូល។ សូមកុំសម្ងួតដោយម៉ាស៊ីន។ សូមកុំបោកស្ងួត។ មិនត្រូវប្រើសារធាតុធ្វើឲ្យសនោះទេ។ មិនត្រូវដាក់លើរបស់ក្ដៅ ដើម្បីសម្ងួតឡើយ។
ការធ្វើតេស្តផលិតផល
ក្រុមអ្នករចនាផលិតផលរបស់យើង ដែលមានមូលដ្ឋាននៅ B'Twin ក្នុងទីក្រុងលីល បន្តធ្វើការដើម្បីជួយឱ្យការជិះកង់កាន់តែមានផាសុកភាពបន្ថែមទៀត។ គោលដៅរបស់យើងគឺចង់បង្កើតផលិតផលដែលឆ្លើយតបតាមតំរូវការរបស់អ្នកជិះកង់ និងជួយកាត់បន្ថយការរំខាននានាពេលជិះ។
បន្ទាប់មកយើងធ្វើតេស្តសាកល្បងនៅខាងក្រៅដោយយើងយល់ថាមានតែអ្នកប្រើប្រាស់ទេដែលអាចដឹងពីលក្ខខ័ណ្ឌពិតប្រាកដក្នុងការកែលម្អផលិតផលឱ្យកាន់តែប្រសើរ។