សំភារៈដែលចាំបាច់
សំខាន់ជាងអ្វីៗទាំងអស់នោះ គឺអ្នកហាត់ជីមដែលមានសក្តានុពលត្រូវការផាសុកភាពជាចំបង។ អាវយឺត និងខោខ្លី ខោជើងវែង ខោស្បែក គឺល្អឥតខ្ចោះ ក៏ដូចជាអាវដែលអាចដោះចេញបាន។ ខោខ្លី 100 ដែលផលិតពីកប្បាសសុទ្ធគឺជាសំភារៈចាំបាច់ត្រូវមានសម្រាប់ក្មេងហាត់ជីម បង្កើនជំនាញប្រើឧបរកណ៍ហាត់ប្រើម៉ាស៊ីន និងទទួលបានភាពសប្បាយរីករាយ!
ភាពយឺត
ព្រោះថា ក្មេងៗភាគច្រើនលេងកីឡាយ៉ាងពេញទំហឹង ដូច្នេះហើយពួកគេត្រូវការភាពងាយស្រួលពេញលេញមួយ។ដើម្បីទទួលបានភាពរីករាយនៅពេលដែលអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ពួកគេ ពួកគេត្រូវការឈុតសម្លៀកបំពាក់ដែលផ្តល់នូវភាពងាយស្រួល!ខោជើងខ្លី 100 នេះ ត្រូវបានផលិតពីសាច់ក្រណាត់អេឡាស់ស្ទែនយឺតដើម្បីផ្តល់ជូនក្មេងៗនូវសេរីភាពក្នុងការធ្វើចលនា ខណៈដែលពួកគេកំពុងទទួលបានភាពរីករាយក្នុងការពង្រឹងជំនាញធ្វើចលនារបស់ពួកគេ។
ភាពស្រទន់
ខោខ្លី 100 ដែលផលិតពីកប្បាសសុទ្ធគឺស្រទន់ និងផ្តល់នូវផាសុកភាព។ ក្មេងៗអាចចាប់ផ្តើមហាត់ និងទទួលបានភាពសប្បាយរីករាយភ្លាមៗដោយមិនបារម្ភពីសំលៀកបំពាក់របស់ពួកគេឡើយ! ខោខ្លី 100 គឺជាសំភារៈដែលសំខាន់ចាំបាច់សម្រាប់កន្លែងហាត់ជីមរបស់កូនក្មេង។
អ្វីសម្រាប់ពាក់ សម្រាប់កីឡាបេប៊ីជីម
ដើម្បីទទួលបានផាសុកភាព កូនៗរបស់អ្នកអាចប្រើប្រាស់ផលិតផលរបស់ DOMYOSបាន៖ គោលដៅ គឺដើម្បីឱ្យពួកគេទទួលបានផាសុកភាពដោយមិនចាំបាច់ទាញខោរបស់ពួកគេឡើងលើគ្រប់ពេលវេលាឡើយ។ខោខ្លី 100 ល្អឥតខ្ចោះ! ជាមួយនឹងខោខ្លីប្រភេទនេះ កូនៗរបស់លោកអ្នកនឹងត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់របស់ពួកគេ!
តើអ្វីជាជីមសម្រាប់កូនក្មេង?
កីឡាដែលប្រកបដោយភាពរីករាយនេះ ដែលត្រូវបានឌីសាញឡើងសម្រាប់ក្មេងៗដែលមានអាយុចន្លោះពី 1ដល់ 6ឆ្នាំ គឺជាប្រភេទកីឡាដែលពោរពេញទៅដោយឧបសគ្គជាមួយនឹងឧបករណ៍កីឡាខុសៗគ្នា។កម្រាល ត្រាំប៉ូលីន ប៊ីម ជាដើម។ ពួកគេអាចលូន លោត រៀនទប់លំនឹង និងបង្កើនជំនាញក្នុងការធ្វើចលនារបស់ពួកគេ។ការលេងកីឡាតាមបែបកម្សាន្ត គឺត្រូវបានធ្វើឡើងនៅផ្ទះ ឬនៅក្លឹប ទាំងក្នុង និងក្រៅ។
អត្ថប្រយោជន៍នៃកីឡាបេប៊ីជីម
តើកូនៗរបស់អ្នកមានហាត់បេប៊ីជីមដែរឬទេ?តើអ្នកមានដឹងទេថា កីឡាដែលប្រកបដោយភាពរីករាយនេះ ជួយអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ក្មេងៗ? កូនៗរបស់អ្នក ដែលឆ្លងកាត់នូវការហ្វឹកហាត់សកម្មភាពកីឡាជាច្រើន និងឆ្លងកាត់ការស្វែងយល់ពីអារម្មណ៍បែបថ្មី នឹងរៀនពីរបៀបទប់លំនឹង អភិវឌ្ឍជំនាញធ្វើចលនា និងការសហការ ព្រមទាំងរៀននូវអ្វីៗគ្រប់យ៉ាងដែលពួកគេអាចរៀនបាន!វាជាវិធីសាស្ត្រដ៏ល្អសម្រាប់ក្មេងៗក្នុងការបង្កើតទំនុកចិត្តលើខ្លួនឯង។